រកឃើញករណីកូវីដ ១៩ ៥ ករណីទៀតហើយសុទ្ធតែជាករណីនាំចូល​



ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញករណីកូវីដ ១៩ ថ្មីចំនួន ៥ ករណី សុទ្ធតែជាករណីនាំចូលមាន ១ នាក់មកពីប្រទេសឥណ្ឌូនេស៊ី និង ៤ទៀតមកពីប្រទេសប៉ាគីស្ថាន។

អ្នកឆ្លង covid-19 ទាំង 5 នាក់នោះរួមមាន៖

  • បុរសសញ្ជាតិឥណ្ឌូនេស៊ីអាយុ ១៨ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិពីមិត្តភាពខេត្តព្រះសីហនុទទួលលទ្ធផលវិជ្ជមាននិងកំពុងធ្វើឲ្យសម្រាប់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។

បុរសរូបនេះធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ីបានអញ្ចឹងហើយតាមប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០។ បុរសរូបនេះធ្វើដំណើរមកប្រទេសកម្ពុជាតាមជើងយន្តហោះដែលមានអ្នករួមដំណើរសរុបចំនួនទៀតចំនួន ១២១ នាក់ក្នុងនោះមានថ្មីចំនួន ៨១ នាក់ជនជាតិម៉ាឡេស៊ី ១៤ នាក់ជនជាតិវៀតណាម ១ នាក់ ជនជាតិចិន ២ នាក់ ជនជាតិអូស្ត្រាលី ៤ នាក់និងជនជាតិឥណ្ឌូណេស៊ី ១៩ នាក់។ អ្នករួមដំណើរចំនួន ១២០ នាក់ដទៃទៀតទទួលបានលទ្ធផលទេអវិជ្ជមាននិងកំពុងដាក់ឲ្យនៅធ្វើចត្តាឡីស័កនៅអនុវិទ្យាល័យពោចិនតុងចំនួន ៨១ នាក់និង ៣៩ នាក់ទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

  • បុរសជនជាតិខ្មែរជា ២៣ ឆ្នាំស្ថិតនៅភូមិបន្ទាយស្រីឃុំអណ្ដូងថ្មស្រុកព្រៃនប់ខេត្តព្រះសីហនុ
  • បុរសជនជាតិខ្មែរអាយុ ៣០ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិព្រៃខ្នាយឃុំបារាយណ៍ស្រុកព្រៃឈរខេត្តកំពង់ចាម
  • ប្រុសជនជាតិខ្មែរជាង ២៥ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិនរាឃុំនរាស្រុកសង្កែខេត្តបាត់ដំបង
  • ប្រជាជនជាតិខ្មែរជា ២៩ ឆ្នាំស្ថិតនៅភូមិមួយឃុំឡាមិញស្រុកបរកែវខេត្តរតនគិរី។

អ្នកទាំងបួនរូបខាងលើទទួលបានផលតេស្តវិជ្ជមាន និងត្រូវដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ហើយពួកគាត់ជាអ្នកធ្វើដំណើរមកពីប្រទេសប៉ាគីស្ថានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០។ ពួកគេធ្វើដំណើររួមជាមួយអ្នកដំណើរផ្សេងទៀតចំនួន ១២០ នាក់មានជនជាតិខ្មែរ ៨០ នាក់ជនជាតិម៉ាឡេស៊ីចំនួន ២៨ នាក់ជនជាតិចិន ៤នាក់ ជនជាតិអាល្លឺម៉ង់ ១នាក់ ជនជាតិឥណ្ឌូនេស៊ី ៣ នាក់ជនជាតិអ៊ីរ៉ាក់ ២នាក់ ជនជាតិរុស្ស៊ី ១នាក់ និងជនជាតិស៊ីរី ១នាក់។ អ្នកដំណើរដទៃទៀតចំនួន ១១៦នាក់ទទួលបានលទ្ធផលទេអវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅបុរី ១០០ ខ្នងចំនួន ៧៦ នាក់និង ៤០ នាក់ទៀតនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

គិតត្រឹមថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ នេះចំនួនអ្នកជំងឺ covid-19 នៅកម្ពុជាកើនដល់ ២៣៩ នាក់ ក្នុងនោះមានស្ត្រី ៤៦ នាក់និងបុរស ១៩៣នាក់។ អ្នកជំងឺដែលបានព្យាបាលជាសះស្បើយមានចំនួន ១៦៤នាក់ ស្មើប្រមាណជា ៦៨,៦២% អ្នកជំងឺស្រុកទាំងអស់ទូទាំងប្រទេស៕

 

X
5s