ម៉ាឡេស៊ី៖ ម្ចាស់ភោជនីយដ្ឋានម្នាក់ជាប់ពន្ធធនាគារ និងពិន័យជាប្រាក់ក្រោយបំពានការធ្វើចត្តាឡីស័ក និងរកឃើញកូវីដ ១៩​


ប្រភព​រូពពី Vietnam times

ប្រទេសម៉ាឡេស៊ីបានរកឃើញថាមានវីរុសកូវីដ ១៩ មានការឆ្លងច្រើនជាង ១០ ដង។ កំណើននៃអត្រាចម្លងមួយនេះ វាត្រូវបានគេរកឃើញមានយ៉ាងតិច ៣ ក្នុងចំណោម ៤៥ករណីនៃការឆ្លងជាចង្កោម ដែលវាបានចាប់ផ្តើមពីម្ចាស់ភោជនីយដា្ឋនមួយកន្លែង។

កត្តាដែលកំពុងក្លាយជាកង្វល់សម្រាប់ប្រទេសម៉ាឡេស៊ីបន្ទាប់ពីបុរសម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋានមួយ បានរកឃើញថាមានផ្ទុកវីរុសកូវីដ ១៩ គាត់បានត្រឡប់មកពីប្រទេសឥណ្ឌាបុរសរូបនេះក៏បានធ្វើការរំលោភទៅលើការដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃ។ ដោយសារកំហុសមួយនេះទើប​ធ្វើឲ្យបុរសរូបនេះរងនូវការដាក់ទោសដូចជាប់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យជាប្រាក់កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែ​សីហា សប្ដាហ៍​មុន​។  ជាមួយគ្នានេះផងដែរ គេក៏បានរកឃើញមានការឆ្លងជាចង្កោមបន្ថែមទៀត ទៅលើមនុស្សដែលទើបតែវិលត្រឡប់មកពីប្រទេសហ្វីលីពីន ដែលវាបានជម្រុញឲ្យការចម្លងមានអត្រាកើនឡើងរហូតទៅដល់ ១០ដង។

អគ្គនាយកផ្នែកសុខាភិបាលលោក Noor Hisham Abdullah បានធ្វើការសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីថ្ងៃអាទិត្យថា៖ «មនុស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺនេះវាកាន់តែមានការចម្លងកាន់តែច្រើនហើយនៅប្រទេសម៉ាឡេស៊ី។ ការសហការណ៍ពីប្រជាពលរដ្ឋគ្រប់គ្នាគឺចាំបាច់ណាស់ដើម្បីបំបែកខ្សែច្រវ៉ាក់នៃការឆ្លងរាលដាលបាន ហើយនេះគឺជាវិធីតែមួយគត់ដើម្បីធ្វើការទប់ស្កាត់ការច្រើនទៀតដែលអោយមានប្រសិទ្ធភាព»។

គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី ១៧  ខែសីហានេះម៉ាឡេស៊ីមានឆ្លងវីរុសកូវីដ ១៩សរុបចំនួន ៩ ២០០នាក់ អ្នកស្លាប់មានចំនួន ១២៥នាក់៕

 

X
5s