កំណើននៃការឆ្លងកូវីដ ១៩ ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងបង្កការព្រួយបារម្ភដល់ជនជាតិភាគតិចរ៉ូហ៊ីនយ៉ា​


ប្រភពរូបពី Earth Journalism

ជនជាតិរ៉ូហ៊ីនយ៉ាកំពុងមានការប៉ះទង្គិចគ្នាជាមួយជនជាតិមីយ៉ាន់ម៉ា នៅរដ្ឋរ៉ាក់ឃីន (Rakhine) កាលពីថ្ងៃអាទិត្យទី ២៣ ខែសីហា បន្ទាប់ពីមានការឆ្លង​រាល​ដាល​កូវីដ ១៩ ទៅដល់សហគមន៍របស់ពួកគេ ហើយវាក៏បានបង្កជាការព្រួយបារម្ភនិងឈានដល់ការបិទរដ្ឋ Sittwe។

ជនជាតិដើមភាគតិចរ៉ូហ៊ីនយ៉ាជិត ១៣០ ០០០ នាក់នៅមីយ៉ាន់ម៉ា មានភាពភ័យក្លាយយ៉ាងខ្លាំងទៅលើបញ្ហានៃការរីករាលដាលនៃជំងឺ កូវីដ ១៩ នេះ

គេបានឱ្យដឹងថា មានប្រជាជនរ៉ូហ៊ីនយ៉ាមូស្លីមប្រមាណជា ១៣០ ០០០ រស់នៅក្បែររាជធានី Sittwe នេះ ជាទីក្រុងនេះមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៤៨ ករណី កាលពីសប្តាហ៍មុន ដែលបានអត្រាប្រមាណ ១០% នៃ ចំនួនករណីអ្នកឆ្លងសរុបរបស់មីយ៉ាន់ម៉ា។  

លោកអាជ្ញាធរបានទៅជំរុំ Thae Chaung និយាយអំពី ការរក្សាគម្លាតពីគ្នា ព្រមទាំងបានប្រគល់ ទឹកលាងដៃនិងម៉ាស់បិទមុខសម្រាប់ការពារផងដែរ។ ផ្លូវនៅ Sittwe ត្រូវបានបិទ រីឯប្រជាជននៅទីនោះបានតម្រូវឱ្យពាក់ម៉ាស់រៀងរាល់ពេលធ្វើដំណើរ រឺ ដំណើរការការងារអ្វីមួយ។ ជាមួយគ្នានេះដែលអ្នកលក់តាមចិញ្ចើមផ្លូវក៏ត្រូវបានគេតម្រូវឱ្យពាក់ម៉ាស់ ឬ របាំងមុខផ្លាស្ទិចផងដែរ។ 

ការដាក់បំរាមគោចរកណ្តាលយប់ត្រូវបានបង្កើតឡើង តាំងពីថ្ងៃ សុក្រ ទី ២១ ខណះពេលដែលការដឹកជញ្ជូនសាធារណះ និង ការហោះហើរក្នុងស្រុកត្រូវបានផ្អាក៕

 

ដោយ៖ ពិទូរ្យ

 

X
5s