ប្រទេសវៀតណាមមានគំរោងនឹងបន្តជើងហោះហើរអាស៊ីមួយចំនួនឡើងវិញ​


ប្រភព​រូបពី​ Reuter

ហាណូយ (រ៉យទ័រ)-ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមគ្រោងនឹងបើដំណើរការជើងហោះហើរ អន្តរជាតិសារជាថ្មីជាមួយនឹងប្រទេស ៦ ដទៃទៀតដែលនៅក្នុងទ្វីបអាស៊ី។

 

អនុប្រធានកាសែតហ្គាយថុង លោក Vo Huy Cuong បានរាយការណ៍ថាអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) កំពុងស្នើសុំបន្តការហោះហើរទៅកាន់ ក្វាងចូវ សេអ៊ូល ទីក្រុងវៀងចន្ទភ្នំពេញ ទីក្រុងតៃប៉ិ និង តូក្យូ ដែលនឹងមានន័យថានឹងមានអ្នកដំណើរប្រហែល ៥០០០ នាក់ធ្វើដំណើររៀងរាល់សប្តាហ៍។

 

យោងទៅតាមតម្រូវការរបស់ក្រសួងសុខាភិបាល អ្នកដែលធ្វើដំណើរដល់គោលដៅត្រូវតែឆ្លងកាត់ ការធ្វើតេស ដាច់ដោយឡែកពីគេរយៈពេល ២ សប្តាហ៍សិន លើកលែងតែអ្នកធ្វើដំណើរនោះមានរយៈពេលនៃការទស្សនកិច្ចរបស់ពួកគេតិចជាង ២ សប្តាហ៍។

 

ប្រទេសវៀតណាមកំពុងធ្វើការលើកតម្កើនសេដ្ឋកិច្ចឡើងវិញ ជាពិសេសខាងផ្នែកទេសចរណ៍ និង ផ្នែកដឹកជញ្ជូនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរឹតត្បិតការធ្វើដំណើរនេះ។

 

Source : Reuter

ដោយ : ពិទូរ្យ

 

X
5s