៤ វិធីងាយៗក្នុងការផ្លាស់ប្តូរផ្នត់គំនិតខ្លួនឯងអ្នក ឬមនុស្សនៅជុំវិញខ្លួន​



ផ្នត់គំនិតមនុស្សជាអ្វីដែលពិបាកកែប្រែបំផុត ព្រោះវាបានដក់ជាប់នូវការគិតដែលបន្សល់ទុកពីមនុស្សជំនាន់មុន ឬមជ្ឍដ្ឋានជុំវិញខ្លួនដែលបណ្ដុះឲ្យមានការគិតបែបនោះ។ គ្មានអ្វីដែលត្រូវចោទជាចម្ងល់នោះទេ ផ្នត់គំនិតដែលទាមទារឲ្យមានការកែប្រែគឺជាច្បាស់ណាស់ថាជាផ្នត់គំនិតអវិជ្ជមាន ឬជាផ្នត់គំនិតដែលមិនធ្វើឲ្យអ្នកអាចអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនបាន។ 

១) ផ្តល់នូវជម្រើស (Give yourself or people choice)

ការផ្តល់នូវជម្រើសដល់ខ្លួនឯង ឬមនុស្សណាម្នាក់ក្នុងគោលបំណងចង់ឲ្យគេផ្លាស់ប្តូរផ្នត់គំនិតជារឿងមួយដ៏សំខាន់ព្រោះថា គេអាចនឹងមានពេលវេលាគ្រប់គ្រាន់ ឬមានអារម្មណ៍ថាគ្មានការគាបសង្កត់ក្នុងការសម្រេចចិត្តណាមួយ។ វាក៏ជាការទុកពេលឲ្យគេបានឃើញពីតម្លៃរបស់យើងដោយការពិចារណាខ្លួនឯងគេផ្ទាល់។ ឧទាហរណ៍ ក្នុងនាមជាថ្នាក់ដឹកនាំប្រធានផ្នែកម្នាក់បានព្យាយាមពន្យល់ណែនាំ ផ្តល់ជាឱវាទ ដំបូន្មានដល់បុគ្គលិកក្រោមបង្គាប់ តែបុគ្គលិករូបនោះហាក់ប្រកាន់ជំហរ និងជំនឿមួយថា ថ្នាក់លើរបស់ខ្លួនជាមនុស្សចាំឆក់ឱកាសពីខ្លួន ហើយអង្គភាពទាំងមូលត្រូវការតែផលប្រយោជន៍ពីបុគ្គលិក។ ការខិតខំប្រឹងប្រែងរបស់ប្រធានផ្នែកតាមវិធីសាស្រ្តមួយនេះហាក់មិនបានផល ដូច្នេះគាត់សម្រេចចិត្តប្រើវិធីសាស្រ្តមួយគឺផ្តល់ជម្រើសនៃការគិតទៅដល់បុគ្គលិក ហើយទុកពេលឲ្យគេវាយតម្លៃលើអង្គភាពតាមស្ថានភាពជាក់ស្តែងដែលគេបានឃើញ និងបញ្ហាដែលគេបានជួបប្រទះ។ 

ចុចអាន៖ ចង់សម្រេចភាពជោគជ័យអស្ចារ្យ ចូរងាកមកមើលគន្លឹះខ្លីៗទាំង ១០ នេះសិន​

២) អនុញ្ញាតឲ្យគេបង្កើតជម្រើសសម្រាប់ខ្លួនឯងគេ (Let people create their own options)

តើអ្នកចង់ឱ្យខ្លួនឯង ឬមនុស្សនៅជុំវិញខ្លួនមានការអភិវឌ្ឍទៅមុខ ឬធ្វើជាមនុស្សម្នាក់ដែលគ្មានបានការឥតប្រយោជន៍? ដើម្បីអភិវឌ្ឍខ្លួនឯង ឬពង្រឹងសមត្ថភាពមនុស្សដែលនៅជុំវិញខ្លួនតើអ្នកគួរធ្វើយ៉ាងណា អ្នកត្រូវចាប់បង្ខំ ដាក់កម្រិត ឬដាក់ទោសទណ្ឌទៅលើខ្លួនឯង រឿងអ្នកដទៃដែលនៅជុំវិញខ្លួននោះ? ពិតណាស់ អ្វីដែលល្អបំផុតគឺអ្នកត្រូវបង្កើតជម្រើសសម្រាប់ខ្លួនឯង ឬបង្កើតជម្រើសសម្រាប់អ្នកដទៃ។ ការបង្កើតជម្រើសនេះ តើអ្នកបានប្រើសំណួរទៅដល់ខ្លួនឯងក៏ដូចជាអ្នកដទៃដើម្បីជ្រើសរើសនិងឆ្លើយទេថា តើអ្នកចង់ធ្វើការងារធ្ងន់បានកម្រៃពលកម្មទាប ឬចង់ធ្វើការងារតិចតែមិនទទួលបានគេអភិវឌ្ឍខ្លួន ឬកំពុងស្វែងរកការងារក្នុងការអភិវឌ្ឍន៍បានរីកចម្រើន? ចោទជាសំណួរបែបនេះទៅខ្លួនឯងឬអ្នកដទៃនៅជុំវិញខ្លួន ស្វែងរកចម្លើយដោយខ្លួនឯង បង្កើតជម្រើសដើម្បីសម្រេចចិត្តដោយខ្លួនឯង។

