ផ្ទុះរលកទី ២ បង្ខំឲ្យអូស្ត្រាលីធ្វើការបិទទីក្រុងមែលប៊ន កើតឡើងដោយសារកំហុសទាំងនេះ​



ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលីត្រូវធ្លាក់ចូលក្នុងបិទទីក្រុងសារជាថ្មីជាលើកទី ២ ក្នុងរយៈពេលប្រមាណជា ៤ខែ បន្ទាប់ពីមានការផ្ទុះរលកទី ២ នៃការឆ្លងរាលដាលកូវីដ ១៩ ហើយវាបានបង្ខំឲ្យមនុស្សជាង ៥លាន នាក់ត្រូវប្រឈមបញ្ហានៃការរឹតត្បិតឡើងវិញ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Washington Post នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរនៅទីក្រុងមែលប៊ន នៃរដ្ឋវិចតូរីយ៉ា (Victoria) បាននិយាយថា ពួកគេនឹងស្តារស្ថានការណ៍ឡើងវិញក្នុងរយៈពេល ៦ សប្តាហ៍ដោយចាប់ផ្តើមពីយប់ថ្ងៃពុធ (ទី០៨ ខែកក្កដា ឆ្នាំ២០២០) ដើម្បីព្យាយាមទប់ស្កាត់នូវការកើនឡើងករណីថ្មីដែលគំរាមកំហែងដល់ការគ្រប់គ្រង។ អ្នករស់នៅក្នុងទីក្រុងនិងតំបន់ជុំវិញខ្លះនឹងត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែអ្នកដែលត្រូវបំពេញសកម្មភាពចាំបាច់ដូចជា អ្នកមានការងារជាក់លាក់ ការសិក្សា ការទិញទំនិញម្ហូបអាហារ ការធ្វើលំហាត់ប្រាណដែលចាំបាច់ អ្នកត្រូវការការថែទាំសុខភាពចាំបាច់ ពេទ្យ ឬមន្រ្តីបម្រើសេវាសុខភាព ក្រៅពីនោះពួកគេនឹងមិនអាចចាកចេញពីទីប្រជុំជននោះទេ។

បន្ទាប់ពីត្រលប់មកកាន់ជីវិតធម្មតាក្រោយពេលធ្វើការបិទប្រទេសមួយរយៈកាលពីខែមិនា អូស្រ្តាលីបានបើកដំណើរការធម្មតាលើសកម្មភាពការងារ សាលារៀន រង្គសាល តែវាបែជាបង្កឲ្យមានករណីឆ្លងក្នុងសហគមន៍យ៉ាងច្រើន និងគំហុកមិនធ្លាប់មាននៅក្នុងរដ្ឋធានី Victoria។ លោកអភិបាលរដ្ឋ Daniel Andrews បានមានប្រសាសន៍ថា ៦ សប្ដាហ៍នៃការបិទប្រទេសនឹងបង្កជាការខូចខាតច្រើនដល់សេដ្ឋកិច្ច និងប្រព័ន្ធសុខុមាលភាពប្រជាជន វាត្រូវត្រូវបង្ខំចិត្តឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះលើកលែងតែអ្នកដែលមានការងារចាំបាច់ ការសិក្សា អ្នកថែទាំវេជ្ជសាស្រ្ត ឬត្រូវទៅទិញទំនិញ។ លោកបានបន្ថែមទៀតថា «វានៅមិនទាន់ចប់ទេព្រោះនៅតំបន់ជាច្រើនលើពិភពលោកមិនទាន់ធូរស្បើយឡើយ មិនមែនតែក្នុងទីក្រុងមែលប៊ននោះទេ»។

