កូវីដ ១៩ កំពុងបង្កើតសំណល់វេជ្ជសាស្រ្តរាប់តោន និងបង្កក្តីបារម្ភដល់ដល់បរិស្ថាន​


ី ប្រភព​រូបភាពពី Ircwash, CGTN

យោងតាមការចេញផ្សាយពីគេហទំព័រ www.theverge.com បានឲ្យដឹងថា កាកសំណល់កខ្វក់ទាំងរឹងទាំងរាវ និងជាប្រភពនៃការចម្លងមេរោគផ្សេងៗ កំពុងតែមានការកើនឡើងសម្រាប់មន្ទីរពេទ្យនានានៅទូទាំងពិភពលោក ជាពិសេសនៅសហរដ្ឋអាមេរិកដោយសារការកើនឡើងនៃអ្នកជំងឺ covid-19 ពីមួយថ្ងៃទៅមួយថ្ងៃ។ 

កាកសំណល់វេជ្ជសាស្ត្រដូចជាម្ជុល សឺរ៉ាំង ម៉ាសបិទមុខ ស្រោមដៃពេទ្យ ត្រូវការប្រើប្រាស់ក្នុងពេលព្យាបាលនិងថែទាំអ្នកជំងឺ covid 19 កាកសំណល់ទាំងអស់នោះត្រូវបានបានក្លាយជាគំនូរសំរាមដ៏គួរឲ្យបារម្ភដែលមានត្រូវបានគេបោះចោល។

 

តាមការលើកឡើងពីគេហទំព័រមួយនេះដែរ ក៏បានលើកជាឧទាហរណ៍ជាក់ស្តែងនៅទីក្រុងវូហាន គឺជាកន្លែងនៃប្រភពនៃការផ្ទុះ និងចម្លងវីរុស covid-19 និងជាកន្លែងរីកសាយភាយដំបូងបង្អស់នៅទូទាំងពិភពលោក។ ពួកគេមិនត្រឹមតែត្រូវការការសាងសង់មន្ទីរពេទ្យថ្មីសម្រាប់ផ្ទុក និងព្យាបាលអ្នកជំងឺកូវីដ ១៩ប៉ុណ្ណោះទេ ប៉ុន្តែរោងចក្រផលិតនៅសម្ភារៈវេជ្ជសាស្ត្រក៏ត្រូវបានបង្កើនចំនួនផលិត រីឯរោងចក្រសម្រាប់ផ្ទុកកាកសំណល់វេជ្ជសាស្ត្រ ក៏ត្រូវបានសាងសង់ឡើងហើយនឹងដាក់ពង្រាយកន្លែងសម្រាប់ផ្ទុកសំរាមចល័តប្រមាណជា ៤៦ នៅក្នុងប្រទេស។ មន្ទីរពេទ្យទាំងនោះត្រូវបានបង្កើតកាកសំណល់វេជ្ជសាស្ត្រកើនឡើង ០៦ដង ជាកម្រិតខ្ពស់បំផុតនៅក្នុងអំឡុងពេលដែលចិនកំពុងរងការរីករាលដាលខ្លាំងនៃវីរុសកូវីដ ១៩។ កាកសំណល់វេជ្ជសាស្ត្រត្រូវបានបញ្ចេញប្រចាំថ្ងៃប្រមាណជាជិត ២៤០ តោន ដែលវាជិតស្មើនឹងទម្ងន់របស់ត្រីបាឡែនពណ៌ខៀវពេញវ័យមួយក្បាល។

