Breaking News៖ ២៧ មិថុនា រកឃើញអ្នកជំងឺកូវីដ ១៩ ថែម ៩នាក់ទៀតហើយ​



ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសមួយកាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ បានរកឃើញអ្នកជំងឺ covid 19 ថែម ៩នាក់ទៀត ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ អ្នកជំងឺទាំង ៩ នាក់នោះមានដូចជា៖

  • ស្ត្រីជនជាតិខ្មែរអាយុ ២៤ឆ្នាំ
  • បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំ
  • បុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ
  • បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ ២នាក់ 
  • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ ៣នាក់​
  • និងបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ២២ ឆ្នាំ

បុគ្គលទាំង ៩ នាក់នេះជាអ្នកធ្វើដំណើរតាមជើងហោះហើរត្រង់ ពីប្រទេសឥណ្ឌូនេស៊ីមកដលើប្រទេសកម្ពុជានៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ បច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះក៏បានរកឃើញអ្នកជាសប្បាយថែមម្នាក់ទៀតដែរគឺជាបុរសខ្មែរ-អាមេរិកកាំងអាយុ ៦៦ ឆ្នាំ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្រោយពេលធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានចំនួនពីរដង៕

X
5s