សុភាសិត​ជប៉ុន​៖ ​«​កង្កែប​នៅ​ក្នុង​អណ្ដូង​​មិន​អាច​ដឹង​ថា ​​​​សមុទ្រ​ធំ​ប៉ុណ្ណា​ទេ​»​​



«​កង្កែប​នៅ​ក្នុង​អណ្ដូង​​មិន​អាច​ដឹង​ថា ​​​​សមុទ្រ​ធំ​ប៉ុណ្ណា​ទេ​»។ នេះ​ជា​សុភាសិត​​​​ជនជាតិ​​​​​ជប៉ុន​ ​ដែល​​ជា​ជាតិសាសន៍​មួយ​ ​ពូកែ​ក្នុង​ការ​ធ្វើ​ការងារ​ និង ​​មាន​ចិត្ត​តស៊ូ​​​ខ្ពស់​។ ​ក្នុង​ន័យ​នេះ​ ​​​ចង់​បញ្ជាក់​ថា ​មនុស្ស​​​​ភាគច្រើន​​តែង​វាយ​តម្លៃ​​​​ ឬ វិនិច្ឆ័យ​​អ្វី​មួយ​ ដោយ​ផ្អែក​​លើ​ចំណេះដឹង​ ឬ ​បទពិសោធន៍​ដែល​ខ្លួន​​មាន​ប៉ុណ្ណោះ។ ​​​​

មនុស្ស​ជាច្រើន​ តែង​គិត​ថា ខ្លួន​អស្ចារ្យ​ ​និង​ខ្លាំង​​គ្មាន​នរណា​ប្រៀប​​បាន​ ​ព្រោះ​ពួកគេ​មិន​ដែល​បាន​​​ដឹង​ថា ​​ពិភពលោក​នេះ​ធំ​ប៉ុណ្ណា​ ​ហើយ​សម្បូរ​​អ្នក​ពូកែ​ជាង​ខ្លួន​ច្រើន​ប៉ុណ្ណា​ទេ​ អ៊ីចឹង​ហើយ​ ​រាល់​ឃ្លាឃ្លោង​ដែល​និយាយ​ចេញ​ទៅ​ហាក់​ដូច​ជា ​បញ្ជាក់​ថា ​​​​ខ្លួន​ដឹង​​គ្រប់សព្វ​ទាំង​អស់​​ គ្មាន​ចន្លោះ​ត្រង់​ណា​។ ​ក្នុង​នាម​ជា​មនុស្ស​​ សូម​កុំ​មាន​អំនួត​ចំពោះ​ខ្លួន​ឯង​​ខ្លាំង​ពេក​ ព្រោះ​អំនួត​ជ្រុល​នេះ​​ មិន​ដែល​ចំណេញ​អ្វី​ឡើយ​ ​តែ​វា​តែង​នាំ​មក​នូវ​បញ្ហា​ជាច្រើន​ដល់​អ្នក​ទៅ​វិញ​។ ដូច្នេះ​ហើយ ​គួរ​បើក​ចិត្ត​​ឲ្យ​ទូលាយ​ដើម្បី​ស្ដាប់​អ្នកដទៃ​ ជាជាង​ប្រឹង​​និយាយ​តែ​ម្នាក់​ឯង​ ​ហើយ​ប្រឹង​រៀន​សូត្រ​​​បន្ថែម​ទៀត​ ព្រោះ​មាន​រឿង​​ច្រើន​ណាស់​​ដែល​យើង​មិន​បាន​ដឹង​ អ៊ីចឹង​ហើយ​បើ​ចេះ​តែ យក​ចំណេះដឹង​ក្នុង​អណ្ដូង​របស់​យើង​មក​វាយ​តម្លៃ​​គឺ​មិន​ត្រូវ​​នោះ​ឡើយ​៕ ​​​​​​

X
5s