វិស័យសុខាភិបាលហុងកុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ ១៩
មេដឹកនាំហុងកុងលោកស្រី Carrie Lam បានព្រមានថាទីក្រុងកំពុងស្ថិតក្នុងស្ថានភាពអាក្រក់នៃការរាតត្បាតពីវីរុសកូវីដ ១៩ ដែលកំពុងតែជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ខណៈដែលវិធានការថ្មីមានភាពតឹងរឹងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ហើយវិធានការនេះបានចូលជាធរមាននៅថ្ងៃពុធ (២៩ កក្កដា)។
វិធានការថ្មីដែលបានដាក់ចេញនេះគឺធ្វើការហាមប្រាមនូវរាល់ការជួបជុំគ្នាលើសពី ២នាក់ ការបិទហាងអាហារ ឬភោជនីយដ្ឋាន និងតម្រូវឲ្យមានការពាក់ម៉ាស់ការពារនៅតាមទីសាធារណៈ និងនៅកន្លែងមួយចំនួនដែលងាយរងការចម្លង ទាំងនេះបានចាត់ទុកថាជាការចេញនូវវិធានការដ៏តឹងបំផុតសម្រាប់ទីក្រុងហុងកុងចាប់តាំងពីការផ្ទុះរីករាលដាលវីរុសកូវីដ ១៩ មក។ ក្រៅពីនេះ ការធ្វើតេស្តរករីវុសក៏បានរឹតបន្តឹងកាន់តែខ្លាំង រួមទាំងការដាច់ឲ្យធ្វើចត្តាឡីស័កសម្រាប់នាវិកសមុទ្រ និងអាកាសយានិកឲ្យកាន់តែប្រសិទ្ធភាពបន្ថែមទៀត គិតចាប់ពីថ្ងៃពុធនេះទៅ។
លោកស្រី Carrie Lam ក៏បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារម្សិលមិញថា៖ «យើងជិតឈានដល់ការរីករាលដែលក្នុងសហគមន៍ទ្រង់ទ្រាយធំ ហើយវាក៏ជាកត្តាមួយដែលបណ្ដាលឱ្យមានការដួលរលំធំធ្វើលើប្រព័ន្ធសុខាភិបាលរបស់ហុងកុង លើសពីនេះវាក៏នឹងធ្វើឱ្យ cost of living កាន់តែឡើងខ្ពស់ជាពិសេសសំរាប់មនុស្សចាស់។
លោកស្រីក៏បានអំពាវនាវដែរថា ដើម្បីការពារមនុស្សជាទីស្រឡាញ់ ក៏ដូចជាបុគ្គលិកសុខាភិបាល និងទីក្រុងហុងកុងទាំងមូលរបស់យើង ខ្ញុំសូមអំពាវនាវឲ្យអ្នកទាំងអស់គ្នាអនុវត្តយ៉ាងតឹងរឹងនូវវិធានការការពារ និងការរក្សាគម្លាតសង្គម រួមទាំងការស្នាក់នៅផ្ទះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ វិធានការថ្មីដែលនឹងត្រូវដាក់ឲ្យអនុវត្តនេះយ៉ាងតិចក្នុងរយៈពេល ៧ថ្ងៃ វិធានការនេះប្រកាសដាក់ចេញកាលពីថ្ងៃចន្ទបន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះបានរកឃើញពី កំណើននៃការឆ្លងក្នុងសហគមន៍នៃវីរុសកូវីដ ១៩ រយៈពេលបីសប្ដាហ៍មកនេះ។
កាលពីថ្ងៃអង្គារហុងកុងបានរាយការណ៍ពីករណីឆ្លងថ្មី covid-19 ចំនួន ១០៦ ករណីក្នុងនោះមាន ៩៨ ករណីគឺជាការចម្លងក្នុងសហគមន៍។ គិតចាប់ពីខែមករាឆ្នាំ ២០២០ មកមានមនុស្សប្រមាណជាង ២ ៨៨០ នាក់ត្រូវបានឆ្លងវីរុសកូវីដ១៩ ក្នុងនោះ ២៣ នាក់ដែលបានស្លាប់បាត់បង់ជីវិត៕