ក្រសួងសុខាភិបាលប្រកាសថា ជំងឺឈីកគន់ហ្គន់យ៉ា កំពុងផ្ទុះឡើងនៅក្នុងខេត្តបន្ទាយមានជ័យ​



កាលពីប៉ុន្មានថ្ងៃមុនមានការប្រកាសពីការផ្ទុះនៃជំងឺមួយដែលមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅប៉ោយប៉ែត ទៅធ្វើឲ្យក្រុមគ្រូពេទ្យបានធ្វើការស្រាវជ្រាវ។

ជំងឺដែលបានផ្ទុះឡើងនេះត្រូវបានក្រសួងសុខាភិបាលធ្វើការកំណត់ថាគឺជាជំងឺ ឈីកគន់ហ្គន់យ៉ា (Chikunnganya) ឬហៅថាជំងឺឈីក CHIK នៅក្នុងភូមិមួយចំនួននៅក្នុងសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ អ្នកជំងឺត្រូវបញ្ចេញរោគសញ្ញាដូចជាក្តៅខ្លួន ៣៨ អង្សាសេ ឡើងកន្ទួលក្រហមលើស្បែក ដូចឈឺសន្លាក់ដៃជើង។ 

ក្រសួងសុខាភិបាលក៏បានធ្វើការបញ្ជាក់អំពីជំងឺគ្រុនឈីកមួយនេះបន្ថែមថា គឺជាជំងឺដែលបង្កឡើងដោយវីរុសឈីក ហើយចំណូលតាមរយៈមូសខ្លាញីខាំជាពិសេសខាងនៅពេលថ្ងៃ។ វាយចម្លងគឺសត្វមុខប្រភេទក្រុមអាអេដេស (Aedes Aegypti and Aedes Albopictus) ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដូចគ្នា។ ជំងឺនេះមានរោគសញ្ញាដូចជា គ្រុនក្តៅស្រូចស្រាវលើពី ៣៨ អង្សាសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ក្អួតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលក្រហមលើខ្លួននិងកន្ទួលក្រហមនៅលើស្បែកដៃ។ តែទៅជាយ៉ាងណាក៏ដោយក្នុងលក្ខខណ្ឌទូទៅជំងឺគ្រុនឈាមមិនបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់បានជាសះស្បើយឡើងវិញក្នុងរយៈពេលមួយសប្តាហ៍ ឬអាចមានរយៈពេលយូររហូតដល់រាប់អាទិត្យក្នុងករណីខ្លះដែល ជីពិសេសជាមួយអ្នកឯងធ្វើឱ្យមានអាការឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ក៏មាន។ ជំងឺនេះអាចធ្វើឱ្យកើតមាននូវករណីបាត់បង់ជីវិតបាននៅក្នុងករណីដែលអ្នកជំងឺមានជំងឺរួមផ្សំផ្សេងទៀតដូចជាជំងឺគ្រុនចាញ់គ្រុនឈាមរលាកស្រោមខួរជាដើមព្រោះជំងឺរួមផ្សំទាំងនេះវាមិនដែលអ្នកជំងឺស្លាប់បាន។

ខាងក្រោមនេះគឺជាការបញ្ជាក់បន្ថែម រួម​ទាំង​វិធី​បង្ការ​របស់ក្រសួងសុខាភិបាល៖

 

X
5s