កូវីដ ១៩៖ គ្មានករណីឆ្លងថ្មី តែក្រសួង​ប្រកាស​ថា​មានអ្នកជាសះស្បើយថែម ០៤ នាក់ទៀត​



សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ នេះ បានបញ្ជាក់ថាមានអ្នកជំងឺកូវីដ ១៩ ចំនួន ០៤ នាក់ត្រូវបានព្យាបាលជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយក៏មិនបានរកឃើញករណីឆ្លងថ្មីទៀតដែលនៅថ្ងៃនេះ។

អ្នកជំងឺដែលបានជាសះស្បើយទាំង ០៤ រូបគឺ៖

  • បុរសជនជាតិខ្មែរអាយុ ២៩ ឆ្នាំនៅស្រុកព្រៃកប្បាស ខេត្តតាកែវ
  • បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំនៅស្រុកអង្គរបុរីខេត្តតាកែវ
  • បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំនៅឃុំឡាបានសៀកក្រុងបានលុងខេត្តរតនគិរី
  • បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំនៅសង្កាត់បឹងកក់ ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

អ្នកទាំងបួនរូបខាងលើជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ីបានទៅជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជា ត្រូវបានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលអវិជ្ជមានចំនួនពីរលើកនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

គិតមួយខ្ញុំថ្ងៃទី ០៧ ខែសីហាឆ្នាំ ២០២០ នេះចំនួនអ្នកជំងឺកូវីដ ១៩ សរុបនៅកម្ពុជាមាន ២៤៣ នាក់ក្នុងនោះមានស្ត្រីចំនួន ៤៧ នាក់និងបុរសចំនួន ១៦៩ នាក់ រីឯអ្នកដែលបានព្យាបាលជាសះស្បើយមានស្រុកចំនួន ២១៤ នាក់។ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋនិងឯកជនមានស្រុកចំនួន ២៩ នាក់៕

 

 

X
5s