នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ បានវិលត្រឡប់មកកាន់តំណែងវិញបន្ទាប់ពីបានពិនិត្យសុខភាព​


​ប្រភព​រូបពី​ Reuter

នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ បានវិលត្រឡប់មកកាន់ការិយាល័យរបស់លោកវិញនៅថ្ងៃពុធ ១៩ សីហា ឆ្នាំ ២០២០ ដោយប្រាប់អ្នកយកព័ត៌មានថា លោកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការ ២ ថ្ងៃបន្ទាប់ពីទទួលការពិនិត្យសុខភាពនៅមន្ទីរពេទ្យទីក្រុងតូក្យូ។ 

លោកអាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលចូលការិយាល័យនាយករដ្ឋមន្ត្រីថា «ខ្ញុំបានទទួលការពិនិត្យសុខភាពដើម្បីធ្វើឱ្យប្រាកដថាសុខភាពរបស់ខ្ញុំមានសុខភាពល្អហើយ ឥឡូវនេះខ្ញុំបានត្រៀមខ្លួនជាស្រេចដើម្បីត្រឡប់មកធ្វើការវិញហើយធ្វើឱ្យអស់ពីសមត្ថភាព»។

គួររំលឹកថា លោក អាបេ បានចំណាយពេលរៀងរាល់ថ្ងៃច័ន្ទ នៅឯមន្ទីរពេទ្យមួយក្នុងទីក្រុងតូក្យូដោយឆ្លងកាត់ការត្រួតពិនិត្យ បន្ទាប់ពីការត្រួតពិនិត្យសុខភាពជាទៀងទាត់កាលពីខែមិថុនា។ ការពិនិត្យសុខភាពរបស់លោកធ្វើឡើងចំពេលមានការព្រួយបារម្ភពីសមាជិកសភាមួយចំនួនដែលថា នាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងគេរបស់ជប៉ុនរូបនេះអាចនឹងទទួលរងនូវភាពនឿយហត់ខ្លាំង។

អត្ថបទ៖ ស្រីណា

ប្រភព៖ CNA

ចេញផ្សាយ ថ្ងៃទី១៩ សីហា ២០២០

 

X
5s