ចុចអាន៖ វិធីសាស្រ្ត ៦ យ៉ាងដើម្បីបញ្ឈប់អារម្មណ៍កំពុងសង្ស័យលើ​ខ្លួន​ឯង​ បង្កើនប្រសិទ្ធភាពការងារ​

៣) ទុកចន្លោះសម្រាប់ការពិចារណា (Highlight the gap)

អ្នកកំពុងតែចង់កែប្រែចរិករបស់ខ្លួនឯង ឬអ្នកដទៃមែនទេ? ជំនួសឲ្យពាក្យស្ដីបន្ទោសចំពោះខ្លួនឯងឬអ្នកដទៃ អ្នកត្រូវទុកចន្លោះមួយដើម្បីបង្ហាញអំពីអាកប្បកិរិយា និងទង្វើជាក់ស្ដែងរបស់ខ្លួនឯង ឬបុគ្គលម្នាក់នោះ។ ទុកពេលឲ្យគិតពិចារណាថាឲ្យគេកំពុងធ្វើគឺជារឿងមួយដែលត្រឹមត្រូវ ឬមិនត្រឹមត្រូវ? ចំពោះខ្លួនឯងអ្នកក៏ដូចគ្នាដែរអ្នកត្រូវឆ្លុះកញ្ចក់ ហើយស្វែងរកចំណុចខ្វះខាតរបស់ខ្លួនឯងឲ្យបាន ជាជាងរង់ចាំការស្តីបន្ទោសពីនរណាម្នាក់រួមទើបទៅកែប្រែកំហុសរបស់ខ្លួនជាក្រោយបាន។ ជាទាហរណ៍ដ៏ល្អមួយដែលគេបានអនុវត្តនៅក្នុងប្រទេសថៃ ហើយបានបង្កើតជាសេណារីយោមួយខាងក្រោម៖

គេបានអត់ក្មេងជំទង់ម្នាក់កាន់បារីដើរតាមផ្លូវ រួចទៅសុំបុរសម្នាក់ដែលកំពុងជក់បារីដើម្បីអុជបារីនោះជក់ដែរ។ បុរសរូបនោះបាននិយាយទៅកាន់ក្មេងជំទង់ថា បើឯងជក់បារីនៅក្នុងវ័យប៉ុណ្ណឹង ឯងនឹងឆាប់ស្លាប់ តើឯងមិនចង់រស់នៅបានយូរ មានឱកាសលេងសប្បាយបានយូរទេអី? 

ចុចអាន៖ លក្ខណៈប្លែកទាំង ៦ នៃភាពជាអ្នកដឹកនាំពិតប្រាកដ​

៤) ប្រើសម្ពាធសង្គមជាជំនួយ (Use social pressure)

ជាការបង្ហាញជាក់ស្តែងក្នុងករណីវិបត្តិនៃជំងឺ covid 19 នេះ គេបានសង្កេតឃើញថាផ្នត់គំនិតរបស់មនុស្សភាគច្រើនត្រូវបានផ្លាស់ប្ដូរ ទោះមិនបានកែប្រែផ្នត់គំនិងនោះទាំងស្រុង ក៏ប៉ុន្តែវាបាននាំមនុស្សឲ្យរស់នៅតាមគន្លងថ្មីដូចជា ការរក្សាអនាម័យជាប្រចាំតាមប្រយ័ត្នការលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល បង្កើតទម្លាប់នៃការប្រុងប្រយ័ត្នកាន់តែច្រើនជាងមុន និងបង្កើតនូវទម្លាប់គិតគូរពីសុខភាពជាងមុន។ យើងបានគិតថាជំងឺ covid 19  បានផ្ដល់វិបត្តិយ៉ាងច្រើនដល់សង្គម ប៉ុន្តែចំណុចដែលល្អគឺ ជំងឺមួយនេះក៏បានធ្វើឱ្យសង្គមមានការផ្លាស់ប្ដូរដូចគ្នា ហើយការផ្លាស់ប្ដូរទៀតសោតគឺជាការផ្លាស់ប្ដូរផ្នត់គំនិតទៅរករបត់មួយថ្មី ល្អប្រសើរសម្រាប់ការរស់នៅ។ ដោយឡែកបើងាកទៅមើលអាជីវកម្មវិញ វិបត្តិ covid-19 បានផ្លាស់ប្ដូរផ្នត់គំនិតរបស់មនុស្សពីការធ្វើទីផ្សារអាជីវកម្មតាមលក្ខណៈប្រពៃណី គឺជាការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលដែលជាការចាប់ផ្ដើមថ្មីដ៏ល្អបំផុតសម្រាប់ដំណើរការអាជីវកម្មនាថ្ងៃអនាគត៕

ចុចអាន៖ ជំនាញ​សំខាន់ៗ​ទាំង ១៣ ​ដែល​​យុវជន​ត្រូវ​ចេះ​នៅ ក្នុង​សតវត្សរ៍​ទី​២១​នេះ​

ដោយ​៖ យ៉ាយ៉ា​

 

X
5s