ជំងឺសាហាវទាំង ៤នេះអាចនឹងមានឥទ្ធិពលខ្លាំង ខណៈពិភពលោកកំពុងផ្ដោតលើកូវីដ១៩​



ខណៈពិភពលោកកំពុងរង់ចាំការបញ្ចប់ការបិទទីក្រុង និងជីវិតត្រលប់ទៅកាន់សភាពដើមវិញ សមាគមសុខភាពពិភពលោកកំពុងធ្វើការការទប់ស្កាត់យ៉ាងខ្លាំងក្លានឹងជំងឺកូវីដ១៩។ នេះគឺជាកិច្ចការចម្បងក្នុងការស្វែងរកការព្យាបាល និងស្វែងរកវ៉ាក់សាំងជំងឺនេះ ប៉ុន្តែត្រូវដឹងថាការផ្ដោតខ្លាំងទៅលើជំងឺមួយនេះ អាចនឹងមិនបានផ្ដោតលើវិបត្តិសុខភាពនៃជំងឺផ្សេងៗទៀត។

គិតត្រឹមចុងខែឧសភា ជំងឺកូវីដ១៩បានសម្លាប់មនុស្ស ៣៤៦ ០០០នាក់ និងមានអ្នកឆ្លងជំងឺនេះ ៥,៥លាននាក់។ ជំងឺនេះអាចនឹងមិនបាត់ទៅណានោះទេ ដោយអាចនឹងចូលដៃជាមួយជំងឺផ្សេងៗទៀតក្នុងការគំរាប់កំហែងដល់មនុស្សទូទាំងពិភពលោក។

ជំងឺរបេង (tuberculosis (TB))
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាជំងឺរបេង TB គឺជាជំងឺឆ្លងដែលបង្កឲ្យមានការស្លាប់មនុស្សច្រើនជាងគេក្នុងពិភពលោក។ ជំងឺរបេងត្រូវបានរកឃើញតាំងពីទសវត្សរិ៍ឆ្នាំ ១៨០០មកម្លេះ។ បើយោងតាមស្ថិតិចុងក្រោយ ជំងឺនេះបានសម្លាប់មនុស្ស ១,៥លាននាក់ និងមនុស្ស ១០លាននាក់ទៀតបាត់បង់ជីវិតក្នុងឆ្នាំ ២០១៨។ មនុស្សដែលងាយទទួលរងឥទ្ធិពលខ្លាំងជាងគេគឺក្រុមមនុស្សដែលខ្លះជីវជាតិ កុមារ អ្នកផ្ទុកជំងឺអេដស៍ ជាពិសេសប្រជាជនរស់នៅតំបន់អាស៊ាន អាហ្វ្រិក និងតំបន់ប៉ាស៊ីហ្វិកខាងលិច។ 

គោលដៅដែលដាក់ចេញដោយ គោលដៅអភិវឌ្ឍន៍ចីរភាពអង្គការសហប្រជាជាតិ (United Nations Sustainable Development Goals) គឺនឹងលុបបំបាត់ជំងឺរបេងត្រឹមឆ្នាំ ២០៣០។ ទិវារោគរបែងអន្តរជាតិ (World Tuverculosis Day) ក្នុងខែមីនា ឆ្នាំនេះ អង្គការសុខភាពពិភពលោកបានគូរបញ្ជាក់អំពីតម្រូវការនៃការចំណាយ ១២ពាន់លានដុល្លារ (ប៊ីលាន) សម្រាប់ការចំណាយក្នុងការធ្វើរោគវិនិឆ្ឆ័យ ការព្យាបាល ការថែទាំ និងការសិក្សាស្រាវជ្រាវ។

ជំងឺគ្រុនចាញ់
នាពេលបច្ចុប្បន្នករណីអ្នកឆ្លងជំងឺ៩នាក់ក្នុងចំំណោម១០នាក់ ស្ថិតក្នុងតំបន់អនុតំបន់សាហារានអាហ្វ្រិក (sub-Saharan Africa) នេះបើយោងតាអង្គការសុខភាពពិភពលោក (WHO)។ ក្នុងឆ្នាំ ២០១៨ ករណីអ្នកឆ្លងជំងឺគ្រុនចាញ់មាន ២២៨លាននាកទូទាំងពិភពលោក ក្នុងនោះមានអ្នកស្លាប់ប្រមាណ ៤០៥ ០០០នាក់។ កុមារអាយុក្រោម៥ឆ្នាំមានភាពងាយឆ្លងជំងឺនេះជាងគេ ដែលស្មើនឹង២ភាគ៣នៃអ្នកស្លាប់សរុបបណ្ដាលពីជំងឺនេះ។

