ឥណ្ឌូនេស៊ីរកឃើញករណីឆ្លងជាចង្កោមថ្មី ៣ ០០០នាក់ ក្នុងរយៈពេលមួយថ្ងៃ និងអ្នកស្លាប់ថ្មី ១០៥នាក់​


ប្រភព​រូបពី​ Reuter

ឥណ្ឌូនេស៊ីបានរាយការណ៍ពីការកើនឡើងអ្នកឆ្លងវីរុសកូវីដ ១៩ ថ្មីទ្រង់ទ្រាយធំបំផុតកាលពីថ្ងៃសុក្រទី ២៨ ខែសីហា ឆ្នាំ២០២០ ខណៈការចេញប្រតិបត្តិការស្រាវជ្រាវរបស់អាជ្ញាធរនៅរោងចក្រធំបំផុតទី ២ ក្នុងប្រទេសដែលធ្លាប់ធ្វើរកឃើញការឆ្លងជាចង្កោមរួមមកហើយកាលពីពេលកន្លងមក។ 

នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា។

មនុស្សប្រមាណ ៣ ០០០នាក់រកឃើញថាបានឆ្លងវីរុសកូវីដ ១៩ និងអ្នក ១០៥នាក់បានស្លាប់ បើគិតត្រឹមរយៈពេល ២៤ម៉ោង ខណៈទាំង ៣ ០០០នាក់ដែលឆ្លងថ្មីនេះរកឃើញនៅក្នុងតំបន់រោងចក្រនៅកោះជ្វា ហើយអាជ្ញាធរក៏បានបញ្ជាក់ដែរថា កម្មករទាំងនោះមិនបានអនុវត្តតាមវិធានការណ៍ការពារសុខភាពពីការឆ្លងកូវីដ ១៩នោះទេ។

ក្នុងចំណោមរោងចក្រទាំងនោះ ស្ថិតនៅរោងចក្រមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនផលិតរថយន្តជប៉ុន Suzuki ដែលបានកាត់បន្ថយប្រតិបត្តិការពាក់កណ្តាលបន្ទាប់ពីបុគ្គលិក ៧១ នាក់បានធ្វើតេស្ត៍រកឃើញវីរុសនេះ។ នៅថ្ងៃសុក្រនេះក្រុមហ៊ុន Suzuki ឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួននឹងនៅតែមានសមត្ថភាពកាត់បន្ថយរហូតដល់លក្ខខណ្ឌមានសុវត្ថិភាព។ ចំនួននោះបានបន្ថែមដល់ ២០០ កន្លែងទៀតនៅរោងចក្រមួយដែលគ្រប់គ្រងដោយក្រុមហ៊ុន LG Electronics របស់កូរ៉េខាងត្បូង ដែលអ្នកនាំពាក្យបាននិយាយថានឹងបន្តប្រតិបត្តិការនៅសប្តាហ៍ក្រោយ។

គិតត្រឹមព្រឹកថ្ងៃសុក្រទី ២៩ សីហា  ចំនួនអ្នកឆ្លងកូវីដ ១៩ ក្នុងប្រទេសឥណ្ឌូនេស៊ីកើនដល់ ១៦៥ ៨៨៧នាក់ និងមានអ្នកស្លាប់កើនដល់ ៧ ១៦៩នាក់ ជាមួយគ្នានេះផងដែរ ឥណ្ឌូនេស៊ីជាប្រទេសដែលមានចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ច្រើនជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមពីក្រោយដោយប្រទេសហ្វីលីពីន៕

 

 

X
5s