Selena Gomez បរិច្ចាគ ១០លានដុល្លារអាមរិកដល់ជនរងគ្រោះនៃការផ្ទុះនៅប្រទេសលីបង់​



យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងលំដាប់កំពូលពិភពលោក Selena Gomez បានធ្វើការបង្ហោះកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ ថា Selena Gomez ធ្វើការបរិច្ចាគទឹកប្រាក់ ១០លានដុល្លារអាមេរិកទៅដល់ជនរងគ្រោះពីការផ្ទុះកន្លែងផ្ទុកសារធាតុគីមីក្នុងប្រទេសលីបង់។ 

ក្នុងនោះដែរ  Selena Gomez ក៏បាននិយាយដែរថា “I was watching the news and suddenly this came out, it was very scary, I can't do much but I think if together we help each other we can recover the damage" -Selena

រូបភាពពី៖ The New Work Time

យោងតាមការចេញផ្សាយពីគេហទំព័រ The New Work Time បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី ០៦ ខែសីហា ឆ្នាំ២០២០ នេះ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឃ្លាំងផ្ទុកសារធាតុគីមីនៅទីក្រុង Beirut ប្រទេសលីបង់ បានកើនឡើងដល់ ១៣៥នាក់ហើយ។ រដ្ឋមន្រ្តីក្រសួងសសុខាភិបាលប្រទេសលីបង់ Hamad Hassan បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង ខណៈអ្នករងគ្រោះមានប្រមាណជាង ៥ ០០០នាក់ ហើយមនុស្សមួយចំនួននៅតែបន្តបាត់ខ្លួន។

រូបភាពពី៖ The New Work Time

ប្រមុខកាកបាទក្រហមនៃប្រទេសលីបង់លោក George Kettani បានប្រាប់បណ្តាញព័ត៌មាន Al Mayadeen ថា «អ្វីដែលយើងកំពុងមើលឃើញគឺជាមហន្តរាយដ៏ធំមួយ មានជនរងគ្រោះនិងអ្នកស្លាប់នៅគ្រប់ទីកន្លែង»៕

 

X
5s