ក្រុមហ៊ុនរថយន្ត Rolls-Royce ៖ តម្រូវការទៅលើ រថយន្តប្រណីត កំពុងមានការកើនឡើងវិញម្តងទៀត
ម្ចាស់ក្រុមហ៊ុន Rolls-Royce បានលើកឡើងថា តម្រូវការរថយន្តប្រណីតរបស់គាត់នេះ (Rolls-Royce) កំពុងមានការស្ទុះងើបឡើងវិញជាមួយនឹងទីផ្សារលក់ទៅកាន់ទ្វីបអាស៊ី ហើយគាត់ក៏បានបន្ថែមក្នុងនេះថា « ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះឆ្នាំ ២០២១ ជាពិសេសទៅលើសណ្តាប់ធ្នាប់សង្គម និងគោលដៅដ៏រឹងមាំដែលយើងបានកត់ទុករួចទៅហើយ»។
លោក Torsten Muller-Otvos បាននិយាយថា Rolls-Royce គឺជាក្រុមហ៊ុនរថយន្តដែលបន្តសកម្មភាពនៃការផលិតរថយន្តមុនគេបង្អស់នៅក្នុងចក្រភពអង់គ្លេស នាថ្ងៃទី ៤ ខែ ឧសភា (អំឡុងពេលវិបត្តិកូវីដ ១៩)។
លោកបានបន្តទៀតថា ក្រុមហ៊ុនរបស់លោកមិនមានផែនការផ្លាស់ប្តូរទីតាំងចេញពីចក្រភពអង់គ្លេសនោះទេ ដោយសារតែ Brexit ។
Source: carandbike
ដោយ : ពិទូរ្យ