ដល់​ក​ហើយ! ​ហ្វីលីពីន​រក​ឃើញ​ ​អ្នក​ឆ្លង​​​ ៦ ៣៥២​នាក់​ក្នុង​មួយ​ថ្ងៃ​នេះ​



ក្រសួង​សុខាភិបាល​របស់​ហ្វីលីពីន​ បាន​អះអាង​នៅ​ថ្ងៃ​អង្គារ​ នេះ​ថា​ ​មាន​មនុស្ស​​ប្រមាណ​ ៦​៣៥២​ ​ត្រូវ​បាន​រក​ឃើញ​ថា​ ឆ្លង​​ត្រឹម​តែ​មួយ​ថ្ងៃ​ ដែល​​ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍​នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ពី​ The Reuters។

​​​​រដ្ឋធានី​របស់​ប្រទេស​ហ្វីលីពីន​ និង​បណ្ដា​ខេត្ត​នៅ​ជាប់​​នឹង​រដ្ឋធានី​ នៅ​ថ្ងៃ​អង្គារ​នេះ​ នឹង​ត្រូវ​បាន​​​បិទ​ការ​ចរាចរ​យ៉ាង​តឹងតែង​ រយៈពេល​ពីរ​​សប្ដាហ៍​ទៀត​បន្ទាប់​ពី​មាន​ការ​បន្ធូរបន្ថយ​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២០ កន្លង​ទៅ​ថ្មីៗ​នេះ។ 

ក្នុង​ព្រឹត្តិប័ត្រព័ត៌មាន របស់ ​ក្រសួង​សុខាភិបាលហ្វីលីពីន បាន​ឱ្យដឹង​ថា ចំនួនករណីឆ្លងសរុប​បាន​កើន​ឡើង​ដល់ ១១២ ៥៩៣នាក់ ខណៈចំនួន​អ្នក​ស្លាប់កើនពី ១១នាក់ដល់ ២១១៥នាក់៕ 

X
5s