ក្រសួងសុខាភិបាលដាក់ចេញគោលការណ៍ ៦ ចំណុចការពារកូវីដ ក្នុងពេលឈប់សម្រាក ៥ថ្ងៃ
ក្រោយពេលមានការអនុញ្ញាតឲ្យមានការឈប់សម្រាកចំនួន ៥ ថ្ងៃដើម្បីសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ដោយយោងទៅលើអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០ ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់របស់ «សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» ក្រសួងសុខាភិបាលបានធ្វើការអំពាវនាវនិងដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ covid-19 នៅក្នុងថ្ងៃឈប់សម្រាកនេះ។
ដោយសារការឈប់សំរាកមានរយៈពេលយូររហូតដល់ទៅ ៥ ថ្ងៃជាប់គ្នាដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឬក៏ជួបជុំក្រុមគ្រួសារនៅតាមស្រុកកំណើតនៅកន្លែងកម្សាន្តនានា។ ជាមួយគ្នានេះផងដែរដោយសារកម្ពុជានៅបន្តរកឃើញករណីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ផែការឆ្លងរាលដាលនៅទូទាំងពិភពលោកក៏មិនទាន់មានការស្រាកស្រាននៅឡើយ ដូច្នេះហើយភ័យសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នានៅតែមានកម្រិតខ្ពស់។
ក្រសួងសុខាភិបាលធ្វើការក្រើនរំលឹកណែនាំដល់សាធារណជនទាំងអស់ ប្រកាន់យកនូវការរស់នៅតាមបែបគន្លងថ្មី ទៅធ្វើការកែប្រែទម្លាប់ឥរិយាបទប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ នៅតែបន្តការការពារចម្លងជំងឺកូវីដ ១៩ នេះទោះបីជាក្នុងពេលវេលាកាលៈទេសៈឬនៅទីកន្លែងណាក៏ដោយ។ ជាមួយគ្នានេះផងដែរក្រសួងសុខាភិបាលបានដាក់ចេញនូវគោលការណ៍អនុវត្តចំនួន ៦ ចំណុចសំខាន់ៗទៅលើការការពារការឆ្លងជំងឺ covid-19 នេះមានដូចខាងក្រោម៖
១. ជ្រើសរើសការជួបជុំគ្រួសារឬការធ្វើដំណើរកម្សាន្តប្រកបដោយសុវត្ថិភាពមិនមានការចម្លងជំងឺ
២. ច្រើនមធ្យាបាយធ្វើដំណើរមានសុវត្ថិភាពកាត់បន្ថយជាអតិបរមានូវការចម្លងជំងឺ
៣. ជ្រើសរើសកន្លែងស្នាក់នៅដែលប្រកបដោយសុវត្ថិភាពនិងកាត់បន្ថយហានិភ័យនៃការចម្លង
៤. ជ្រើសរើសដែរទទួលទានអាហារប្រកបដោយសុវត្ថិភាពនិងមិនបង្កការចម្លងជម្ងឺ
៥. បុគ្គលម្នាក់ត្រូវរក្សាអនាម័យជានិច្ច
៦. ត្រូវរក្សាគម្លាតសុវត្ថិភាពមង្គល