ចិន ជាប្រទេសដែលមានចំនួនអ្នកកើតជំងឺទឹកនោមផ្អែមច្រើនជាងគេលើពិភពលោក​


​ប្រភព​រូបពី China Daily

ប្រទេសចិន គឺជាប្រទេសដែលមានអត្រា​អ្នកជំងឺ​ទឹកនោមផ្អែមខ្ពស់បំផុតនៅលើពិភពលោក ដែលមានប្រជាជនប្រមាណ ១១៦លាននាក់ កំពុងរងគ្រោះដោយសារជំងឺនេះ។ ដោយឡែក​នៅឆ្នាំ ២០៤៥ គេបានព្យាករណ៍ថា ឥណ្ឌានឹងមានប្រជាជនទឹកនោមផ្អែមប្រមាណ ១៣៤ លាននាក់ នេះ​បើ​យោង​តាមទិន្នន័យ​ពីគេ​ហទំព័រ statista។ 

ជំងឺទឹកនោមផ្អែម គឺជាបុព្វហេតុមួយនៃការស្លាប់នៅទូទាំងពិភពលោក ដែលមានចំនួនមនុស្សស្លាប់ ១,៦ លាននាក់ ក្នុងឆ្នាំ ២០១៦។ ចំនួនអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមខ្ពស់បំផុតមកពីអាស៊ីអាគ្នេយ៍ដែលមានមនុស្សជិត ៥៩២.០០០នាក់បានស្លាប់ ដោយសារជំងឺនេះក្នុងឆ្នាំ ២០១៩ ។

កត្តាហានិភ័យធំបំផុតមួយ ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម គឺការលើសទម្ងន់ ឬធាត់។ អត្រានៃការធាត់បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។ ឧទាហរណ៍នៅសហរដ្ឋអាមេរិក គេប៉ាន់ស្មានថាប្រហែល ៣២ភាគរយ នៃមនុស្សពេញវ័យធាត់នៅឆ្នាំ ២០១៨ បើប្រៀបធៀបទៅនឹង ១៩ភាគរយ នៃចំនួនប្រជាជននៅឆ្នាំ ១៩៩៧ ។

អត្ថបទ៖ស្រីណា

ប្រភព៖Statista

X
5s