កម្ពុជានៅតែបន្តមានករណីវិជ្ជមានកូវីដ ១៩ ដែលថ្ងៃនេះរកឃើញ ០៤ នាក់ទៀតហើយ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នេះបានចេញសេចក្តីប្រកាសពីការរកឃើញអ្នកជំងឺ covid-19 ថ្មីចំនួន ០៤ នាក់បន្ថែមទៀតដែលក្នុងនោះមាន ០៣ នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ី និងម្នាក់ទៀតជាអ្នកមកពីប្រទេសឥណ្ឌូនេស៊ី។
អ្នកជំងឺដែលរកឃើញវិជ្ជមាន covid-19 រួមមានដូចខាងក្រោមនេះ៖
- បុរសជនជាតិខ្មែរអាយុ ២៦ ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ៣០ ឆ្នាំ មានអាសយដ្ឋាននៅក្រុងសៀមរាប ខេត្តសៀមរាប
- បុរសជនជាតិខ្មែរអាយុ ៣០ ឆ្នាំ មានអាសយដ្ឋាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង
បុរសទាំងបីនាក់ខាងលើ ជាបុគ្គលដែលបានដាក់ឲ្យនៅធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននិងបញ្ជូនសារក្នុងខេត្តកំពង់ស្ពឺ ពួកគាត់គឺជាអ្នកដែលធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ីដែលបានបន្តចេញមកហើយនៅប្រទេសម៉ាឡេស៊ីមកដល់កម្ពុជានៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០។ ការធ្វើតេស្ដវិភាគសំណាក់របស់ពួកគាត់ទទួលបានលទ្ធផលវិជ្ជមាននៅពេលធ្វើតេស្តលើកទី ០៦ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ ហើយពេលនេះកំពុងតែឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
- ម្នាក់ទៀតជាបុរសដែលមានអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅស្រុកក្រូចឆ្មាខេត្តត្បូងឃ្មុំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរដែលមកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០។
បុរសរូបនេះទទួលបានលទ្ធផលតេស្តវិជ្ជមានលើករណី covid-19 នៅពេលធ្វើតេស្តលើកទី ០៥ ក្នុងពេលធ្វើចត្តាឡីស័ករបស់គាត់នឹងទទួលបានលទ្ធផលនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ បច្ចុប្បន្នកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុត្បូងឃ្មុំ។
ជាមួយគ្នានេះផងដែរ ក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសលើករណីជាសះស្បើយថែម ០៣ នាក់ទៀតនឹងបុរសជនជាតិខ្មែរ។
- បុរសជនជាតិថ្ងៃទី ២៧ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ
- បុរសជនជាតិខ្មែរអាយុ ២៧ ឆ្នាំមានអាសយដ្ឋាននៅសង្កាត់វាលវង់ខណ្ឌ 7មករា រាជធានីភ្នំពេញ
បុរសទាំងពីរនាក់ខាងលើជាអ្នកធ្វើដំណើរមកពីប្រទេសរុស្ស៊ីនឹងទទួលបាននូវផលអវិជ្ជាមានចំនួនពីរលើកហើយបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
- បុរសជនជាតិខ្មែរអាយុ ៣៧ ឆ្នាំមានអាស័យដ្ឋានស្ថិតនៅភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា គាត់ទទួលលទ្ធផលទេអវិជ្ជមានចំនួន ០២ លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថាអ្នកជំងឺ covid-19 សរុបនៅកម្ពុជាការឡើងដល់ ២៧២ នាក់គិតត្រឹមថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ នេះ អ្នកដែលបានព្យាបាលជាសះស្បើយមានចំនួន ២២៣ នាក់ស្មើប៉ុន្មានជា ៨១,៩៩% ភាគរយធៀបនឹងអ្នកជំងឺសរុបនៅកម្ពុជា៕