ថ្មីៗនេះវ៉ាក់សាំងជំងឺនេះមានភាពជោគជ័យក្នុងដំណាក់កាលធ្វើតេស្តវិជ្ជសាស្ត្រ និងត្រូវបានផ្ដល់ទៅដល់កុមារនិងទារកក្នុងជាច្រើនតំបន់ក្នុងប្រទេសផ្សេងៗក្នុងទ្វីបអាហ្វ្រិកចាប់ពីឆ្នាំ២០១៩។ ការសិក្សាថ្មីមួយបានលើកឡើងវាមីក្រុមអាចមានប្រសិទ្ធភាពក្នុងការការពារម៉ូសដែលជាភ្ងាក់ងារចម្លងជំងឺគ្រុនចាញ់ទៅដល់នុស្ស។ 

ជំងឺអាសន្នរោគ (cholera)
ជំងឺអាសន្នរោគដែលជាជំងឺកើតឡើងតាំងពីពាក់កណ្ដាលទសវត្សវិ៍ឆ្នាំ ១៨០០មក នៅតែជាជំងឺដែលមានការគំរាមកំហែងដដែល។ 

កាលពីឆ្នាំមុន អង្គការសុខភាពពិភពលោកបានធ្វើការសិក្សាស្រាវជ្រាវទៅលើប្រទែសចំនួន ៣៤ បានបញ្ជាក់នូវការធ្លាក់ចុះ ៦០ភាគរយនៃជំអឺអាសន្នរោគចន្លោះឆ្នាំ ២០១៧ និង ២០១៨ ដោយមានករណីចំនួន ៥០០ ០០០ករណី និងអ្នកស្លាប់ជិត ៣ ០០០នាក់ក្នុងឆ្នាំ២០១៨ ខណៈដែលករណីជាច្រើនទៀតមិនត្រូវបានរាយការណ៍។ ចំនួនពិតក្នុងពិភពលោកអាចមានការកើនឡើងខ្ពស់។

ចំនួនករណីខ្ពស់ជាងគេកើតឡើងក្នុងតំបន់អាស៊ី ដែលរួមទាំងតំបន់មជ្ឈឹមបូព៌ា និងភាគច្រើនក្នុងប្រទេសយ៉េមែន ក្នុងឆ្នាំ២០១៨ ដែលមានមនុស្ស ៣៧៥ ០០០នាក់ធ្លាក់ខ្លួនឈឺ ខណៈដែលចំនួនការស្លាប់ភាគច្រើន រហូតដល់ជាង ៥ ០០០នាក់ក្នុងតំបន់អនុសាហារ៉ាអាហ្វ្រិក។ 

ការទទួលបានទឹកស្អាតនិងការរក្សាអនាម័យនិងការទទួលបានថ្នាំព្យាបាលនិងវ៉ាក់សាំងគឺជាគោលដៅរបស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយជំងឺអាសន្នរោគឲ្យបាន៩ភាគរយត្រឹមឆ្នាំ២០៣០។

ជំងឺកញ្ច្រិល (measles)
វ៉ាក់សាំងបានជួយកាត់បន្ថយជំងឺកញ្ច្រិល ដែលជាជំងឺឆ្លងតាមរយៈការក្អក កណ្ដាស់ និងការប៉ះពាល់ផ្ទាល់។ 

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) មុននឹងមានវ៉ាក់សាំង ជំងឺនេះតែងកើតឡើងរៀបរាល់២ទៅ៣ឆ្នាំ សម្លាប់មនុស្សប្រមាណ ២,៦ លាននាក់ក្នុងមួយឆ្នាំ។ ចាប់តាំងពីឆ្នាំ ២០០០ មក ការចាក់វ៉ាក់សាំងបានធ្វើឲ្យអត្រាការស្លាប់ធ្លាក់ចុះជិត៣ភាគ៤ ដែលស្មើនឹងការជួយមនុស្ស ២៣លាននាក់ពីការស្លាប់ដោយជំងឺនេះ។

ជំងឺកញ្ច្រិលជាទូទៅកើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាពិសេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

ក្នុងឆ្នាំ២០១៨ ករណីប្រហែល ៣៥៣ ០០០ ត្រូវបានរាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោក និងមនុស្ស ១៤០ ០០០នាក់បានស្លាប់ ដោយភាគច្រើនជាកុមារអាយុក្រោម៥ឆ្នាំ។ ក្នុងពាក់កណ្ដាលឆ្នាំ២០១៩ ករណីជំងឺកញ្ច្រិលមាន ៥០០ ០០០ ករណីក្នុងពិភពលោក៕

X
5s