ប្រេងម៉ាស៊ូតត្រូវបានគ្របដណ្តប់ពាសពេញសមុទ្រប្រទេស ស្រីលង្កា ក្រោយមានការឆេះនាវាដឹកប្រង​



«នាវាដឹកប្រេងដែលមានបញ្ហានៅលើប្រទេសស្រីលង្កា ដែលបានឆេះតាំងពីសប្តាហ៍មុន បានបន្សល់ទុកនូវប្រេងម៉ាស៊ូតគ្រប់ដណ្តប់លើសមុទ្រចម្ងាយមួយគីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រឥណ្ឌា»។ នេះបើយ៉ោងតាមសម្តីរបស់កងនាវាចរម្នាក់បាននិយាយកាលពីថ្ងៃពុធប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក​មួយ។ 

ទីបំផុតអគ្គិភ័យលើ​នាវា​ដឹក​ប្រេងត្រូវបានគ្រប់គ្រងនៅថ្ងៃពុធនេះ ប៉ុន្តែប្រេងម៉ាស៊ូតត្រូវបានគ្របដណ្តប់ពាសពេញសមុទ្រ។ អគ្គិភ័យបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយត្រូវបានគេគិតថា បានឆេះអស់ទាំងស្រុង និងរលត់​បាត់ទៅហើយ​នៅថ្ងៃសៅរ៍ ប៉ុន្តែបានឆាបឆេះម្តងទៀតនៅថ្ងៃបន្ទាប់។

កងទ័ពជើងទឹក ស្រីលង្កា បាននិយាយថា «មិនមានអណ្តាតភ្លើង ឬផ្សែងទេនៅថ្ងៃពុធនេះ​ពីក្រុមហ៊ុន MT New Diamond ដែលដឹកប្រេងឆៅ ២៧០.០០០ តោន និង ប្រេងម៉ាស៊ូត ១៧០០ តោន។ វាស្ថិតក្នុងប្រភេទនាវាដឹកប្រេងឆៅធំបំផុតមួយ។

អគ្គីភ័យបង្កឡើងដោយសារខ្យល់បក់ខ្លាំងកាលពីថ្ងៃអាទិត្យ ដែលបានរុញច្រាននាវាដឹកអ្នកដំណើរដែលបានគាំងប្រហែល ២០ គីឡូម៉ែត្រជិតច្រាំងខាងកើតនៃប្រទេសស្រីលង្កា។

កងទ័ពជើងទឹកបាននិយាយថា «ទូកទាញដ៏មានអានុភាពមួយត្រូវបានប្រើដើម្បីផ្លាស់ទីកប៉ាល់ឲ្យរសាត់ទៅទីតាំងដែលមានចម្ងាយ ៦៨ គីឡូម៉ែត្រពីដី»។

ឆ្មាំឆ្នេរសមុទ្រឥណ្ឌា (អាយស៊ីជី) The Indian Coast Guard (ICG) បាននិយាយថា ខ្លួនបានដាក់ពង្រាយយន្តហោះដើម្បីបាញ់ថ្នាំបំបែកសារធាតុគីមីនៅខាងលើ និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

ICG ក៏បាននិយាយផងដែរថា«ខ្លួនបានផ្តល់នូវម្សៅគីមីស្ងួតចំនួន ២២០០គីឡូក្រាម ដល់កងទ័ពអាកាសស្រីលង្កា ដើម្បីទម្លាក់មកលើនាវាដឹកប្រេងដែលឆេះនៅថ្ងៃអង្គារនេះជាការពន្លត់ភ្លើង»។

ICG បាននិយាយថា«ការឆាបឆេះនេះបានធ្វើឱ្យរចនាសម្ព័ន្ធរបស់នាវាដឹកប្រេង ប៉ាណាម៉ាន ចុះបញ្ជីប្រវែង ៣៣០ ម៉ែត្របានចុះខ្សោយ ហើយនាវាបានផ្អៀងទៅខាងឆ្វេងបន្តិច»។

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា អគ្គិភ័យមិនបានឈានដល់កប៉ាល់ដឹកប្រេងឆៅទេ។ ប្រេងម៉ាស៊ូតត្រូវបានគេគិតថា បានលេចធ្លាយនៅពេលដែលធុងផ្ទុកឥន្ធនៈរបស់កប៉ាល់បានបែក និងលាយជាមួយទឹកសមុទ្រដែលត្រូវបានបូមដើម្បីទប់អណ្តាតភ្លើង។

អគ្គរដ្ឋអាជ្ញានៃប្រទេសស្រីលង្កាគឺលោក Dappula de Livera បានប្រាប់អាជ្ញាធរដែនសមុទ្រក្នុងតំបន់ ឲ្យ បន្តទាមទារសំណងការខូចខាត និងបញ្ជាឲ្យម្ចាស់ទូកដឹកអីវ៉ាន់ចេញពីទឹករបស់ស្រីលង្កា។

នាវាដំបូងបានរាយការណ៍ពីអគ្គិភ័យ ខណៈពេលកំពុងឆ្លងកាត់ឆ្នេរខាងកើតនៃប្រទេស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការផ្ទុះបន្ទប់ឡចំហាយបានសម្លាប់សមាជិកនាវិកហ្វីលីពីនម្នាក់។

កាលពីខែកក្កដា ក្រុមហ៊ុនដឹកទំនិញភាគច្រើនរបស់ជប៉ុនឈ្មោះ MV Wakashio បានធ្លាក់ចូលទៅក្នុងថ្មប៉ប្រះទឹកមួយក្នុងប្រទេសម៉ូរីស Mauritius ដោយបានលេចធ្លាយប្រេងជាង ១.០០០ តោនចូលទៅក្នុងដែនទឹករបស់កោះនេះដែរ។

អត្ថបទ៖ស្រីណា

ប្រភព៖Bangkok Post

 

X
5s