រកឃើញករណីឆ្លងថ្មី ៣នាក់បន្ថែមទៀត អ្នកជំងឺកូវីដ ១៩ សរុបបនៅកម្ពុជាមានចំនួន ២៤៦នាក់
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ ថា ឬឃើញករណីវិជ្ជមាន covid 19 ថែម ០៣ ករណីទៀត។
អ្នកដែលបានរកឃើញវិជ្ជមាន ០៣ ករណីនោះមាន
- បុរសជនជាតិខ្មែរអាយុ ២៤ ឆ្នាំនៅស្រុកកងមាសខេត្តកំពង់ចាម
- បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង
- បុរសជនជាតិខ្មែរអាយុ ២៧ ឆ្នាំនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង
បុរសទាំងបីនាក់ខាងលើនេះគឺជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី ដែលពួកគាត់ជាអ្នកដែលត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កនៅវិទ្យាល័យបុរី ១០០ខ្នង ហើយទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ19 ចំពោះការធ្វើតេស្ដលើកទី ០២ របស់គាត់ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។ នៅពេលនេះបុរសទាំងបីនាក់កំពុងតែឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
ក្នុងការធ្វើតេស្តនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ ក៏បានរកឃើញអ្នកជំងឺជាសះស្បើយពី covid-19 ម្នាក់ផងដែរ ដែលជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋានស្ថិតនៅស្រុកឆ្លូងខេត្តក្រចេះ។
គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២០ នេះអ្នកជម្ងឺ covid-19 សរុបនៅកម្ពុជាមានចំនួន ២៤៦នាក់ រីឯអ្នកព្យាបាលជាសះស្បើយមានចំនួន ២១៥នាក់។