វិធីសាស្រ្ត ៦ យ៉ាងដើម្បីបញ្ឈប់អារម្មណ៍កំពុងសង្ស័យលើ​ខ្លួន​ឯង​ បង្កើនប្រសិទ្ធភាពការងារ​



ជួនកាលការសង្ស័យលើខ្លួនឯងអាចមានភាពលើសលប់សម្រាប់អ្នក ដែលវាប៉ះពាល់ទៅដល់សកម្មប្រចាំថ្ងៃ ផលិតផលការងារ និងភាពមិនទុកចិត្តក្នុងការធ្វើអ្វីមួយ។ ដើម្បីជួយអ្នកឲ្យជៀសផុតពីការសង្ស័យ ខាងក្រោមនេះគឺជាគន្លឹះ ៦ ចំណុចចែករំលែកដំបូន្មានល្អបំផុតរបស់ពួកគេដូចខាងក្រោម៖

១) ដឹងថាយើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានបទពិសោធន៍ដូចគ្នា

ដៃគូផ្សាយពាណិជ្ជកម្ម GEM និងជាប្រធានយុទ្ធសាស្ត្រ លោក Peter Kozodoy និយាយអំពីសារៈសំខាន់នៃការទទួលយកថានេះគឺជាបញ្ហាដែលរីករាលដាលក្នុងចំណោមអ្នកជំនាញធ្វើការថា «មនុស្សដែលមានមហិច្ឆតាសម្រេចអ្វីមួយប្រាកដជាជួបប្រទះបញ្ហាជាមិនខាន។»​ លោក Kozodoy បានបន្ថែមថា «នៅពេលដែលខ្ញុំដឹងថាមនុស្សមានមហិច្ឆដដទៃទៀតបានឆ្លងកាត់វា ជួយប្រទះដូចខ្ញុំដែរ នោះខ្ញុំអាចបន្ធូរអារម្មណ៍​ និងធានាខ្លួនខ្ញុំថាអារម្មណ៍ធម្មតា»។

ស្វែងរករឿងរ៉ាវរបស់មនុស្សដែលអ្នកកោតសរសើរ នៅពេលដែលអ្នកធ្វើវា អ្នកនឹងដឹងថាមនុស្សគ្រប់គ្នាសុទ្ធតែជួបប្រទះបញ្ហាដូចគ្នា ដូច្នេះគ្មានអ្វីគួរឲ្យព្រួយបារម្ភទេ។

២) អនុវត្តការបញ្ជាក់ពីភាពវិជ្ជមានរាល់ថ្ងៃ

រោគសញ្ញានៃការក្លែងបន្លំមិនបាត់ទេ សហស្ថាបនិក Optimum7 និងសហស្ថាបនិកក្រុមហ៊ុន COO Duran Inci យល់ស្របថា «អ្នកអាចរកលុយបានរាប់រយលានដុល្លារក្នុងមួយឆ្នាំ ហើយត្រូវទទួលបានអារម្មណ៍ថាដូចជាមានការក្លែងបន្លំមួយ។»

វិធីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហានេះគឺដើម្បីជំនួសការអះអាងដែលហៅថាការក្លែងបន្លំជាមួយរឿងវិជ្ជមានរបស់អ្នក ហើយសូមអនុវត្តវាជារៀងរាល់ថ្ងៃ។ លោក Inci ណែនាំថា «ក្នុងមួយថ្ងៃសូមក្រឡេកមើលកញ្ចក់ហើយនិយាយថា ខ្ញុំជាអ្នកជំនួញដ៏ល្អ/ ជាអនុប្រធាន/ ហើយបញ្ជាក់ពីសមិទ្ធិផលរបស់អ្នក។» នេះនឹងបង្វឹកខួរក្បាលរបស់អ្នកមើលភាពជោគជ័យរបស់អ្នកដោយមោទកភាពជាជាងការភ័យខ្លាច។

៣) ផ្តោតលើសមិទ្ធិផលរបស់អ្នក

ផ្តោតលើភាពជោគជ័យ និងសមិទ្ធិផលរបស់អ្នកគឺមានសារៈសំខាន់ណាស់នៅពេលនិយាយអំពីការលើកទឹកចិត្ត។ លោក Klyn Elsbury ជាគ្រូបង្វឹកដែលមានសមត្ថភាពខ្ពស់ឈានមុខគេ និងជាវាគ្មិន។

