ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំពាវនាវដល់សិស្សានុសិស្សទី ៩និងទី១២ ឲ្យខិតខំប្រឹងប្រែងររៀនសូត្រ​



ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចេញសារថ្លែងអំណរគុណជូន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងលោក លោកស្រីជានាយក នាយិកា គណៈគ្រប់គ្រងទាំងអស់ ដែលបានផ្ដល់ឱកាសដល់សិស្សានុសិស្សបន្តការសិក្សាក្នុង ក្នុងបរិបទនៃជំងឺកូវីដ-19នៅពេលយើងអនុវត្តវិស្សមកាលមុនពេលកំណត់នេះ។

លោក ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែកញ្ញ ឆ្នាំ២០២០ បានចេញសារថ្លែងអំណរគុណជូន គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សូមរៀបចំស្ថានសិក្សាឲ្យបានល្អ រក្សានូវអនាម័យ អនុវត្តតាមគោលការណ៍ស្តង់ដារសុវត្ថិភាពសាលារៀន ដែលក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញក្នុងគោលដៅការពារសុវត្ថិភាពដល់សិស្សានុសិស្សទាំងអស់។

ក្នុងគោលដៅបង្កើតអោយមានបរិស្ថានប្រកបដោយផាសុខភាព និងសមរម្យសម្រាប់សិស្សរៀនជាពិសេសត្រូវមានកន្លែងលាងដៃ ហើយសុំឲ្យសិស្សលាងដៃឲ្យបានញឹកញាប់ និងអនុវត្តនូវការបទដ្ឋានសុខាភិបាលដែលក្រសួងបានដាក់ចេញ។

លោកបានបន្តទៀតថា”ខ្ញុំសូមអោយសាលារៀនចែករំលែកនូវព័ត៌មានផ្សេងៗដែលពាក់ព័ន្ធតៅនឹងជំងឺកូវីដនេះ ហើយសូមអោយជួយគាំទ្រដល់សិស្សក្នុងបរិបទដ៏លំបាកនេះ។ហើយប្រសិន បើឃើញមានសិស្សណាដែលមានការសង្ស័យដូចជា ក្អក ផ្ដាសាយ មានសីតុណ្ហភាពខ្ពស់ជាង៣៧,៥ អង្សាសេ គឺត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ហើយស្នើសុំអោយគ្រិះស្ថានសិក្សាបង្កើតគណៈគ្រប់គ្រងសាលារៀនដើម្បីសហការជាមួយមណ្ឌលសុខភាពដើម្បីធានានូវសុវត្ថិភាពនៅក្នុងការសិក្សា។

“ខ្ញុំសូមជូនពរ សូមឲការបើកដំណើរការសាលារៀនឡើងវិញនេះ ដំណើរការទៅដោយរលូនដើម្បីចូលរួមចំណែកជាមួយរាជរដ្ធាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ជាពិសេស គឺដើម្បីសម្រេចបានគោលដៅពីរ គឺការការពារសុវត្ថិភាពដល់សិស្សានុសិស្ស បុគ្គលិកអប់រំក៏ដូចជាប្រជាជនយើងទាំមូល។និងទី២ គឺធានាបាននូវការអប់រំបន្តដើម្បីផ្ដល់ឪកាសឲសិស្សានុសិស្សបានរៀនសូត្រពេញលេញ ដើម្បីបញ្ចប់នូវកម្មវិធីសិក្សាសម្រាប់ឆ្នាំសិក្សានេះ។ហើយសម្រាប់សិស្សទី៩ និងទី១២ សូមខិតខំប្រឹងប្រែងររៀនសូត្រដើម្បីអាចប្រលងបរិញ្ញបត្តិមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនៅក្នុងបំណាចឆ្នាំ២០២០នេះ”។ ប្រសាសន៍របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ទន្ទឹមហ្និងនោះ លោកក៏បានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពដើម្បីឲមានសុខភាពល្អបរិបូរណ៌ ជាពិសេសសូមយកចិត្តទុកដាក់ចំពោះស្ថានភាពនៃបុគ្គលិកអប់រំ ដែលបម្រើការងារនៅតាមគ្រិះស្ថានសិក្សាទាំងអស់។ 

លោកសូមជូនពរ លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងទាំងអស់ទាំង មានសុខភាពរឹកមាំ ដើម្បីអាចបន្តបំពេញតួនាទីភារកិច្ចប្រកបដោយដោយជោគជ័យ៕

អត្ថបទ៖ស្រីណា

ប្រភព៖ក្រសួងអប់រំ យុវជន និងកីឡា

X
5s