យោងតាមក្រុមហ៊ុនគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ Stericycle បានលើកឡើងថាកាកសំណល់វេជ្ជសាស្ត្រនៅក្នុងឆ្នាំ ២០១៨ មានប្រមាណជា ១,៨ ពាន់លានផោន។  ជាមួយគ្នានេះដែរ របស់របរមួយចំនួនដែលជាទូទៅមិនត្រូវបានចាត់ទុកជាការសំណល់វេជ្ជសាស្ត្រដូចជា កាកសំណល់អាហារនៅផ្ទះបាយ សំភារៈប្រើប្រាស់ផ្សេងៗទៀត ចាំបាច់ត្រូវមានការដោះស្រាយនូវការគ្រប់គ្រងកាកសំណល់ទាំងអស់នោះ ហើយធ្វើអីយ៉ាងល្អិតល្អន់រាល់កាកសំណល់ដែលមានការជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ ១៩។ Stericycle មិនបានបញ្ជាក់ពីតួលេខជាក់លាក់នៃការកើនឡើងចំនួនកាកសំណល់វេជ្ជសាស្ត្របន្ទាប់ពីមានការឆ្លងរាលដាលនៃវិបត្តិកូវីដ ១៩ (តួលេខជាសាកល) នោះទេ ប៉ុន្តែគេជឿជាក់ថា វាត្រូវការសមត្ថភាពនៃការគ្រប់គ្រងកាកសំណល់ទាំងនេះឲ្យបានកាន់តែខ្លាំងដែលបន្ថែមទៅលើការផ្លាស់ប្ដូរនូវមជ្ឈមណ្ឌល ឬកន្លែងសម្រាប់បន្ទុកកាកសំណល់ទាំងនេះប្រមាណជា ៥០ បន្ថែមទៀត។ យោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់ Stericycle ប្រាប់ទៅកាន់ The verge ថា ទោះបីជាចំនួនអត្រានៃការវះកាត់មានការថយចុះ ប៉ុន្តែកាកសំណល់វេជ្ជសាស្ត្រមានការកើនឡើងយ៉ាងគួរឲ្យព្រួយបារម្ភដោយសារការរាតត្បាតនៃវីរុស covid-19 នៅទូទាំងសាកលលោក។ Vice president របស់ Stericycle បានផ្ញើអ៊ីមែលមួយទៅកាន់ The Verge ដោយបានសរសេររៀបរាប់ថា៖ «បញ្ហាមួយនេះវាកំពុងតែធ្វើការផ្លាស់ប្ដូរបរិយាកាសសង្គមយ៉ាងឆាប់រហ័សនៃពេលបច្ចុប្បន្ន ហើយវាក៏ត្រូវគេព្យាករណ៍ដែរថា ការកើនឡើងនៃសំណល់វេជ្ជសាស្ត្រនេះគឺជាបញ្ហាដែលប្រឈមសំខាន់បំផុតសម្រាប់បរិស្ថាន។ យើងកំពុងធ្វើការតាមដានស្ថានការណ៍ទាំងនេះជាមួយនឹងភ្នាក់ងារពាក់ព័ន្ធទាំងអស់ដើម្បីកំណត់ពីទៅនៅជំហានបន្ទាប់ទៀត»។

មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC) បាននិយាយថា ការប្រើប្រាស់សម្ភារៈវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ គឺធ្វើឡើងដូចគ្នាទៅនឹងការព្យាបាលជំងឺធម្មតាដែរ ចំណែកឯបទប្បញ្ញត្តិស្តីពីការរក្សាទុកកាកសំណល់វេជ្ជសាស្ត្រ ដែលបន្សល់ទុកក្រោយពេលប្រើប្រាស់លើអ្នកជំងឺ covid 19 ក៏មិនខុសគ្នាខ្លាំងណាស់ណាដែរ តែការអនុវត្តអាចនឹងខុសគ្នាទៅតាមទីតាំងនិងការគ្រប់គ្រងដោយមន្ទីរពេទ្យនីមួយៗ។ 