លោក Elsbury ពន្យល់ថា «នៅពេលខ្ញុំមានរោគសញ្ញារំញោច ខ្ញុំផ្តោតលើសមិទ្ធិផលរបស់ខ្ញុំហើយទទួលស្គាល់ថាការងាររបស់ខ្ញុំបានជួយអ្នកដទៃ។» ដោយផ្តោតលើកន្លែងណាដែលខ្ញុំបានជោគជ័យ ខ្ញុំសង្កេតឃើញថាភាពជោគជ័យគឺជាផ្នែកមួយនៃខ្ញុំ ក៏ដូចជារោគសញ្ញានៃរំញោច ហើយបានធ្វើឲ្យខ្ញុំដឹងថាវាមែន ឬមិនមែនជាអារម្មណ៍រំជើបរំជួលដែលមិនបម្រើដល់គោលដៅរបស់ខ្ញុំទេ។

៤) ការជួយអ្នកដទៃ

សហស្ថាបនិក OptinMonster និងជានាយកប្រតិបត្តិ Thomas Griffin «នៅពេលដែលខ្ញុំមានអារម្មណ៍បែបនេះ ខ្ញុំបានផ្តោតលើខ្លួនឯង តើពួកគេនឹងគិតយ៉ាងម៉េចចំពោះខ្ញុំ? តើខ្ញុំអាចសម្រេចកិច្ទការនេះបានឬយ៉ាងណា?។» 

ដើម្បីចេញពីស្ថានភាពនេះ លោកបានជ្រើសរើសយកការផ្តោតអារម្មណ៍ទៅលើការជួយអ្នកដទៃជំនួសវិញ៖ «តាមរយៈការខិតខំប្រឹងប្រែងជួយអ្នកដទៃ វាបានធ្វើឲ្យរឿងទាំងអស់នោះចេញពីខួរក្បាល និងការរំលឹកនឹកឃើញពីអ្វីដែលខ្ញុំដឹង។ បន្ថែមលើសពីនេះខ្ញុំកំពុងជួយអ្នកដទៃយកឈ្នះឧបសគ្គបស់ពួកគេ។»

៥) បដិសេធគំនិតរបស់អ្នកជាលាយលក្ខណ៍អក្សរ

ជាច្រើនដង ជំនួយដែលអ្នកអាចមើលឃើញអាចជួយអ្នកដែលរងផលប៉ះពាល់ដោយការសង្ស័យខ្លួនឯង ដើម្បីទទួលបានទំនុកចិត្តឡើងវិញ។ យោងតាមលោក Syed Balkhi សហស្ថាបនិក WPBeginner បាននិយាយថាការដាក់គំនិតរបស់អ្នកជាលាយលក្ខណ៍អក្សរ និងមើលឃើញអំណះអំណាងបែបតក្ត (Logical) របស់អ្នកទៅជាសខ្មៅដែលអាចជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពខ្ពស់។

លោកបានបន្ថែមថា «គំនិតទាំងនេះច្រើនតែមិនសមហេតុផល ហើយផ្អែកលើការរំពឹងទុកដែលមិនប្រាកដប្រជា។ ឧទាហរណ៍ថាអ្នកកំពុងជឿថាអ្នកមិនអាចធ្វើវាបាននោះទេ ប្រសិនបើវាមិនមែនជាការងារងាយស្រួល ឬតាមបែបធម្មជាតិរបស់អ្នក។» គន្លឹះនោះគឺអង្គុយចុះហើយបដិសេធគំនិតទាំងនោះដោយសមហេតុផល។

៦) បំបែកការពិតចេញពីរឿងប្រឌិត

ស្ថាបនិករបស់ LLC លោក Kristin Kimberly Marquet បានពន្យល់ពីសារៈសំខាន់នៃការដាក់ខ្លួនអ្នកនៅក្នុងអង្គហេតុ និងតថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងអារម្មណ៍នៃភាពខ្វះខាតទាំងនេះថា «ខ្ញុំបានយកឈ្នះបញ្ហាទាំងនេះ ដោយការបែងចែកថាខ្ញុំជានរណា និងអ្វីដែលខ្ញុំមានសមត្ថភាព ហើយអ្វីដែលខ្ញុំគិតថាខ្ញុំត្រូវធ្វើដើម្បីទទួលបានជោគជ័យ។»

លោក Marquet សន្និដ្ឋានថា «បន្ទាប់ពីខ្ញុំបានដឹងថាអ្វីពិតនិងអ្វីដែលមិនពិត វាបានជួយខ្ញុំដាក់លក្ខណៈសម្បត្តិរបស់ខ្ញុំក្នុងទស្សនៈនិងបំបាត់គំនិតទាំងនោះ។ វាត្រូវចំណាយពេលបន្តិច ប៉ុន្តែវិធីសាស្រ្តនេះបានដំណើរការ»៕

ដោយៈ Anthony Arthur

X
5s