កងទ័ពមួកខៀវ ៤នាក់មកពីប្រទេសម៉ាលី រកឃើញវិជ្ជមានកូវីដ ១៩ ក្រោយមកដល់កម្ពុជា និងដាក់ឲ្យនៅធ្វើចត្តាឡីស៏ក្កនៅខេត្តកំពង់ស្ពឺ​



យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៃប្រទេសថ្ងៃទី ២៤ ខែកក្កដាឆ្នាំ ២០២០ បានឲ្យដឹងថា កងទ័ពមួកខៀវចំនួន ៤ រូបដែលបានមកពីប្រទេសម៉ាលីត្រូវបានរកឃើញវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ ក្នុងនោះមានម្នាក់ជាស្ត្រី។

អ្នកជំងឺទាំង ៤ នាក់មាន៖

បុរសជនជាតិខ្មែរអាយុ ៣៧ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិព្រះ ស្រែឃុំព្រះស្រែ ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ

បុរសជនជាតិខ្មែរអាយុ ២៨ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅខេត្តត្បូងឃ្មុំ

ប្រជាជនជាតិខ្មែរអាយុ ៤៧ ឆ្នាំមានអាស័យដ្ឋាននៅភូមិដំណាក់ចង្អើរខេត្តកែប

ស្ត្រីជនជាតិខ្មែរអាយុ ២៩ ឆ្នាំមានអាសយដ្ឋាននៅរាជធានីភ្នំពេញ

អ្នកជំងឺជាបុរសទាំងបីនាក់ត្រូវបានដាក់ឲ្យសម្រាប់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ រីឯអ្នកជំងឺជាស្ត្រីត្រូវបានឲ្យសម្រាប់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ 

សូមបញ្ជាក់ថាក្រុមមួកខៀវរបស់អង្គការសហប្រជាជាតិរបស់កម្ពុជាសរុបចំនួន ៨០ នាក់ ក្នុងនោះមានស្រីចំនួន ៧ នាក់ បានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីមកកម្ពុជានៅថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២០ តើការធ្វើតេស្តលើកទីមួយរបស់ពួកគាត់ ទទួលបានលទ្ធផលអវិជ្ជមាននឹងត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជាជាតិនៅខេត្តកំពង់ស្ពឺ។ ការធ្វើតេស្តលើកទី ២ ដើម្បីរកមេរោគកូវីដ ១៩ ទៅលើក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជានេះត្រូវធ្វើឡើងនៅថ្ងៃទី ១៣ នៃថ្ងៃធ្វើចត្តាឡីស័ក ធ្វើនៅថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២០ ទទួលបានលទ្ធផលវិជ្ជមានមនុស្សចំនួន ៤ នាក់ខាងលើនេះ។

កូនរំលឹកផងដែរថាអ្នកជំងឺកូវីដ ១៩ សរុបនៅកម្ពុជាការឡើងដល់ចំនួន ២០២ នាក់ រីឯអ្នកជាសះស្បើយមានចំនួន ១៤២ នាក់៕

 

X
5s