នៅសល់តែ១៦ថ្ងៃទៀតប៉ុណ្ណោះ​ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ នឹងត្រូវបញ្ចប់​



ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ បានបញ្ជាក់ និងក្រើនរំឮកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ។

បើយោងតាមសេចក្តីណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា អ្នកដែលកំពុងកាន់កាប់យានយន្តដែលទិញលក់តៗគ្នា រកម្ចាស់ដែលមិនឃើញ ដែលមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវដាក់ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ដោយភ្ជាប់នូវសំណុំឯកសារដូចខាងក្រោម៖

ទី១៖ ពាក្យសុំផ្ទេរកម្មសិទ្ធិយានជំនិះ មានផ្តិតមេដៃអ្នកស្នើសុំ និងមានបិទសំណៅលេខកាល់( តួ ឫសាក់ស៊ី) ដែលចម្លងដាក់ជាក់ស្ដែងពីយានយន្ត

ទី២៖ ប័ណ្ណសម្គាល់ (ច្បាប់ដើម) និងស្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី ខេត្ត)

ទី៣៖ វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ

ទី៤៖ អត្តសញ្ញាណអ្នកលក់ និងអ្នកទិញ ពលរដ្ឋខ្មែរត្រូវមាន អត្តសញ្ញាណបណ្ណសញ្ជាត្តិខ្មែរ ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច, ជនបរទេសត្រូវ លិខិតឆ្លងដែន និងទិដ្ឋការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច

ទី៥៖ បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត

ទី៦៖ លិខិតលក់ទិញ

ទី៧៖ កិច្ចសន្យាធានា ដែលបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

 

 

X
5s