ក្រសួងអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំការប្រលងបាក់ឌុប និងឌីប្លូមនៅតាមសាលារៀងៗខ្លួន
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡាលេខ ២៨៥១ អយក ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ បានសម្រេចថា អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងមធ្យមសិក្សាទុតិយភូមិ ដឹងគ្រឹះស្ថានឧត្តមសិក្សាឯកជនអាចប្រលងបញ្ចប់ឆ្នាំនៅតាមគ្រឹះស្ថានសិក្សាចំនួនពីរថ្ងៃ។
ក្រសួងអប់រំយុវជននិងកីឡាក៏បានដាក់ចេញនូវគោលការណ៍សំខាន់ៗសម្រាប់ការប្រឡងមានខាងក្រោម
១. ក្រសួងនឹងធ្វើការកែលំអរលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងដំណើរការប្រឡង ដែលរក្សាការប្រឈមនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅដដែល ដោយគ្រឹះស្ថានឯកជនជាអ្នកចេញសញ្ញាបត្រដោយក្រសួងទទួលស្គាល់និងដែលធ្វើអធិការកិច្ចប្រសិនបើចាំបាច់។
២. គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រលងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកក្រសួងដើម្បីពិនិត្យនិងទទួលស្គាល់។
៣. គ្រឹះស្ថានសិក្សាឯកជនត្រូវរៀបចំបន្ទប់ប្រឡងដែលមានចំណុះ ១០ ទៅ ១៥នាក់ ក្នុង ១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក WHO។
ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីប្រកាសរបស់ក្រសួងខាងក្រោមនេះ៖