បុរសជនជាតិវៀតណាមអាយុ ៩២ឆ្នាំ ចិញ្ចឹមសក់ប្រវែងជាង ៥ម៉ែត្រ និងមិនបានកាត់ជិត ៨០ឆ្នាំហើយ​


ប្រភព​រូបពី Malaysia Global News

ខណៈមានការរាតត្បាតពីកូវីដ ១៩ បុរសភាគច្រើនបានជួបបញ្ហាសក់វែងដោយមិនអាចទៅហាងកាត់សក់ដូចសព្វមួយដង តែវាហាក់ចម្លែកបន្តិចចំពោះបុរសជនជាតិវៀតណាមម្នាក់ ដោយគាត់បានចិញ្ចឹមរក្សាសក់របស់គាត់អស់រយៈជិត ៨០ឆ្នាំមកហើយមិនបានកាត់វាទាល់តែសោះ។ 

លោក Nguyen Van Chien ជាបុរសជនជាតិវៀតណាមម្នាក់អាយុ ៩២ឆ្នាំ រស់នៅតាមតំបន់ដីសណ្តទម្លេមេគង្គដែលបានទុកសក់របស់គាត់ឲ្យមានប្រវែងដល់ទៅជាង ៥ម៉ែត្រដោយសារជំនឿមួយថា បើកាត់នោះនឹងមានគ្រោះថ្នាក់ដល់ជីវិត។ លោក Nguyen Van Chien បានប្រាប់ទៅកាន់សារព័ត៌មាន Reuter ថា «ខ្ញុំជឿថាបើខ្ញុំកាត់សក់នេះខ្ញុំនឹងស្លាប់ ខ្ញុំមិនហ៊ានប្រថុយនឹងគ្រោះថ្នាក់ទាំងនេះទេ ខ្ញុំគ្រាប់តែត្រូវការថែរក្សា និងសម្អាតវាឲ្យបានស្អាតគឺគ្រប់គ្រាន់ហើយ ហើយវាក៏មើលទៅស្អាតណាស់ដែរ»។

បុរសរូបនេះជាអ្នកដែលមានជំនឿលើអរូ ហើយក៏មានរឿងរ៉ាវមួយចំនួនពាក់លើសក់របស់គាត់នេះដែលមិនអាចឲ្យគាត់កាត់វាបាន ហើយក៏មិនបានសូម្បីសិតអស់រយៈពេលជិត ៨០ឆ្នាំមកនេះ។ គួរបញ្ជាក់ថា បុរសរូបនេះ កាលពីក្មេងនៅពេលដែលគាត់ទៅសាលារៀន គេតម្រូវឲ្យសិស្សកាត់សក់ខ្លី (សិស្សប្រុស) តែបន្ទាប់ពីគាត់កាត់សក់នោះបានពីរបីថ្ងៃលោកចាប់ផ្តើមឈឺ។ បន្ទាប់មកលោកក៏សម្រេចចិត្តថាឈប់កាត់សក់និងធ្វើតាមសាសនា និងការគោរពទេវៈដែលលោកកាន់មករហូតមកដល់ពេលនេះ៕

 

 

X
5s