WHO ប្រកាសពីការផ្ទុះឡើងអេប៊ូ​ឡាលើកទី ២ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ៤ នាក់ខណៈ Covid មិន​ទាន់​ស្ងប់នៅឡើយ​​



យោងតាមគេហទំព័រព័ត៌មានមួយ the telegraph ចេញផ្សាយកាលពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២០ ត្រូវបានគេរកឃើញមានការផ្ទុះឡើងនូវករណីជំងឺអេប៊ូឡាលើកទី ២ នៅក្នុងប្រទេស​កុងហ្គោ។ 

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មាន ៦ ករណីនៅក្នុងទីក្រុង Mbandaka Équateur ដែលត្រូវបានគេរកឃើញហើយកំណត់បានថាកំពុងកើតមានជំងឺអេប៊ូឡា ហើយក្នុងចំណោម ៦ នាក់នោះមាន ៤នាក់ដែលបានស្លាប់។ ការផ្ទុះ​ឡើង​នេះ​ត្រូវ​បាន​គេ​ប្រកាសជាលើកដំបូងនៅតាមវិទ្យុក្នុងស្រុក ដោយអភិបាលតំបន់គឺលោក Bobo Boloko Bolumbu នាព្រឹកថ្ងៃច័ន្ទ។ លោកបានមានប្រសាសន៍ថា៖ «ខាងមន្ទីរពិសោធន៍បានផ្ដល់ព័ត៌មានឲ្យយើងទាក់ទងទៅនឹងការសិក្សាទាំងអស់ដោយធ្វើការវិភាគចាប់ពីថ្ងៃទី ១៨ ខែឧសភាកន្លងមក ហើយជាលទ្ធផលគឺមានជាប់ពាក់ព័ន្ធជាមួយនឹងវីរុសអេប៊ូឡា»។ «ខ្ញុំបានប្រាប់​ប្រជាពលរដ្ឋទាំងអស់មានភាពស្ងាត់ បន្តអនុវត្តវិធានការអនាម័យ លាងដៃឲ្យបានស្អាតនិងទៀងទាត់ជាមួយសាប៊ូ កុំនិយាយឬធ្វើការរាក់ទាក់ជាមួយអ្នកដទៃដែលប៉ះពាល់ដៃ ហាមប៉ះពាល់អ្នកឈឺឬស្លាប់ដែលមានអាការគ្រុនក្តៅ ឬប៉ះពាល់វត្ថុរាវចេញពីរាងកាយរបស់គេ»។ 

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់សាធារណរដ្ឋកុងហ្គោលោក Eteni Longondo រួមជាមួយអង្គការសុខភាពពិភពលោកបានធ្វើការបញ្ជាក់ពីការផ្ទុះឡើងនេះថានៅ Wangata ក្បែរទីក្រុង Mbandaka។ ក្នុងចំណោមអ្នកឆ្លងដែលបានរកឃើញទាំង ៦នាក់ មាន ៣នាក់ ត្រូវបានធ្វើតេស្តមន្ទីរពិសោធន៍ ហើយរកឃើញលទ្ធផលវិជ្ជមានអេបូឡា។ មកទល់ពេលនេះមានអ្នកស្លាប់ចំនួន ៤ នាក់ និង ២អ្នកទៀតកំពុងតែទទួលបានការព្យាបាលនៅទទួលបានការយកចិត្តទុកដាក់។ 

អាជ្ញាធរសុខាភិបាលរបស់ប្រទេសកុងហ្គោ ក៏ដូចជាអង្គការសុខភាពពិភពលោកបានចាត់ទុកថា ប្រទេស​កុង​ហ្គោ​កំពុង​ស្ថិតនៅក្នុងស្ថានភាពមួយដែលអាក្រក់  ដោយសារប្រទេសនេះកំពុងទទួលការរាតត្បាតពីជំងឺ covid 19 ដែលមានអ្នកឆ្លងសរុបជាង ៣ពាន់នាក់ ហើយ​ប្រទេសនេះក៏កំពុងតែប្រឈមទៅនឹងការផ្ទុះជំងឺកញ្រ្ចឺលធំបំផុតដូចគ្នា។ លោក Tedros Adhanom Gherbreyesus ប្រធានអង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ការផ្ទុះឡើងនៅជំងឺអេប៉ូឡាក្នុងប្រទេសនេះកាន់តែបន្ថែមការយកចិត្តទុកដាក់ ធ្វើការថែទាំវិស័យសុខាភិបាលកាន់តែខ្លាំងបន្ថែមពីជំងឺ covid 19 ដែលកំពុងរាតត្បាត៕

X
5s