ផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅ New York City និង Minneapolis បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់បុរសស្បែកខ្មៅនៅរដ្ឋ Wisconsin​


​ប្រភព​រូបពី​ Reuter UK

ការតវ៉ាទ្រង់ទ្រាយធំនៅ NYC(New York City) និង Minneapolis បន្ទាប់ពីប៉ូលីសបានបាញ់បុរសស្បែកខ្មៅដែលគ្មានអាវុធនៅរដ្ឋ Wisconsin។ ក្រុមអ្នកតវ៉ាប្រមាណ ៥០០ នាក់បានប្រមូលផ្តុំគ្នានៅ Times Square ទីក្រុងញូវយ៉កដើម្បីតវ៉ានឹងការបាញ់សម្លាប់លោក Jacob Blake នៅថ្ងៃទី ២៤ ខែសីហា។ ពួកគេកំពុងដើរក្បួនទីប្រជុំជនតាមបណ្តោយផ្លូវលេខ ៧ ដោយស្រែកនិងកាន់សញ្ញាដោយសាមគ្គីភាព។

ចំណែកប្រជាជននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក៏បានប្រមូលផ្តុំគ្នាដើម្បីធ្វើការតវ៉ាចំពោះការបាញ់ប្រហាររបស់លោក Jacob Blake ដូចគ្នាផងដែរ ដោយមានការបញ្ជាក់ពីចំនួនអ្នកចូលរួមឡើយ ។ លោក Blake ត្រូវបានបាញ់សម្លាប់នៅចំនុចខាងក្រោយចំនួនប្រាំពីរគ្រប់ដោយមន្រ្តីម្នាក់នៅ Kenosha រដ្ឋ Wisconsin ។

ឪពុករបស់គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗលោក Blake បានទទួលការវះកាត់ហើយស្ថិតក្នុងស្ថានភាពស្ថេរភាព។

គួរបញ្ជាក់ផងដែរ លោក Tony Evers អភិបាលរដ្ធ Wisconsin ក៏បានអំពាវនាវឱ្យមានសម័យប្រជុំនីតិប្បញ្ញត្តិពិសេសដើម្បីទទួលយកកញ្ចប់វិក័យប័ត្រដែលមានគោលបំណងដោះស្រាយបញ្ហាជាមួយការអនុវត្តច្បាប់ បន្ទាប់ពីមានការបាញ់សម្លាប់លោក Jacob Blake អាយុ ២៩ ឆ្នាំកាលពីល្ងាចថ្ងៃអាទិត្យ ទី២៣ ខែសីហាឆ្នាំ២០២០។

អត្ថបទ៖ ស្រីណា

ប្រភព៖ រយទ័រ

 

X
5s