កូវីដ ១៩៖ ហុងកុងកំពុងរងការគំរាមកំហែងរលកទី ៣ ដោយប្រជាជន ៥លាននាក់ត្រូវធ្វើតេស្តរកកូវីដ​


ប្រភពរូបពី CGTN

រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ហុងកុងបានលើកឡើងថាប្រជាជនហុងកុងប្រមាណជា ៥ លាននាក់នឹងត្រូវធ្វើតេស្តរកវីរុសកូវីដ ១៩ ហើយហុងកុងកំពុងប្រឈមមុខនឹងរលកទី ៣ នៃការគំរាមកំហែងពីករឆ្លងរាលដាលកូវីដ ១៩។

នេះបិទយោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយនៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះ។

រដ្ឋលេខាធិការភ្នែកមានអាហារនិងសុខភាពរបស់ហុងកុង លោកស្រី Sophia Chan Siu-chee ការធ្វើតេស្តស្វែងរកកូវីដ ១៩ នេះមិនទាន់បានបញ្ចប់នៅឡើយទេនៅហុងកុង។ វាធ្វើឡើងស្របទៅតាមផែនការប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនដោយលោកស្រី Lam Cheng Yuet-ngor ក្រៅពីលោកស្រីបានលើកឡើងថា កូវីដ ១៩ បានធ្វើឲ្យស្ថានភាពវិស័យសុខាភិបាលនិងវេជ្ជសាស្ត្ររបស់ហុងកុងត្រូវបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ជាមួយគ្នានេះផងដែរមន្ទីរពិសោធន៍ចំនួន ០៣ នឹងត្រូវយកធ្វើជាកន្លែងដើម្បីអនុវត្តការធ្វើតេស្តនេះ។ លោកស្រី Chan បានមានប្រសាសន៍ថា យើងកំពុងធ្វើការសម្រេចចិត្តនៅដំណើរការយ៉ាងត្រឹមត្រូវនិងពិតប្រាកដមួយដើម្បីគ្រប់គ្រងករណីកូវីដ ១៩ នៅហុងកុង ប៉ុន្តែអ្នកដែលចង់ធ្វើតេស្តគឺតម្រូវឲ្យធ្វើការចុះឈ្មោះជាមុន។

ប្រតិបត្តិការនៃការធ្វើតេស្តរកមេរោគ covid-19 នៅហុងកុងនឹងត្រូវដឹកនាំដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រចំនួន ៦០នាក់។ 

គិតមកត្រឹមថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ នេះចំនួនអ្នកឆ្លងវីរុស covid-19 នៅហុងកុងសរុបមានចំនួន ៤ ០៨០ នាក់នៅក្នុងនោះមានអ្នកស្លាប់ចំនួន ៥២ នាក់។ ជាមួយគ្នានេះផងដែរលោកស្រី Chan ក៏បានមានប្រសាសន៍បន្ថែមថា ហុងកុងបាននិងកំពុងធ្វើការសាកល្បងទ្រង់ទ្រាយធំទៅលើក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាអ្នកបើកបរតាក់ស៊ីដែលអ្នកមើលការថែទាំរថយន្តជាដើម។ រហូតមកទល់ពេលនេះមានមនុស្សជាង ១៦០ ០០០នាក់ ទៅបានធ្វើតេស្ត ក្នុងនោះ ១៨ នាក់ត្រូវបានរកឃើញថាផលតេស្តវិជ្ជមានកូវីដ ១៩។

ជាមួយគ្នានេះផងដែរសំណាកប្រមាណជាង ២៩ ០០០ ត្រូវបានធ្វើការប្រមូលនៅតាមតំបន់ដូចជា Tsz Wan Shan ដូចជាកន្លែងដែលមានករណីវិជ្ជជាច្រើនត្រូវបានគេរាយការណ៍ កមនុស្សជាង ២០នាក់ ក្នុងនោះត្រូវបានគេអះអាងថាទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីធ្វើតេស្ត។ ក្រៅពីនេះការធ្វើតេស្តប៉ុន្មានជាង ៦៦ ០០០ ករណីផ្សេងទៀតត្រូវបានធ្វើឡើងនៅក្នុងអគារមួយដែលត្រូវបានគេរាយការណ៍ពីការរកឃើញករណីកូវីដ ១៩ នេះដែរ៕

 

X
5s