ខណៈជំងឺរាតត្បាតលើពិភពលោកមានការថយចុះ ភាពអត់ការងារធ្វើបានកាន់តែក្លាយជាបញ្ហាធំសម្រាប់មនុស្សជាតិ​



ខណៈដែលកូវីដ១៩ នៅតែជាក្តីកង្វល់ដែលត្រូវបានលើកឡើងជាញឹកញាប់។ យោងទៅតាមការស្ទង់មតិប្រចាំខែរបស់ Ipsos កាលពី ខែ​ឧសភាថាភាពអត់ការងារធ្វើបានស្ថិតក្នុងលំដាប់ទី ២ ហើយការរីករាលដាលបានស្ថិតក្នុងលំដាប់កំពូលនៅក្នុងប្រទេសចំនួន ៦។

ទីផ្សារការងារដែលខូចខាត

អ្នកធ្វើគោលនយោបាយដែលផ្តោតលើការទប់ស្កាត់ផលប៉ះពាល់ទៅលើមនុស្សពីរោគរាតត្បាត ប៉ុន្តែឥឡូវនេះកំពុងផ្តោតការយកចិត្តទុកដាក់ចំពោះការខូចខាតខាងសេដ្ឋកិច្ចម្តងដែលបណ្តាលមកពីការបិទប្រទេស​ឬ​តំបន់​ និងវិធានការផ្សេងៗទៀតដែលនាំសេដ្ឋកិច្ចពិភពលោក​ភាគ​ច្រើនជាប់គាំង។ សកម្មភាពសេដ្ឋកិច្ចពិភពលោកប្រហែលជានឹងធ្លាក់ចុះ ៦ ភាគរយនៅឆ្នាំ ២០២០ នេះបើយោងតាមការព្យាករណ៍របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ខណៈដែលវិធានការណ៍នៃភាពអត់ការងារធ្វើនឹងកើនឡើងដល់ ៩,២ភាគរយ។

អង្គការ OECD បាននិយាយថា «ក្រោយពីការជាសះស្បើយ និងសកម្មភាពដែលត្រូវបានចាប់ផ្តើម​ឡើងវិញ អាច​នឹងត្រូវចំណាយពេលយូរ ដើម្បីទទួលបានផលដូចមុនពេលនៃជំងឺរាតត្បាត ហើយវិបត្តិនេះនឹងបន្សល់ទុកនូវស្លាកស្នាមដ៏យូរអង្វែង។ ហើយការបាត់បង់ការងារនៅក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតមានដូចជា ទេសចរណ៍ បដិសណ្ឋារកិច្ច  និងការកម្សាន្ត នឹងប៉ះពាល់ដល់អ្នកដែលមានជំនាញទាប ក្មេង និងកម្មករក្រៅផ្លូវការ»។

គ្មានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះទេដែលមានការព្រួយបារម្ភខ្ពស់បំផុតពីភាពអត់ការងារធ្វើ ត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួនដែលទទួលរងការវាយប្រហារដោយកូវីដ១៩។ នៅប្រទេសអេស្បាញ ៦៦ភាគរយនៃអ្នកដែលបានស្ទង់មតិបាននិយាយថាវាជាការព្រួយបារម្ភចម្បងរបស់ពួកគេ បន្ទាប់មកអ៊ីតាលី ៦៥ ភាគរយ។

 

នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ដូចជាសហរដ្ឋអាមេរិកជំងឺនេះគឺនៅតែជាក្តីកង្វល់ខ្ពស់ដដែលពោលគឺមានចំនួន ៦១ ភាគរយ។ ខណៈដែលទិន្នន័យផ្លូវការបានបង្ហាញថាអត្រាគ្មានការងារធ្វើរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ ១៣,៣ ភាគរយក្នុងខែឧសភា និង ១៤,៧% កាលពីខែមេសា។

ប្រភព៖ World Economic Forum

X
5s