មិនតិចទេណា មួយថ្ងៃរកឃើញអ្នកវិជ្ជមានករណីកូវីដ ១៩ ដល់ទៅ ២៦នាក់
យោងតាមការចេញសាររបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២០ នេះ បានបញ្ជាក់ថា នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ បានរកឃើញករណីកូវីដ ១៩ ថ្មីលើមនុស្សចំនួន ២៦ នាក់ ចំណែកអ្នកជាសះស្បើយមានចំនួន ៤ នាក់។
តែទោះជាយ៉ាងណាក៏ដោយទាំង ២៦ នាក់ដែលបានរកឃើញករណីវិជ្ជមានកូវីដ ១៩ នេះ គឺជាករណីនាំចូលមកពីបរទេសហើយមានដូចខាងក្រោមនេះ៖
ការកើនឡើងនៃអ្នកជំងឺកូវីដ ១៩ ថ្មីនេះ នាំឲ្យកម្ពុជាមានចំនួនអ្នកកើតជំងឺ covid-19 សរុប ១៩៧នាក់ ក្នុងនោះម្នាក់ជាសរុបមានចំនួន ១៤០ នាក់។
ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក៕