នៅថ្ងៃនេះ! ក្រសួងសុខាភិបាលបានប្រកាសករណីជាសះស្បើយ ចំនួន១នាក់ ជាបុរសជនជាតិខ្មែរ-បារាំង​



ភ្នំពេញ- យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០នេះ បានឲ្យដឹងថា អ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ-បារាំង អាយុ ៣០ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំងតាមជើងហោះហើរពីសាធារណៈរដ្ឋកូរ៉េ មកដល់កម្ពុជានៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២០ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង ។

បច្ចុប្បន្នបុរសរូបនេះត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៥ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០១នាក់ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន៕

 ដោយ៖ នូ​ វិរៈ

 

X
5s