បើអ្នកជាមនុស្សឧស្សាហ៍គេងមិនលក់ ឬពិបាកគេង បញ្ហាទាំង ៦ នេះនឹងកើតមានចំពោះអ្នកជាដាច់ខាត
មនុស្សគ្រប់គ្នាអាចដឹងពីសញ្ញាដែលបង្ហាញប្រាប់ថា ពួកគេមិនបានគេងគ្រប់គ្រាន់នៅយប់ដូចជាអស់កម្លាំង ល្ហិតល្ហៃ ហើយពួកគេតែងត្រូវការកាហ្វេ ១ ឬ ២ កែវមុនម៉ោង ៩ ព្រឹក។ ទោះជាយ៉ាងណាមនុស្សជាច្រើនមិនបានដឹងថា ការដែលបណ្ដោយឲ្យខ្លួនឯងរកនូវការគេងមិនលក់នេះកាន់តែយូរទៅៗ ញឹកញាប់ទៅៗ វានឹងបង្កើតទៅជាបញ្ហាដ៏សែនធំមួយសម្រាប់សុខភាពពួកគេ វាស្ទើរតែក្លាយជាបំណុលជីវិតផងក៏ថាបាន។
បន្ទាប់ពីការសម្រាកមិនបានគ្រប់គ្រាន់អស់រយៈពេលជាច្រើនយប់ការសិក្សាបង្ហាញថាការចងចាំ សុខភាព ការគិតរបស់យើងនឹងមានការប្រែប្រួល ហើយវាអាចធ្វើឲ្យអ្នកមានការឡើង ឬស្រកទម្្ងន់ក៏ថាបាន ហើយវាក៏អាចធ្វើឲ្យមានការប្រែប្រួលនូវផ្នែកមួយចំនួននៃរាងកាយរប់សអ្នកដែរ។
សម្រាប់មនុស្សសម័យបច្ចុប្បន្ននេះ ការគេមិនលក់ ឬពិបាកគេអាចបណ្ដាលមកពីមូលហេតុជាច្រើន ក្នុងនោះរួមមាន ការប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទឆ្លាតវៃច្រើនម៉ោង ឬប្រើដល់យប់ជ្រៅពេក លើសពេលវេលាដែលខខួរក្បាលត្រូវការសម្រាក ការទទួលទានជាតិកាហ្វេអ៊ីនច្រើនលើសកម្រិតដែលរាងកាយ និងខួរក្បាលត្រូវការ។
នេះគឺជាសញ្ញាទាំង ៧ ប្រាប់អ្នកពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការគេងមិនបានគ្រប់គ្រាន់៖
១) បាត់សមត្ថភាពក្នុងការគិតត្រិះរិះពិចារណា / ធ្វើការសម្រេចចិត្ត
សញ្ញាដំបូងនៃការគេងមិនលក់ គឺជាបញ្ហាធំមួយសម្រាប់មនុស្សពេញវ័យព្រោះវាប៉ះពាល់ដោយផ្ទាល់ទៅលើកម្រិតផលិតភាពរបស់ពួកគេនៅកន្លែងធ្វើការ។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យបាត់បង់សមត្ថភាពខួរក្បាលក្នុងការត្រឹះរិះពិចារណា ហើយវាជះឥទ្ធិពលដល់ការសម្រេចចិត្ត។ នៅពេលដែលខួរក្បាលរបស់អ្នកសម្រាកមិនបានគ្រប់គ្រាន់ វាប៉ះពាល់ដល់ការសម្រេចចិត្តព្រោះអ្នកមិនអាចផ្ចង់អារម្មណ៍លើការងារណាមួយឲ្យជាក់លាក់នោះទេ នៅពេលនោះដែរ ផលិតភាពការងារ និងការត្រឹះរិះពិចារណាអ្នកក៏ធ្លាក់ចុះដូចគ្នា។
២) ការចងចាំខ្សោយ
ការមិនអាចផ្ចង់អារម្មណ៍ ការធ្លាក់ចុះនៃការគិត ត្រឹះរិះ ពិចារណាដោយសារសមត្ថភាពខួរក្បាលបានធ្លាក់ចុះខ្សោយ វាក៏បន្ថែមបញ្ហាដល់អ្នកនូវតំហយចុះលើសមត្ថភាពនៃការចងចាំ។
៣) ការធ្លាក់ទឹកចិត្ត / ឆាប់ខឹង