អូស្រ្តាលីហាក់ទទួលបានជោគជ័យលើការគ្រប់គ្រងស្ថានការណ៍អាក្រក់កូវីដ ១៩ នាយករដ្ឋមន្រ្តីអូស្រាលី Minister Scott Morrison កាលពីពីរខែមុន បានប្រកាសដាក់ចេញការគូសបញ្ជាក់ផែនការ ៣ ដំណាក់កាលលើការលុបចោលការរឹតត្បិតភាគច្រើននៅក្នុងប្រទេស ដើម្បីបើកសេដ្ឋកិច្ចឲ្យមានដំណើរការឡើងវិញជាធម្មតានៅចុងខែកក្កដានេះ។ ការរកឃើញនូវអ្វីដែលជារឿងជោគជ័យភាគច្រើននៅ Victoria កន្លងមក ជារដ្ឋមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសអូស្រ្តាលី និងជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចរបស់ប្រទេសនេះអាចត្រូវបានគេសន្មតថា ជាការសម្រេចចិត្តក្នុងគោលនយោបាយការប្រញាប់ប្រញាល់ពេកលើការងារក៏ស្មុគស្មាញមួយនេះ។

កាលពីប៉ុន្មានខែមុខ អូស្រ្តាលីមានការព្រួយបារម្ភលើការគ្រប់គ្រងកូវីដ ១៩ តែពេលនោះករណីដែលបានរកឃើញភាពច្រើនជាករណីនាំចូល ដែលបានត្រលប់មកពីបរទេស។ តែអ្វីដែលគួរឲ្យកត់សម្គាល់មួយក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងការរាលដាលកូវីដ ១៩ ប៉ុន្តែគេបានរកឃើញឆ្មាំសន្តិសុខនៅក្នុងរដ្ឋ Victoria ដែលតម្រូវឲ្យឃ្លាំមើលការស្នាក់នៅរបស់អ្នកជំងឺកូវីដ ១៩ នៅសណ្ឋាគារមួយ ត្រូវបានកេរាយការណ៍ថាបានរំលោភបំពានច្បាប់។ លោកអភិបាលរដ្ឋ Victoria Daniel Andrews បានធ្វើការរៀបរាប់ពីករណីទំនាក់ទំនងសង្គមខុសច្បាប់របស់បុគ្គលិកមានដូចជា ការចែកបារីគ្នាជក់ (បារីតែមួយដើម) ការហែលទឹកក្នុងអាងហែលទឹកតែមួយ ការដឹក ជញ្ជូនទំនិញ រួមទាំងសកម្មភាពដែលបង្កការងាយឆ្លងដទៃទៀត។ លើសពីនេះ បណ្ដាញសារព័ត៌មានក្នុងស្រុកក៏បានអះអាងបន្ថែមទៀតថា បានរកឃើញករណីការរួមភេទរវាងសន្តិសុខសណ្ឋាគារ និងអ្នកដំណើរដែលបានដាក់ឲ្យនៅចត្តាឡីស័ក្ក ជាហេតុបង្កឲ្យមានការផ្ទុះឡើងនូវរលកទី ២ នេះ។ 

អ្នកជំនាញផ្នែកសុខភាពបាននិយាយថា រដ្ឋាភិបាលខកខានមិនបានផ្តល់ដំបូន្មានសុខភាពសាធារណៈឱ្យបានត្រឹមត្រូវដល់សហគមន៍ពហុវប្បធម៌ដោយខិត្តប័ណ្ណមិនត្រូវបានបកប្រែជាភាសាគ្រប់គ្រាន់ទេ។ លីនហ្វីវ៉ាងនាយកកម្មវិធីជំងឺឆ្លងនៅ Duke-NUS Medical School in Singapore បានលើកឡើងថា ទោះបីជាសង្គម និងប្រជាពលរដ្ឋគ្រប់រូបត្រៀមខ្លួននិងទទួលបានការអប់រំគ្រប់គ្រាន់ដើម្បីទប់ទល់នឹងបទដ្ឋានថ្មីរបស់ Covid-19 ប៉ុន្តែភាពមិនទាន់ស្ងប់ស្ងាត់នៃការឆ្លងរាលដាលនៃវីរុសនេះ គឺនៅតែជាបញ្ហាដដែល៕

រូប​ភាព​ពី bloomberg

X
5s