ព័ត៌មានទាន់ហេតុការណ៍! រកឃើញករណីវិជ្ជមានកូវីដ ១៩ ថែម ៩នាក់ទៀតហើយ​



យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ បានឲ្យដឹងថា បានរកឃើញករណីពិតជាមាន 9 នាក់បន្ថែមទៀតលើក covid 19 ដូចជាករណីនាំចូលពីអារ៉ាប៊ីសាអីឌីត។

ករណីវិជ្ជមាន ៩ នាក់បន្ថែមថ្មីនេះគឺត្រូវបានរកឃើញនៅថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២០ ម្សិលមិញ ហើយអ្នកទាំង ៩ នាក់គឺជាអ្នកដែលបានធ្វើដំណើរមកពីអារ៉ាប៊ីសាអីឌីតកាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២០ កន្លងមក ហើយក៏ជាអ្នកដែលបានដាក់ឲ្យនៅធ្វើចិត្តាឡីស័ក ពេលនេះបានបញ្ជូនបន្តទៅធ្វើការសម្រាប់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ អ្នកទាំង ៩ នាក់រួមមាន៖ 

- បុរសជានជាតិខ្មែរអាយុ ២៤ឆ្នាំ មានអាស័យដ្ឋាននៅភូមិ១សង្កាត់ច្រាំងចំរះខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

- បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង

- បុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលទោកឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិដំណាក់ពពេល ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិសោយ១ ឃុំប៊ុស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិ៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៨ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្វាយឃ្លាំង ឃុំទីភក្រូចឆ្មាររ ខេត្តត្បូងឃ្មុំ

- បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលសម្បត្តិ ឃុំ ថ្មីសំដុះ ស្ត្រីចក្រថ្នាក់ខេត្តត្បូងឃ្មុំ ។

- បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិវិហារសម្បូរឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសទាំង០៩នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត និងបានបន្តជើងហោះហើរ ពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៧:២៥នាទីល្ងាច។ វត្ថុសំណាកលើកទីពីររបស់ពួកគាត់ ដែលបានធ្វើវិភាគដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺទាំង ០៩នាក់ខាងលើនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់ អង្រែ រាជធានីភ្នំពេញ។

អ្នកដំណើរចំនួន ៧០ នាក់តែធ្វើដំណើរតាមជើងហោះហើរជាមួយអ្នកជំងឺ covid-19 កំពុងបន្តឲ្យនៅច័ត្តឡីស័ក ១៤ ថ្ងៃនៅក្នុងមណ្ឌលចត្តាឡីស័កមួយនៅក្នុងរាជធានីភ្នំពេញ។ គិតមកត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នេះអ្នកដំណើរសរុប ៨០ នាក់ដែលបានធ្វើដំណើរមកពីអារ៉ាប៊ីសាអូឌីតមានករណីពវិជ្ជមានសរុបចំនួន ២៤នាក់សុទ្ធតែជាបុរស ហើយបច្ចុប្បន្នកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថាអ្នកជំងឺ covid-19 សរុបនៅក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ នេះមានចំនួន ១៦៥នាក់ ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់។ ជាអ្នកជំងឺដែលបានជាសះស្បើយនៅចេញពីមន្ទីរពេទ្យមានចំនួន ១៣៣នាក់៕

 

X
5s