អត់ងងុយយូរៗទៅ វាកាន់តែបង្កើនបញ្ហាសម្រាប់សួរក្បាល និងបង្កើនសម្ពាធកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនៅពេលដែលអ្នកមិនអាចគ្រប់គ្រង ឬកែប្រែស្ថានការណ៍អាក្រក់បានទេ វានឹងបង្កើតទៅជាការបាក់ទឹកចិត្ត ឆាប់រងការប៉ះទង្គិចផ្លូវអារម្មណ៍ មួម៉ៅ និងឆាប់ខឹងជាទីបំផុត។ វាធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ ក្រៀមក្រំ ហត់នឿយជាប់ជាប្រចាំ អ្នករងនូវការឈឺចាប់ផ្នែកខ្លះនៃរាងកាយដូចជាសាច់ដុំ សន្លាក់ ក្បាល ក្រពះ រួមទាំងប្រព័ន្ធរំលាយអាហារទាំងមូល។
៤) កង្វះចំណង់ផ្លូវភេទ
យោងតាមគេហទំព័រ WebMD បានឲ្យដឹងបុរស និងស្ត្រីដែលគេងមិនលក់ច្រើនរាយការណ៍ពីតំហយចុះនៃចំណង់ផ្លូវភេទ និងមិនសូវចាប់អារម្មណ៍នឹងការរួមភេទដែលភាគច្រើនបណ្តាលមកពីថាមពលថយចុះ ងងុយគេង និងភាពតានតឹងកើនឡើង។
៥) បង្កើនចំណង់អាហារ
វាជាសញ្ញាធំមួយនៃការគេងមិនលក់ជាពិសេសសម្រាប់ស្រ្តី វាធ្វើឲ្យស្រ្តីរងនូវការឡើងទម្ងន់តាមរយៈការកើនឡើងនៃចំណង់អាហារ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលមានការស្ទង់មតិបានរកឃើញថា ស្រ្តីមួយចំនូនមិនបានបណ្ដោយឲ្យចំណង់់អាហារដែលបណ្ដាលមកពីជំងឺបាក់ទឹក្ចិត្ត ឬការគេងមិនលក់ក្លាយជាដើមចមនៃការឡើងទម្ងន់របស់គេនោះទេ តែគីឡូពួកគេនៅតែបន្តកើនឡើងទាំងដែលពួកគេព្យាយាមធ្វើរបបអាហារត្រឹមត្រូវ។ ការគេងមិនបានគ្រប់គ្រាន់នេះអាចប៉ះពាល់ដល់ឪកាសនៃការសម្រកទម្ងន់ ហើយនាំឲ្យមានចំណង់អាហារកើនឡើងប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីរឿងនេះ។
៦) អសមត្ថភាពក្នុងការដោះស្រាយភាពតានតឹង
មនុស្សជាច្រើនបានបន្ទោសថាវាមកពីបន្ទុកការងារ ឬការសិក្សា ប៉ុន្តែតើការគេងរបស់អ្នកអាចប៉ះពាល់បញ្ញារបស់អ្នកទេ? ប្រាកដណាស់អ្នកអាចជួបប្រទះបញ្ហាប្រឈម និងភាពតាមតឹងជារៀងរាល់ថ្ងៃ ប៉ុន្តែការសិក្សាបានបង្ហាញថានៅពេលដែលមនុស្សម្នាក់គេងមិនលក់ស្កប់ស្កល់គាត់ទំនងជាមិនសូវមានសមត្ថភាពគ្រប់គ្រងស្ត្រេសទាំងនោះបានទេ។ លើសពីនេះស្ត្រេសក៏ជាដាវមុខពីរផងដែរ ព្រោះមិនត្រឹមតែការគេងមិនគ្រប់គ្រាន់អាចបង្កភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែស្រេ្តសក៏អាចរួមចំណែកដល់ដំណេក មានពេលខ្លះទៀតវាឈានដល់មានទំនាស់ពាក្យសម្តីជាមួយក្រុមគ្រួសារអ្នកផងដែរ។
ដោយ៖ Anthony