កាន់តែគួរឲ្យព្រួយបារម្ភ កម្ពុជារកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីថែម ១៥ នាក់ទៀត
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០ នេះបានឲ្យដឹងថា ការធ្វើតេស្តសំណាក់ស្វែងរកកូវីដ19 នៅកម្ពុជាកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បានរកឃើញអ្នកជំងឺវិជ្ជមានថ្មី covid-19 ថែមចំនួន ១៥ នាក់ទៀត។
អ្នកជំងឺវិជ្ជមានកូវីដ ១៩ ថ្មីចំនួន ១៥ នាក់នោះក្នុងនោះមានជនជាតិចិនចំនួន ១៣ នាក់ដែលជនជាតិខ្មែរចំនួន ២នាក់។
ករណីជនជាតិចិនទាំង ១៣នាក់៖
- ស្ត្រីជនជាតិចិនអាយុ ២៤ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៤ឆ្នាំស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៤ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២០ឆ្នាំរស់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣១ ឆ្នាំស្នាក់នៅខេត្តព្រះសីហនុ
- បុរសជនជាតិចិនអាយុ ៣០ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
- ប្រជាជនជាតិចិនអាយុ ៣៥ឆ្នាំស្នាក់នៅខេត្តព្រះសីហនុ
- បុរសជនជាតិចិនអាយុ ២៧ឆ្នាំស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២០ ឆ្នាំស្នាក់នៅក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៨ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ២៣ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
- បុរសជនជាតិចិនអាយុ ៣១ឆ្នាំនៅព្រះសីហនុ
- បុរសជនជាតិចិនអាយុ ២៩ឆ្នាំស្នាក់នៅរាជធានីភ្នំពេញ
បុរសនិងស្ត្រីជនជាតិចិនទាំង ១៣ នាក់ខាងលើត្រូវបានទទួលលទ្ធផលវិជ្ជមានកូវីដ១៩ ហើយកំពុងដាក់ឲ្យស្នាក់នៅក្នុងមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ពួកគាត់ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីនតាមជើងហោះហើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០២០ ដែលមានអ្នកដំណើរជាជនជាតិចិនសរុបចំនួន ១១៩ នាក់ក្នុងនោះមានស្ត្រី ២៣ នាក់និងបុរស ៩៦ នាក់។ អ្នករួមដំណើរដទៃទៀតដែលទទួលបានលទ្ធផលទេអវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
០២ ករណីជាជនជាតិខ្មែរ
- កុមារីជនជាតិខ្មែរ ១៣ ឆ្នាំស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ
- ស្ត្រីជនជាតិខ្មែរអាយុ ៤៨ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ
ករណីកុមារនិងស្ត្រីជនជាតិខ្មែរទាំងពីរនាក់ដែលទទួលបានលទ្ធផលវិជ្ជមាន covid-19 គឺជាអ្នកធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសចិនតៃវ៉ាន់មកដល់កម្ពុជានៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០។ ពួកគេទាំងពីរនាក់ធ្វើដំណើរជាមួយអ្នកដំណើរសរុបប្រទេសចំនួន ៧៥ នាក់ក្នុងនោះមានស្ត្រី ២៦ នាក់និងបុរស ៤៣ នាក់រួមជាមួយនិងកុមារ ០៦ នាក់ អ្នករួមដំណើរដទៃទៀតដែលទទួលបានលទ្ធផលតេស្តអវិជ្ជមានកំពុងដាក់ឲ្យនៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៥៩ នាក់ នៅសណ្ឋាគារមួយទៀតមានចំនួន ០៣ នាក់ និងនៅសណ្ឋាគារដទៃមួយទៀតមានចំនួន ០៣ នាក់ ក៏ដូចជាដាក់ឲ្យធ្វើចត្តាឡីស័កទ័ពអាកាសពោធិ៍ចិនតុងរាជធានីភ្នំពេញចំនួន ៤ នាក់។
គួរបញ្ជាក់ផងដែរថាអ្នកជំងឺកូវីដ ១៩ ស្រុកនៅកម្ពុជាការឡើងដល់ ២៦៦ នាក់ក្នុងនោះមានស្ត្រី ៥២ នាក់និងបុរសចំនួន ២១៤ នាក់។ អ្នកជំងឺដែលបានព្យាបាលឲ្យជាសះស្បើយនិងអាចចេញពីមន្ទីរពេទ្យសរុបចំនួន ២២០ នាក់ធៀបទៅនឹងអ្នកជំងឺទាំងអស់នៅទូទាំងប្រទេស៕