Jisoo សមាជិកក្នុងក្រុម Blackpink នឹងសម្ដែងនៅក្នុងរឿងភាគកូរ៉េថ្មីដែលមានចំណងជើងថា “Snowdrop”​


រូបភាពពី AllKPop

យោងតាមការបញ្ជាក់ពីផលិតកម្ម YG Entertainment របស់កូរ៉េបានឲ្យដឹងថា Kim Ji-Soo ដែលជាសមាជិកនៅក្នុងក្រុម Blackpink នឹងសម្ដែងជាតួឯកស្រីនៅក្នុងរឿងភាគកូរ៉េថ្មីដែលមានចំណងជើងថា “Snowdrop” ឬបកប្រែជាខ្មែរថា តំណក់ព្រិល។ 

នេះជាលើកទីមួយហើយដែល Jisoo បានក្លាយជាតួឯកស្រីក្នុងការសម្ដែង។ រឿងភាគកូរ៉េថ្មីនេះនឹងត្រៀមចាក់ផ្សាយលើបណ្តាញទូរទស្សន៍កូរ៉េខាងត្បូង JTBC នៅក្នុងពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ផងដែរថារឿងភាគកូរ៉េថ្មីនេះត្រូវបាននិពន្ធដោយ Yoo Hyun Mi និងដឹកនាំសម្ដែងដោយ Jo Hyun Tak ដែលពូកគាត់ទាំង២នាក់ធ្លាប់បានធ្វើការរួមគ្នាម្ដងរួចមកហើយក្នុងរឿង Sky Castle។

ចំពោះតួឯកប្រុស ក៏ដូចជាសាច់រឿងមិនទាន់មានការបង្ហើបឲ្យដឹងនៅឡើយទេ តែព័ត៌មានដែលបានប្រកាសជាផ្លូវការនេះបានធ្វើឲ្យកក្រើកដល់អ្នកគាំទ្ររបស់ក្រុម Blackpink ក៏ដូចជាអ្នកគាំទ្រ Jisoo នៅទូទាំងសាកលលោក។ 

ទន្ទឹមនិងការត្រៀមខ្លួនសម្ដែងក្នុងរឿង Snowdrop នេះ Jisoo ក៏បានកំពុងត្រៀមចេញអាល់ប៊ុមថ្មីដំបូងរបស់ Black Pink នៅថ្ងៃទី ២ ខែតុលាផងដែរ។

Reference:

https://entertain.v.daum.net/v/20200818095243103

https://entertain.v.daum.net/v/20200818092602844 

https://www.nst.com.my/lifestyle/groove/2020/08/617483/showbiz-blackpinks-jisoo-gets-leading-role-korean-drama-snowdrop

https://www.cosmo.ph/entertainment/blackpink-jisoo-kdrama-snowdrop-a2520-20200818

ដោយ៖ សុធារ៉ា

 

X
5s