លោក Bill Gates មានទ្រព្យសម្បត្តិសរុបជាង ១០៩,៤ ពាន់លានដុល្លារ - នេះជារបៀបរក និងចំណាយលុយរបស់គាត់​



លោក Bill Gates គឺជាអ្នកមានលំដាប់កំពូលទី ២ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសរុប​ ១០៩,៤ ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០២០ នេះបើយោងតាមការបង្ហាញដោយ Forbes។ លោកបានក្លាយជាមហាសេដ្ឋីវ័យក្មេងមានជាងគេនៅអាយុ ៣១ ឆ្នាំ មិនតែប៉ុណ្ណោះ មហាសេដ្ឋីរូបនេះក៏ជាមនុស្សដែលចូលចិត្តចំណាយទ្រព្យសម្បត្តិរបស់គាត់ទៅលើអ្វីៗគ្រប់យ៉ាងចាប់ពីឡានទំនើបៗដើម្បីថែរក្សាដើមឈើដែលគាត់ចូលចិត្ត ប៉ុន្តែគោលដៅចម្បងរបស់គាត់គឺជួយពិភពលោក។

ប្រវត្តិសង្ខេបនៃការចាប់ផ្តើម Microsoft

នៅវ័យកុមារភាពរបស់លោក Bill Gates និងមិត្តម្នាក់ឈ្មោះ Paul Allen បានបង្កើតក្រុមហ៊ុន Microsoft នៅឆ្នាំ ១៩៧៥។ នៅឆ្នាំ ១៩៨០ ក្រុមហ៊ុន Microsoft បានបង្កើតប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រផ្ទាល់ខ្លួនដំបូងរបស់ក្រុមហ៊ុន IBM ។ ប្រព័ន្ធ MS-DOS បានក្លាយជាចំណែកមួយនៃផលិតផលចំណេញច្រើនបំផុតរបស់ Microsoft ព្រោះវានឹងអភិវឌ្ឍទៅជាអ្វីដែលនឹងក្លាយជាប្រព័ន្ធប្រតិបត្តិការសម្រាប់ស្ទើរតែគ្រប់កុំព្យូទ័រទាំងអស់។ នៅពេលដែលក្រុមហ៊ុន Microsoft បានផ្សព្វផ្សាយជាសាធារណៈក្រុមហ៊ុននេះមានតម្លៃ ៦១ លានដុល្លារហើយ Gates រកចំណូលបាន ១,៦ លានដុល្លារពីការលក់ភាគហ៊ុន។ ភាគហ៊ុន ៤៥ ភាគរយដែលនៅសេសសល់របស់គាត់នៅក្នុងក្រុមហ៊ុនបានក្លាយជាទឹកប្រាក់ចំនួន ៣៥០ លានដុល្លារ។

មានអាយុទើបតែ ៣០ ឆ្នាំ Gates គឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់នៅអាមេរិករួចទៅហើយ។ ក្នុងឆ្នាំ ១៩៩០ Microsoft បានចេញផ្សាយផលិតផលជោគជ័យបំផុតមួយទៀតគឺ Microsoft Office ដែលជាផលិតផលដ៏ពេញនិយម និងត្រូវការចាំបាច់បំផុតមកទល់ពេលបច្ចុប្បន្នក្រោយពី ៣០ ឆ្នាំពីមការផ្សាយ។ ហើយនៅពេលដែល Window 95 បានបើកដំណើរការនៅឆ្នាំ ១៩៩៥ ពេលនោះហើយដែលប្រែក្លាយគាត់ជាអ្នកមានបំផុតលើពិភពលោក។

នៅឆ្នាំ​ ២០០០ មហាសេដ្ឋីរូបនេះបានលាឈប់ពីតំណែងជានាយកប្រតិបត្តិខណៈពេលដែលក្រុមហ៊ុន Microsoft ជាប់ពាក់ព័ន្ធលើសេចក្តីទុកចិត្តដែលដាក់ចេញដោយក្រសួងយុត្តិធម៌។ រឿងនេះបានធ្វើឲ្យតម្លៃភាគហ៊ុនមានការធ្លាក់ចុះ ១៤ ភាគរយ និងបានចំណាយពេល ១៥ឆ្នាំ ទើបវាអាចងើបឡើងវិញបាន បន្ទាប់ពីនោះក្រុមហ៊ុនរឹតតែមានការរីកចម្រើនជាបន្តបន្ទាប់រហូតអាចរកចំណូលបាន​ ១០០ ពាន់លានដុលា្លរនៅក្នុងមួយឆ្នាំដែលច្រើនជាក្រុមហ៊ុន Apple និង Amazon ទៅទៀត។

លោក Bill Gates បានលក់ និងបរិច្ចាគភាគហ៊ុន Microsoft ភាគច្រើនរបស់គាត់ ដោយភាគហ៊ុនជាង ៣៥,៨​ ពាន់លានដុល្លារត្រូវបានបរិច្ចាគ ហើយបច្ចុប្បន្ននេះគាត់បានកាន់កាប់តែជាង ១ ភាគរយរបស់ក្រុមហ៊ុន វាមានតម្លៃប្រហែល ៧,៣ ពាន់លានដុល្លារ។ ដូច្នេះទោះបី Bill Gates លែងបានក្លាយជាអ្នកមានបំផុតលើពិភពលោកក៏ដោយក៏គាត់នៅតែធ្វើបានល្អដែរ។