ជាទូទៅរាល់កាកសំណល់វេជ្ជសាស្រ្តទាំងអស់ត្រូវធ្វើឡើងដោយមានការប្រាកដប្រជាថា កាកសំណល់ដែលមានជាតិកខ្វក់និងងាយបង្កល្អទៅជាមេរោគផ្សេងៗ ទាំងនោះត្រូវយកចេញពីកន្លែងថែទាំសុខភាព ឬមន្ទីរពេទ្យដោយមិនបង្កគ្រោះថ្នាក់ដល់សាធារណជន ចំណែកឯការបំផ្លាញឬរំលាយកាកសំណល់ទាំងនោះគឺត្រូវដុតបំផ្លាញតាមក្បួនខ្នាតសុវត្ថិភាព ឬដោយប្រើចំហាយដែលមានជាតិគីមីសម្លាប់មេរោគ។

យោងតាមគេហទំព័រ www.ircwash.org បានឲ្យដឹងថា នៅទូទាំងពិភពលោក មណ្ឌលសុខភាពមួយក្នុងចំណោមមណ្ឌលសុខភាពចំនួន ០៤ គឺបានរកឃើញថាមានភាពខ្វះចន្លោះលើសេវាគ្រប់គ្រងកាកសំណល់មូលដ្ឋាន (WASH in Healthcare facilities, 2019 baseline report) មានន័យថាបុគ្គលិកសុខាភិបាលធ្វើការបែងចែកសំណល់នៅក្នុងមួយធុងយ៉ាងតិចបីផ្នែក គឺសម្រាប់សំរាមទូទៅ កាត់សំណល់ដែលងាយនឹងឆ្លង និងកាកសំណល់មុខដូចជាម្ជុលជាដើម។ ជាមួយគ្នានេះផងដែរ មានសំណួរជាច្រើនដែលបានសួរថា តើកាកសំណល់ទាំងនោះត្រូវបានគេបោះចោល ឬយកទៅបំផ្លាញនៅទីណា?

ប្រភព​រូបពី​ Ircwash

ពិតណាស់ថា ១៥% នៃសំណល់វេជ្ជសាស្ត្រគឺបង្កការគ្រោះថ្នាក់ ព្រោះវាងាយនឹងឆ្លងរោគ និងបង្កើតជាវិទ្យុសកម្ម រួមទាំងការមុតផ្សេងៗ។ ការបំប្លែងកាកសំណល់វេជ្ជសាស្ត្រនោះធ្វើឡើងដោយការធ្វើស្វ័យប្រវត្តិកម្មនិងការដុតបំផ្លាញ។ ការធ្វើស្វ័យប្រវត្តិកម្មដោយប្រើចំហាយទឹកដើម្បីដើម្បីជៀសវាងការបង្កឲ្យកាកសំណល់ទាំងនោះក្លាយជាគំនរសំរាមធំ នេះសម្រាប់កាកសំណល់ដែលមិនសូវជាបង្កការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្ស។ មួយវិញទៀតគឺបញ្ចូលកាកសំណល់វេជ្ជសាស្ត្រនោះដោយធ្វើការដុតបំផ្លាញក្នុងករណីដែលជាសំណល់វេជ្ជសាស្ត្រដែលមានអត្រាបង្កការគ្រោះថ្នាក់ខ្ពស់។ វិធីសាស្រ្តទាំងពីរនេះគឺជាការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្របានល្អបំផុត។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកាកសំណល់ទាំងនោះនៅតែបង្កជាហានិភ័យដ៏គ្រោះថ្នាក់ដោយប្រយោល វាអាចកើតឡើងនៅពេលដែលការបំផ្លាញឬការដុតចោលមានការថ្វាយប្រទេសវាបង្កទៅជាការបំពុលដល់បរិស្ថានរួមទាំងបង្កើតទៅជាសារធាតុបង្កមហារីកនៅក្នុងខ្យល់ ហើយវាប៉ះពាល់ទៅដល់សួតនៅពេលដែលមនុស្សដកដង្ហើមនិងបានស្រុកយកសារធាតុពុលទាំងអស់នេះ៕

 

X
5s