អ្នកវិទ្យាសាស្រ្តន័វែរអះអាងថា កូរ៉ូណាជាវីរុសសប្បនិម្មិត ខណៈនៅមានការជំទាស់ប្រឆាំងនៅឡើយ​



អ្នកសិក្សាស្រាវជ្រាវនៃការសិក្សាវ៉ាក់សាំងដែលទទួលស្គាល់ដោយ Quarterly Review of Biophysics បានអះអាងថាប្រូតេអ៊ីនវីរុសកូរ៉ូណាមានការបញ្ចូលសប្បនិម្មិត។ នេះបើយោងតាមកាសែត Forbes។

នៅក្នុងការសិក្សាស្រាវជ្រាវនោះ អ្នកវិទ្យាសាស្ត្រ Birger Sørensen ជនជាតិន័រវេរ និងវេជ្ជបណ្ឌិតផ្នែកជំងឺមហារីក លោក Angus Dalgleish បានអះអាងថាពួកគេបានរកឃើញនូវផ្នែកស្រទាប់ខាងក្រៅរបស់វីរុសដែលបង្ហាញថាវីរុសនេះមានទំនាក់ទំនងជាមួយនឹងកោសិកាក្នុងរាងកាយមនុស្ស។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រសិក្សាលើវីរុសក៏បានបង្ហាញនូវភាពស្រដៀងគ្នានេះមានជាធម្មជាតិនៅលើវីរុសផ្សេងទៀតផងដែរ។ 

លោក Richard Dearlove អតីតប្រធានសេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិក (Secret Intelligence Service) បានប្រាប់កាសែត Daily Telegraph ថាការស្រាវជ្រាវលោក Sørensen និងលោក Dalgleish បានបង្ហាញថាជំងឺរាតត្បាតនេះកើតចេញពីវិទ្យាស្ថានសិក្សាអំពីវីរ៉ូសវ៉ូហាន (Wuhan Institute of Virology)។

ចាប់តាំងពីវីរុសកូរ៉ូណាបានចាប់ផ្ដើមផ្ទុះឡើងក្នុងសហរដ្ឋអាមេរិក មន្រ្តីជាន់ខ្ពស់ជាច្រើនរូបក្នុងរដ្ឋបាលរបស់លោក ដូណាលត្រាំ បានបន្ថែមថាវីរុសនេះផ្ទុះឡើងក្នុងបន្ទប់ពីសោធន៍ក្នុងទីក្រុងវ៉ូហាន។ ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកសុខភាពសាធារណៈ ជាច្រើនថាបានស្វែងឃើញវីរ៉ុសនេះនៅក្នុងផ្សារលក់សាច់សត្វមួយកន្លែងនៅក្នុងទីក្រុងវ៉ូហាន។

ថ្នាក់ដឹកនាំនៅក្នុងមន្ទីពិសោធណ៍វ៉ូហាន (Wuhan Institute of Virology) ធ្លាប់បានប្រាប់ទូរទស្សន៍ចិនរួចមកហើយថា រឿងនោះគឺជា ការប្រឌិតឡើង  ហើយមន្ទីពិសោធន៍ក៏មិនដែលបានរកឃើញវីរុសនេះដែរ រហូតទាល់មានសំណាកដែលរកឃើញពីអ្នកជំងឺក្នុងខែធ្នូ។

ការស្រាវជ្រាវរបស់លោក Sørensen និងលោក Dalgleish មានភាពផ្ទុយទៅនឹងការយល់ស្របដូចគ្នាទៅថាបើទោះបីវីរុសនេះត្រូវបានរកឃើញក្នុងទីក្រុងវ៉ូហានក៏ដោយ ប៉ុន្តែគ្មានភស្ដុតាងណាដែលបញ្ជាក់ថាវីររុសនេះត្រូវបានបង្កើតឡើងដោយសម្បនិម្មិត។ 

ការវិភាគមួយមួយទៅលើអ្នកជំងឺ៤១រូបដែលមានផ្ទុកជំងឺកូវីដ១៩នៅក្នុងទនិ្ននុប្បវត្តិ Lancet បានរកឃើញថាអ្នកជំងឺ២៧នាក់មានការប្រឈមមុខផ្ទាល់ឬមានទំនាក់ទំនងទៅនឹងផ្សារមួយកន្លែងនៅក្នុងក្រុងវ៉ូហាន។ 

លោក Sørensen បានប្រាប់ទៅកាន់ភ្ងាក់ងារផ្សព្វផ្សាយន័វែរ NRK ថាវីរុសកូរ៉ូណាបានលក្ខណៈជាច្រើនដែលខុសប្លែកពីវីរុស SAR ដោយលក្ខណៈទាំងនោះមិនមែនកើតឡើងដោយធម្មជាតិនោះទេ។ លោកបានអះអាងទៀតថា អាមេរិកនិងចិន បានធ្វើការសហការគ្នាជាច្រើនឆ្នាំទៅលើការស្រាវជ្រាវវីរុសកូរ៉ូណាតាមរយៈការស្វែងរកមូលហេតុបង្ករោគ ការចម្លង ដើម្បីធ្វើការស្វែងយល់បន្ថែមទាក់ទងនឹងជំងឺនេះ។ 

លោកស្រី Gunnveig Grødeland អ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ Oslo (University of Oslo) បានប្រាប់កាសែត NRK ថា៖ ការរកឃើញរបស់លោក Sorensen មិនអាចយកធ្វើជាភស្ដុតាងថាជាការកកើតដែលមិនមែនកើតពីធម្មជាតិទេ។ 

លោកស្រី បន្ត៖ «អ្នកអាចរកឃើញភស្ដុតាងនេះក្នុងវីរុសដទៃទៀត ដូចជាវីរុស HIV ជាដើម។»

ជាមួយគ្នានោះដែរ លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិនៃជំងឺអាឡាក់ស៊ី និងជំងឺឆ្លងអាមេរិក (U.S. National Institute of Allergy and Infectious Diseases) បានលើកឡើងថាគ្មានភស្ដុតាងណាដែលបញ្ជាក់អំពីការអះអាងនេះឡើយ ខណៈដែលអ្នកសិក្សាស្រាវជ្រាជជាច្រើនរូបមកពីអង្គការសុខភាពពិភពលោក (WHO) និងមន្ទីពិសោធន៍ជាតិ Galveston ក៏បានបដិសេដទៅនឹងពាក្យចចាមរាមនេះដែរ៕

ដោយ៖ លង់ វណ្ណៈ

 

X
5s