០៦ សីហា ២០២០ អ្នកជំងឺកូវីដ ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៣៣នាក់​



យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ អ្នកជំងឺកូវីដ ១៩ ចំនួន ០៨នាក់ទៀតបានជាសហស្បើយ និងត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយក៏មិនបានរកឃើញអ្នកឆ្លងថ្មីករណីកូវីដ ១៩ ដែរនៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ នេះ។

ចំនួនអ្នកជំងឺកូវីដ ១៩ នៅកម្ពុជាកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានចំនួន ៣៣នាក់ ដែលក្នុងនោះមាន៖

  • អ្នកជំងឺ ០១នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ស្រ្តី)
  • អ្នកជំងឺ ២៦នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ (បុរស)
  • អ្នកជំងឺ ០៦នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ (បុរស)

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដដែលបានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៨នាក់នោះរួមមាន៖ 

  • ក្រុមកងទ័ពមួកខៀវ អង្គការសហប្រជាជាតិរបស់កម្ពុជាចំនួន ០៣នាក់ ម្នាក់អាយុ ៤៩ឆ្នាំ ម្នាក់អាយុ ៤៣ឆ្នាំ និងម្នាក់ទៀតអាយុ ៤៧ឆ្នាំ
  • បុរសជនជនជាតិខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន ០២នាក់ ម្នាក់អាយុ ២៧ឆ្នាំ និងម្នាក់ទៀតអាយុ ៣៦ឆ្នាំ
  • ជនជាតិបរទេស ០៣នាក់ រួមមានជនជាតិឥណ្ឌូនេស៊ីម្នាក់អាយុ ៥៣ឆ្នាំ ជនជាតិឥណ្ឌាម្នាក់អាយុ ៣២ឆ្នាំ និងម្នាក់ទៀតជាជនជាតិអាមេរិកាំង ដែលជាមន្ត្រីជាន់ខ្ពស់ទូតអាមេរិក។

គួរបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ ១៩ សរុបនៅកម្ពុជាមាន ២៤៣នាក់ ព្យាបាកជាសះស្បើយចំនួន ២១០នាក់ គិតត្រឹមថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២០ នេះ៕

 

X
5s