ហ្វីលីពីន៖ កុមាររាប់លាននាក់មិនអនុញ្ញាតឲ្យចូលរៀននៅសាលាវិញទេ លុះត្រាមានវ៉ាក់សាំងកូវីដផ្លូវការ​



មន្រ្តីហ្វីលីពីនបានប្រកាសកាលពីថ្ងៃច័ន្ទទី ៨ ខែមិថុនា ឆ្នាំ២០២០ ដើមសប្ដាហ៍នេះថា កុមារក្នុងប្រទេសហ្វីលីពីនរាប់លាននាក់មិនអនុញ្ញាតឲ្យចូលរៀននៅសាលាវិញទេ ដោយត្រូវរងចាំរហូតមានវ៉ាក់សាំងការពារកូវីដ ១៩ ជាផ្លូវការសិន។ 

មន្រ្តីហ្វីលីពីបានប្រកាសជាផ្លូវការតាមទូរទស្សន៍ដើម្បីជូនដំណឹងដល់ប្រជាពេលរដ្ឋខ្លួន នេះបើយើងតាមការចេញផ្សាយពីគេហទំព័រ Channel News Asia។

កាលពីខែមុនលោកប្រធានាធិបតីប្រទេសហ្វីលីពីនលោក Rodrigo duterte បើមានប្រសាស៍ថា ទៅមើលជាសិស្សទាំងអស់មិនអាចបញ្ចប់ការសិក្សាក្នុងឆ្នាំនេះ កំពុងគេមិនអាចអនុញ្ញាតឲ្យសិស្សត្រឡប់មកសិក្សានៅសាលាបានដែរ ព្រោះដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺ covid 19។  ប្រទេសមួយចំនួនដូចជាបារាំង កូរ៉េខាងត្បូងជាដើមបានចាប់ផ្ដើមប្រឈមទៅនឹងបញ្ហាឆ្លងជំងឺនេះឡើងវិញ បន្ទាប់ពីឃើញថាស្ងាត់នឹងបើកដំណើរការឱ្យសិស្សចូលសិក្សានៅសាលាជាធម្មតាឡើងវិញ។ ហេតុបញ្ហាក៏ចាប់ផ្ដើមកើតមានឡើងរហូតដល់ពួកគេមិនអាចគ្រប់គ្រងបាន ប្រការនេះត្រូវបានចាត់ទុកថាវាជាហានិភ័យនិងជាមេរៀនដែលពួកគេត្រូវរៀនសូត្រ។

រដ្ឋមន្ត្រីក្រសួងអប់រំរបស់ហ្វីលីពីនលោក Leonor briones បានមានប្រសាស៍ថា យកអនុវត្តតាមការណែនាំរបស់ប្រធានាធិបតីក្នុងការពន្យារពេលចូលរៀនរបស់សិស្សរហូតដល់មានចាក់សាំង ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសិក្សារបស់សិស្សនៅត្រូវច្បាប់តាមប្រព័ន្ធអនឡាញ ឬធ្វើការចាក់ផ្សាយតាមទូរទស្សន៍ វិធីសាស្រ្តរៀនពីចំណាយនេះនឹងត្រូវចាប់ផ្តើមនៅចុងខែសីហា លោករដ្ឋមន្ត្រីបានបន្ថែមយ៉ាងដូច្នេះ។ 

ប៉ុន្តែហ្វីលីពីនបានជួបប្រទះនូវបញ្ហាចំពោះមុខធំមួយ ដោយសារប្រជាជនរាប់ពាន់គ្រួសារស្ថិតនៅក្នុងស្ថានភាពក្រីក្រខ្លាំង ពួកគេគ្មានសមត្ថភាពទិញកុំព្យូទ័រដាក់នៅផ្ទះសម្រាប់កូនរៀន ហើយវាក៏ជាហេតុមួយ និងជាកត្តាសំខាន់ដែលធ្វើឲ្យការបង្រៀនតាមអនឡាញរងផលលំបាកខ្លាំង។ 

ក៏ដោយសារហ្វីលីពីនជាប្រទេសដែលមានចំនួនអ្នកឆ្លង covid-19 ច្រើន ហើយចំនួនអ្នកដែលបាត់បង់ជីវិតក៏មានច្រើនដូចគ្នា ទើបបណ្ដាលឱ្យប្រទេសនេះដាក់កម្រិតតឹងរឹងបំផុតដើម្បីការពារការឆ្លងរាលដាលជាពិសេសគឺកុមារ ហើយពួកគេបានដាក់បម្រាមមិនឲ្យកុមារចេញពីផ្ទះនោះទេប្រសិនបើគ្មានការចាំបាច់៕

X
5s