កុមារ ៨ នាក់បានស្លាប់ដោយការវាយប្រហារដោយកាំបិតនៅសាលាបឋមសិក្សាចិន​


ប្រភពរូបពី South China Morning Post

អាជ្ញាធរមូលដ្ឋានបាននិយាយថាបុរសអាយុ ៤០ឆ្នាំ ម្នាក់ត្រូវបានឃុំខ្លួន បន្ទាប់ពីមានក្មេង ៨នាក់ ត្រូវបានគេចាក់នឹងកាំបិតស្លាប់នៅឯសាលាបឋមសិក្សាមួយ នៅកណ្តាលប្រទេសចិន។

កុមារ ២នាក់ផ្សេងទៀត កំពុងទទួលការព្យាបាលរបួស បន្ទាប់ពីឧប្បត្តិហេតុនៅសាលាបឋមសិក្សាចាឆាងប៉ូ (Chaotangpo Primary School)ស្ថិតនៅក្រុងបាងយ៉ាងពីង(Baiyangping) ខេត្តហ៊ូប៉ី(Hubei) នៅថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី។

ជនសង្ស័យរូប​នោះត្រូវ​បានប៉ូលីសបាននិយាយថា ជាបុរសដែលរស់​នៅ​ក្នុងតំបន់មាននាមត្រកូល យូ (Yu) ត្រូវបានរកឃើញដោយមន្រ្តីនៅកន្លែងកើតហេតុ។

អ្នកនាំពាក្យមន្ទីរពេទ្យ អេនស៊ី (Enshi Central Hospital) បាននិយាយថា «សិស្សរងរបួសកំពុងត្រូវបានព្យាបាល ខណៈដែលរដ្ឋាភិបាលក្នុងតំបន់និយាយថាខ្លួនកំពុងធ្វើការសើុបអង្គេតក្នុងរឿងនេះ»។

កាសែត Xiaoxiang Morning Post បានរាយការណ៍ថា «លោក យូ ត្រូវបានគេដោះលែងឱ្យមានសេរីភាពពីពន្ធនាគារកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានកាត់ទោសពីបទប៉ុនប៉ងមនុស្សឃាត»។ បុរសម្នាក់មកពីភូមិ មួយជាមួយ លោក យូ បាននិយាយថា«ការផ្តន្ទាទោសគឺដោយសារតែឧប្បត្តិហេតុមួយដែល យូ បានលួចមើលអតីតមិត្តស្រីរបស់គាត់ដោយចែដន្យ»។

បុរសម្នាក់សុំមិនបញ្ចេញឈ្មោះបាននិយាយថា បន្ទាប់ពីលោក យូ បានត្រឡប់មកផ្ទះវិញបន្ទាប់ពីការជាប់ឃុំកាលពីឆ្នាំមុន គាត់មើលទៅដូចជាមានបញ្ហាផ្លូវចិត្តការវាយប្រហារដោយប្រើកាំបិតទៅលើសិស្សសាលា វាកើតឡើងជាប្រចាំនៅក្នុងប្រទេសចិនដីគោក ដោយជនល្មើសតែងតែនិយាយថា«ពួកគេមានបំណងសងសឹកនិងសង្គមមួយនេះ»។

កាលពីដើមឆ្នាំនេះ សិស្សពីរនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយ នៅសាលាក្នុងខេត្ត Baijiaping ក្នុងខេត្ត Hunan ហើយនៅខែមករា បុរសថែទាំម្នាក់នៅទីក្រុងប៉េកាំង ត្រូវបានឃុំខ្លួនពីការវាយប្រហារដោយប្រើញញួរដែលក្នុងនោះសិស្ស ២០ នាក់បានរងរបួស។

កាលពីខែមេសាឆ្នាំមុន មានមនុស្ស ៩នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតបានរងរបួសនៅខាងក្រៅសាលារៀនមួយដែលនៅកណ្តាលភាគពាយព្យខេត្ត Shaanxi ដោយអ្នកវាយប្រហារម្នាក់ដែលត្រូវបានចោទប្រកាន់ថា«ជាអតីតសិស្សដែលព្យាយាមសងសឹកចំពោះការធ្វើបាបនិងមើលងាយ»។

អត្ថបទដោយ៖ស្រីណា

ប្រភព៖Bangkok Post

X
5s