ខេត្តពោធិ៍សាតិមានភ្ញៀវទៅទស្សនារហូតដល់ ៦០ ០០០ នាក់ ក្នុងអំឡុងពេលឈប់សម្រាកកន្លងមកនេះ
ដោយសារតែការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និង សុវត្ថិភាព ពីអាជ្ញាធរខេត្ត ទើបធ្វើឱ្យខេត្តពោធិ៍សាតិទាក់ទាញភ្ញៀវទស្សនា រហូតដល់ ៦០ ០០០ នាក់ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ៥ ថ្ងៃកន្លងមកនេះ។
លោក សុំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាតិបានលើកឡើងថា កំឡុងពេលឈប់សម្រាកចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២១ ខែសីហា មានភ្ញៀវក្នុងស្រុក ៥៩ ៣៧២ នាក់ និង ភ្ញៀវបរទេស ៣៤ នាក់ បានចំណាយពេលឈប់សម្រាករបស់ពួកគេ ដើម្បីទៅទស្សនា ធម្មជាតិ ព្រៃព្រឹក្សា និង តំបន់ទេសចរណ៍មួយចំនួននៅក្នុងខេត្តនេះ។
លោកបានបន្តទៀតថា អាជ្ញាធរក្នុងស្រុក បាន ត្រួតពិនិត្យនិងផ្សព្វផ្សាយ ដល់ភ្ញៀវទាំងអស់ និង អ្នកជួញដូរឱ្យអនុវត្តគោលការណ៍ទាំង ៦ ដែលត្រូវបានចែងដោយក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺ កូវីដ ១៩។ លើសពីនេះទៅទៀត អាជ្ញាធរខេត្ត បានពង្រឹងផ្នែកសេវាកម្ម ថែមទាំងកំណត់តម្លៃ
សមរម្យទៅលើចំណីអាហារ សម្រាប់ភ្ញៀវដែលទស្សនា
រមណីយដ្ឋានផងដែរ។
ដោយសារតែការផ្សព្វផ្សាយ និង ការប្រឹក្សា ពីក្រសួងនិងរដ្ឋបាលខេត្តបានធ្វើឱ្យ សេវាកម្មអតិថិជនមានការប្រសើរឡើងគួរឱ្យកត់សម្គាល់។ ឧទាហរណ៍ តម្លៃលក់នៅតាមទីតាំងទាំងនោះមិនមានការកើនឡើងនោះទេ។ លើសពីនេះអាជ្ញាធរពាក់ព័ន្ធបានណែនាំដល់ម្ចាស់ផ្ទះសំណាក់ រមណីយដ្ឋាន និង សណ្ឋាគារឱ្យពង្រឹង
អនាម័យ បរិស្ថាននៅគ្រប់ទីកន្លែងទូទាំងខេត្តថែមទៀត។
គួរជម្រាបជូនថា ខេត្តពោធិ៍សាត់មានតំបន់រមណីយដ្ឋានធម្មជាតិនិងវប្បធម៌សរុបចំនួន ៣៤ រួមមានទឹកធ្លាក់ថ្មដា ភ្នំតាក្រហមករ ទឹកធ្លាក់ច្រកល្អៀង ភ្នំនាគសរ ផ្លូវបុប្ផាលាក់ខ្លួន ស្ទឹងជ័យជំនះ , កោះសំពៅមាស ទឹកធ្លាក់អូរសោម ទឹកធ្លាក់ឆាយប្រុយ ទឹកធ្លាក់អូរដា បឹងធម្មជាតិអូរតាលុស និង ភ្នំកាច់ចង្កូត។
ដោយ៖ ពិទូរ្យ