កម្មករជីករ៉ែយ៉ាងតិច ៥០នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់រអិលបាក់ដីនៅមីយ៉ាន់ម៉ា
យោងតាមការចេញផ្សាយពីសារព័ត៌មាន Channel News Asia ឲ្យដឹងថា មានសាក្សីរបស់កម្មករធ្វើការនៅក្នុងរ៉ែយ៉ាងតិច ៥០ នាក់ត្រូវបានទាញចេញពីភក់នៅថ្ងៃព្រហស្បតិ៍ទី ២ ខែកក្កដា ឆ្នាំ ២០២០ នេះបន្ទាប់ពីមានការរអិលបាក់ដីនៅភាគខាងជើងប្រទេសភូមា។
តាមប្រភពពីសារព័ត៌មានដដែលក៏បានបញ្ជាក់ដែរថា មនុស្សរាប់សិបនាក់ដែលកំពុងធ្វើការក្នុងតំបន់ឧស្សាហកម្មត្បូងថ្មនេះត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ពួកគេត្រូវប្រឈមនឹងហានិភ័យដោយសារការគ្រប់គ្រងមិនបានល្អរួមជាមួយនឹងប្រាក់ចំណូលឬប្រាក់ឈ្នួលទាប ខណៈត្បូងនាំចេញទៅលក់នៅប្រទេសចិនមានតម្លៃថ្លៃ។
នាយកដ្ឋានសេវាកម្មព្រោះតែភាពភ័យរបស់ប្រទេសមីយ៉ាន់ម៉ា បានចេញផ្សាយនូវសរសេរនៅលើបណ្ដាញសង្គម facebook របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ការរអិលបាក់ដីនិងវាយប្រហារទៅលើមនុស្សនេះបានកើតឡើងនៅជិតព្រំដែនប្រទេសចិននៅក្នុងរដ្ឋ Kachin បណ្ដាលមកពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង។ សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានសេវាកម្មពិនិត្យអគីភ័យក៏បាននិយាយដែរថា កម្មកររ៉ែត្បូងត្រូវបានរងគ្រោះថ្នាក់ដោយសាររលកភក់ ចំណែក ដំណើរស្វែងរកនិងការជួយសង្គ្រោះនៅតែបន្ត។
ចំពោះប្រទេសមីយ៉ាន់ម៉ាបានចាត់ទុកការរអិលបាក់ដីធ្ងន់ធ្ងរនៅក្នុងតំបន់ គឺជារឿងធម្មតា ហើយការរងគ្រោះបានកើតឡើងជាញឹកញាប់នៅក្នុងសហគមន៍ជនក្រីក្របណ្ដាលមកពី កម្មករឬអ្នកនៅជិតនោះកំពុងតែស្វែងរកកាកសំណល់ដែលបានបោះចោលដោយក្រុមហ៊ុនធំៗ ពោលគឺគេកំពុងស្វែងរកសំណេះសំណល់ពីការជីករ៉ែត្បូងរបស់ក្រុមហ៊ុនធំៗ ដើម្បីចិញ្ចឹមជីវិត។
យោងតាមការឃ្លាំមើលពីអង្គការ global witness បានធ្វើការប៉ាន់ស្មានថាឧស្សាហកម្មរ៉ែត្បូងនេះមានតម្លៃប្រហែល ៣១ពាន់ដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៤ ទៅជាមានថវិកាតិចតួចបំផុតរបស់រដ្ឋក៏ដោយ៕
រូបភាពពី៖ https://www.straitstimes.com/