ម៉ាឡេស៊ីនឹងផ្តល់ការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់​


រូបភាពពី siouxlandproud

រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្តបច្ចេកវិទ្យា និងច្នៃប្រឌិតរបស់ប្រទេសម៉ាឡេស៊ីផ្តល់អនុសាសន៍ដល់គណៈរដ្ឋមន្រ្តីថាវ៉ាក់សាំងការពារកូវីដ ១៩ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់ប្រជាជនម៉ាឡេស៊ីទាំងអស់។

លោកបានប្រាប់សន្និសីទកាសែត បន្ទាប់ពីការប្រជុំក្រសួងបច្ចេកវិទ្យាសាស្រ្តជាតិនិងការច្នៃប្រឌិតSandbox (National Technology and Innovation Sandbox) ថា «គណៈរដ្ឋមន្រ្តីមិនទាន់បានសំរេចចិត្តនៅឡើយទេ ប៉ុន្តែតាមការណែនាំរបស់ខ្ញុំគឺថានៅពេលដែលយើងបានទិញវ៉ាក់សាំងការពារ កូវីដ- ១៩ ពួកគេនិងផ្តល់ឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់ដោយឥតគិតថ្លៃ»។

រដ្ធមន្រី្តក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យានិងឆ្នៃប្រឌិត លោក Khairy Jamaluddin បាននិយាយកាលពីដើមខែនេះថា ប្រទេសម៉ាឡេស៊ីកំពុងពិភាក្សាជាមួយប្រទេសចិនអំពីអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីធានាការចូលប្រើវ៉ាក់សាំង កូវីដ-១៩ នៅពេលដែលមានសុវត្ថិភាពក្នុងការប្រើប្រាស់។

លោក Khairy បាននិយាយនៅថ្ងៃពុធនេះថា ក្រៅពីប្រទេសចិន ម៉ាឡេស៊ីក៏កំពុងសម្លឹងមើលក្រុមហ៊ុនផលិតវ៉ាក់សាំងផ្សេងទៀតផងដែរ។

លោកបានមានប្រសាសន៍ថា «ឱសថជាតិដែលស្ថិតនៅក្រោមក្រសួងសុខាភិបាលតម្រូវឱ្យមានទិន្នន័យពីការសាកល្បងខាងគ្លីនិកមុនពេលការទិញនេះអាចត្រូវបានអនុម័ត។ ទិន្នន័យនោះនឹងប្រាប់យើងថាតើវ៉ាក់សាំងនេះមានសុវត្ថិភាពនិងមានប្រសិទ្ធភាពដែរឬទេ»។

លោកបានមានប្រសាសន៍ទៀតថា «យើងមិនចង់ឃើញប្រទេសនានាឈានដល់ការទិញជាមុនជាមួយក្រុមហ៊ុនឱសថដោយផ្តាច់មុខក្នុងការទិញវ៉ាក់សាំងនោះទេ»។

គួរបញ្ជាក់ថា លោក Khairy ក៏បានសម្តែងការព្រួយបារម្ភចំពោះការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសម៉ាឡេស៊ី ដោយនិយាយថាក្រុមហ៊ុនឱសថធំៗ មានទំនោរទៅរកការលក់សម្រាប់ប្រទេសធំ ៗ ។

អត្ថបទ៖ ស្រីណា

ប្រភព៖ CNA

ចេញផ្សាយ៖ ថ្ងៃទី១៩ សីហា ២០២០

 

X
5s