របៀបដែលគាត់រក និងចំណាយលុយរបស់គាត់

លោកត្រូវបានគេដឹងថាជាមនុស្សដែលចូលចិត្តចំណាយលុយទិញឡានប្រណិតៗលើសពីឡានធម្មតាៗ។ នៅឆ្នាំ ១៩៩៧ លោកបាន​ទិញ​យន្តហោះ​តម្លៃ ២១ លានដុល្លារ។ ហើយប្រហែលជាចន្លោះឆ្នាំ ២០១៨ និង២០១៩ លោក Gates បានជួលទូកមួយក្នុងតម្លៃ ៥ លានដុល្លារក្នុងមួយសប្តាហ៍សម្រាប់វិស្សមកាគ្រួសារនៅសមុទ្រមេឌីទែរ៉ាណេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ​ផលប័ត្រអចលនៈរបស់លោក។ តាមរយៈក្រុមហ៊ុនវិនិយោគផ្ទាល់ខ្លួនរបស់គាត់គឺ Cascade លោកមានកម្មសិទ្ធិជិតពាក់កណ្តាលនៃបណ្តាញសណ្ឋាគារ Four Seasons Hotels and Resorts ដែលមានជាង ៤៧ ប្រទេសលើពិភពលោកនាពេលបច្ចុប្បន្ន។ មួយផែ្នកទៀតគាត់ក៏មានកម្មសិទ្ធិនៃសណ្ឋាគារ Charles ក្នុងទីក្រុង Cambridge រដ្ឋ Masssachusetts។ ក្នុងឆ្នាំ​ ២០០៩ បានទៅទិញដីស្រែមួយកន្លែង Wyoming តម្លៃ ៩ លានដុល្លារដែលពីមុនជាកម្មសិទ្ធិរបស់ Buffalo Bill។ ២០១៣ ចំណាយប្រាក់ ៨,៧ លានដុល្លារ​ទិញដីស្រែទំហំ ៤,៥ ហិចតានៅរដ្ឋ Florida ខាងត្បូង។

លោក Bill Gate បានចំណាយពេលអស់ ៧ ឆ្នាំ និង៦៣ លានដុល្លារលើអចលនទ្រព្យដើម្បីសាងសង់ផ្ទះដ៏ធំនៅ Medina រដ្ឋ Washington ហើយត្រូវបានបំពាក់ដោយបច្ចេកវិទ្យាស្ទើរតែទាំងស្រុង។ ផ្ទះនេះគឺជាបច្ចេកវិទ្យាខ្ពស់បំផុតដែលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធឧបករណ៍ចាប់សញ្ញាដែលត្រូវនឹងសីតុណ្ហភាព និងពន្លឺរបស់ភ្ញៀវគ្រប់រូបតាមរយៈម្ជុលដែលភ្ញៀវគ្រប់រូបបានទទួល។ គាត់បានដាក់ឈ្មោះផ្ទះរបស់គាត់ថា Xanadu 2.0 វាត្រូវ បានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១៣១ លានដុល្លារពេលសព្វថ្ងៃនេះ។ ជាផ្ទះដែលមានអេក្រង់កុំព្យួទ័រតម្លៃ ៨០ ០០០ ដុល្លារដែលព្យួរនៅជុំវិញផ្ទះមានសមត្ថភាពបង្ហាញផ្ទាំងគំនូរ រឺរូបថតដែលអ្នកចូលចិត្ត។ ក្នុងផ្ទះនេះផងដែរមានផ្ទះបាយចំនួន ៦ បន្ទប់គេង ៧ បន្ទប់ទឹក ១៨,៧៥ និងមានសាលទទួលភ្ញៀវទំហំ ២៣០០ ហ្វីតការេសម្រាប់រៀបចំព្រឹត្តិការណ៍ទ្រង់ទ្រាយធំ។ ហើយជាការពិតវាអាចប្រមូលរថយន្តប្រណីតដែលជាទីស្រឡាញ់របស់ Gates ត្រូវបានរក្សាទុកនៅខាងក្នុងយានដ្ឋានដែលសាងសង់ផ្ទាល់ខ្លួនអាចផ្ទុកបានរហូតដល់ ២៣ គ្រឿង។

អគារដែលមានទំហំ ៣៩០០ ហ្វីតការ៉េដាច់ដោយឡែកមួយទៀតមានអាងហែល ៦០ ហ្វីតដែលបំពាក់ប្រព័ន្ធតន្ត្រីក្រោមទឹក។ ទន្ទឹមនឹងនេះដើមឈើដែលលោកចូលចិត្តគឺមានអាយុកាល ៤០ ឆ្នាំ ស្ថិតនៅកែ្បផ្លូវបើកបរស្ថិតក្រោមការឃាំ្លមើល ២៤/៧ ហើយមានប្រព័ន្ធផ្គត់ផ្គង់ទឹកដោយស័្វយប្រវត្តិ។

ទោះបីជាលោកមានទ្រព្យសម្បត្តិរាប់ពាន់លាន ក៏ប៉ុន្តែលោកពាក់នាឡិកាតម្លៃត្រឹមតែ ១០ ដុល្លារប៉ុណ្ណោះ និងបានចែកទៅកាន់កូនៗទាំងបីតែ ១០លានដុល្លារ មិនលើសពី ១,១ ភាគរយផ ព្រោះគាតចង់ឲ្យកូនៗរបស់គាត់មានបានច្រើនជាងនេះដោយខ្លួនឯង។ ហើយក្រៅពីការវិយោគទាំងនេះ គាត់ជាអ្នកចរិច្ចាគយ៉ាងសំខាន់មួយនៅក្នុងសង្គមតាមរយៈការផ្តល់អាហារូបករណ៍ បរិច្ចាគប្រាក់ទៅលើកុមារនៅជុំវិញពិភពលោក។ ហើយគោលដៅដ៏ធំនៅពេលអនាគតនោះគឺការកាត់បន្ថយការស្ថាប់ និងកង្វះអាហារូបត្ថម្ភរបស់កុមារ។

ប្រភព៖ Forbes, Business Insider

ដោយ៖ Anthony Arthur

X
5s