អ្នកពន្លត់អគ្គិភ័យចំនួន ៣ នាក់បានរងរបួសក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា
អ្នកពន្លត់អគ្គីភ័យបីនាក់នៅ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃអង្គារ បន្ទាប់ពីបានប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដែលបានបំផ្លាញស្ថានីយពន្លត់អគ្គីភ័យរបស់ពួកគេ។
ទីភ្នាក់ងារព្រៃឈើសហរដ្ធអាមេរិច (The U.S. Forest Service) បាននិយាយថា «សមាជិក ៣នាក់ នៃស្ថានីយ៍ពន្លត់អគ្គីភ័យ Nacimiento ក្បែរព្រៃជាតិ Los Padres ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដោយមានផ្សែងហុយខ្លាំងនិងរលាកក្នុងនោះមានម្នាក់សំខាន់ ២ នាក់ត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពត្រឹមត្រូវ។
រង្វង់ម៉ោង ៨ ៣០ព្រឹក ម៉ោងក្នុងស្រុក សមាជិកស្ថានីយ៍ពន្លត់អគ្គីភ័យ Nacimiento កំពុងប្រយុទ្ធជាមួយភ្លើងឆេះនៅតំបន់ ដូឡាន Dolan ដែលជាផ្នែកមួយនៃមនុស្ស ២៥នាក់ កំពុងដុតដៃដុតជើងព្យាយាមការពារផ្ទះស្ថានីយ៍នេះ។ យ៉ាងហោចណាស់ ១៤នាក់ នៃអ្នកដែលត្រូវទៅកន្លែងនោះ ត្រូវប្រើការដាក់ពង្រាយទីជំរកឧបករណ៍ពិសេសមួយចំនួនដែលត្រូវបានគេដាក់ពង្រាយនៅពេលដែលអណ្តាតភ្លើងឡើងខ្លាំង។
អគ្គិភ័យបានឆេះស្ថានីយ៍ គិតត្រឹមល្ងាចថ្ងៃអង្គារ ភ្លើងឆេះព្រៃនៅតំបន់ ដូឡាន Dolan បានប៉ះពាល់ដល់ផ្ទៃដី ៧៣.០៨៩ ហិចតានិងមានផ្ទុក ៤០ ភាគរយ។ នេះបើយោងតាម នាយកដ្ឋានការពារព្រៃឈើ និងអគ្គិភ័យនៃ រដ្ឋលីហ្វ័រញ៉ា។
អគ្គិភ័យបាននិយាយថា «ភ្លើងឆេះនៅតំបន់ ដូឡាន ដែលជាតំបន់មួយស្ថិតក្នុងចំណោមដែលមានការបំផ្លាញផ្ទៃដីជាង ២,២លានហិចតា ដែលត្រូវបានគេកត់សំគាល់បំផុត និងបានបំផ្លាញសំណង់ចំនួន ៣.៣០០ ។ រដ្ឋាភិបាល Gavin Newsom បាននិយាយថា ចាប់តាំងពីខែ សីហា ទី១៥ ឆ្នាំ២០២០កន្លងមក មានមនុស្សជាង ៩០០នាក់នៅក្នុងរដ្ឋនេះ ហើយបានព្រមានថា បច្ចុប្បន្ននេះខ្យល់ និងកំដៅខ្លាំង នឹងធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង»។
អត្ថបទ៖ស្រីណា
ប្រភព៖ABC News