រុស្ស៊ីរកឃើញអ្នកឆ្លងថ្មីកូវីដ ១៩ ជិត ៥ ០០០នាក់នៅថ្ងៃច័ន្ទ ដែលនាំឲ្យអ្នកឆ្លងសរុបមានចំនួន៩២៧,៧៤៥នាក់
យោងតាមសារព័ត៌មាន Reuter ចេញផ្សាយថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅថ្ងៃចច័ន្ទទី ១៧ ខែសីហា ឆ្នាំ២០២០ ប្រទេសរុស្ស៊ីបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ៤ ៨៩២ នាក់បន្ថែមទៀត ដែលបង្កឱ្យមានអ្នកឆ្លងជំងឺសរុបកើនដល់ ៩២៧,៧៤៥នាក់។
ករណីឆ្លងដ៏ច្រើនមួយនេះ បានធ្វើឱ្យរុស្ស៊ីក្លាយជាប្រទេសឈរនៅចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសដែលអ្នកឆ្លងជំងឺច្រើនជាងគេនៅលើពិភពលោក នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ World O Meter។
អាជ្ញាធររុស្ស៊ីបានលើកឡើងឱ្យដឹងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នេះមានចំនួន ៥៥ នាក់ក្នុងរយៈពេល ២៤ ម៉ោង ដែលបង្កឱ្យចំនួនប្រជាជនរុស្ស៊ីដែលបាត់បង់ជីវិតដោយជំងឺកូរ៉ូណានេះកើនដល់ចំនួន ១៥,៧៤០៕
ដោយ៖ ពិទូរ្យ