ប្រភេទទាំង ៩ នៃបិសាចផ្លូវអារម្មណ៍ (Emotional Vampires) ដែលអ្នកត្រូវដឹងនិងការពារខ្លួន​



ក្នុងទំនាក់ទំនងប្រចាំថ្ងៃ អ្នកប្រាកដណាស់ថាបានជួយមនុស្សរាប់រយជំពូកផ្សេងៗគ្នា។ មនុស្សមួយចំនួនតែងដើរតួជាអ្នកជួយ លើកទឹកចិត្ត ជ្រុមជ្រែង បំពែញថាមពេលដល់ជីវិតរបស់អ្នក ប៉ុន្តែមនុស្សចំនួនជាមនុស្សពុល (toxic people) ដែលទាញអ្នកទម្លាក់ មិនឲ្យអ្នករីចម្រើន។

នៅពេលអ្នកទំនាក់ទំនងជាមួយនរណាម្នាក់ដែលធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច តានតឹង ច្របូកច្របល់ ត្រូវគេធ្វើបាប ឬសម្បូរដោយកង្វល់ នោះអ្នកកំពុងមានមនុស្សដែលជាបិសាចផ្លូវអារម្មណ៍ ឬហៅថា Emotional Vampires នៅក្បែរខ្លួនហើយ។ មនុស្សបែបនេះត្រូវបានដាក់ឈ្មោះថា បិសាចផ្លូវអារម្មណ៍ ដោយសារតែនៅពលអ្នកនៅជិតមនុស្សបែបនេះ គេនឹងបំផ្លាញក្ដីសុខ ភាពសប្បាយរីករាយក្នុងជីវិតរបស់អ្នក។ 

តើសញ្ញាអ្វីខ្លះបង្ហាញថាអ្នកជាបិសាចផ្លូវអារម្មណ៍? មានវិធីមួយចំនួនក្នុងការសម្គាល់ក្នុងផ្លូវអារម្មណ៍របស់អ្នកនៅពេលអ្នកនៅជិតមនុស្សទាំងនេះ តាមវិធីទាំង ៨ខាងក្រោម៖

១) មនុស្សមិនមានទំនួលខុសត្រូវទៅលើសកម្មភាពរបស់ពួកគេ ហើយអ្នកគឺជាបញ្ហាសម្រាប់គេ

២) មនុស្សដែលចង់ធ្វើជាមនុស្សដែលល្អឥតខ្ចោះ ពូកែជាងគេ

៣) មនុស្សរិះគន់រឿងគ្រប់យ៉ាង

៤) មនុស្សពោរពេញដោយរឿងរ៉ាយរ៉ាប់ផ្លូវអារម្មណ៍ (drama)

៥) មនុស្សដែលគិតថាខ្លួនជាជនរងគ្រោះ

៦) មនុស្សធ្វើខ្លួនឲ្យអ្នកដទៃអាណិត

៧) មនុស្សដែលមិនយកចិត្តទុកដាក់លើបញ្ហារបស់អ្នក ប៉ុន្តែនិយាយអំពីបញ្ហារបស់ពួកគេ

៨) មនុស្សដែលនិយាយពាក្យពេចន៍ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រណុកខ្លួន។

ក្រៅពីលក្ខណៈទាំង៨ខាងលើ មានលក្ខណៈមួយចំនួនទៀតដែលអ្នកអាចសម្គាល់មនុស្សបិសាចអារម្មណ៍បាន៖

១) មានអារម្មណ៍ភ័យខ្លាច អស់កម្លាំង និងពោរពេញដោយកង្វល់
ប្រសិនបើអ្នកមានអារម្មណ៍ថាភ័យខ្លាច អស់កម្លាំង និងពោរពេញដោយកង្វល់ នៅពេលអ្នកចំណាយពេលជាមួយនរណាម្នាក់ នោះអ្នកត្រូវប្រុងប្រយ័ត្នពីព្រោះពួកគេគឺជាបិសាចផ្លូវអារម្មណ៍។ មនុស្សមួយចំនួននៅពេលអ្នកនៅក្បែរ ពួកគេតែងតែលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្ត និងធ្វើឲ្យអ្នកមានអារម្មណ៍វិជ្ជមាន រីករាយ។ ប្រសិនបើពួកគេមិនធ្វើឲ្យអ្នករីករាយបែបនេះទេ នោះអ្នកមិនត្រូវបន្តសកម្មភាពជាមួយមនុស្សបិសាចអារម្មណ៍ទៀតឡើយ។

២) អ្នកមានអារម្មណ៍ថាមិនត្រូវបានគោរព 
ប្រសិនបើមនុស្សម្នាក់ដែលតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ថយ ដូចអ្នកបានធ្វើអ្វីខុសនៅពេលអ្នកមិនបានធ្វើរឿងទាំងនោះសោះ។ នោះមនុស្សនោះគឺជាបិសាចអារម្មណ៍។ 

៣) មនុស្សពូកែរិះគន់គេ
ប្រសិនបើអ្នករកឃើញថានរណាម្នាក់និយាយរឿងអវិជ្ជមានអំពីអ្នកដទៃ នោះអ្នកកំពុងនៅក្បែរមនុស្សដែលជាបិសាចផ្លូវអារម្មណ៍។ 

ខាងក្រោមនេះគឺជាប្រភេទទាំង ៩ នៃបិសាចផ្លូវអារម្មណ៍ និងរបៀបដោះស្រាយជាមួយពួកគេ៖

១) មនុស្សយកខ្លួនល្អ (Narcissist)
មនុស្សយកខ្លួនល្អគ្រប់រឿងមិនមានសេចក្ដីអាណិតអាសូរនោះទេ ពីព្រោះពួកគេមិនខ្វល់អំពីអារម្មណ៍របស់អ្នកដទៃឡើយ។ នៅពេលអ្នកដោះស្រាយជាមួយមនុស្សបែបនេះ អ្នកត្រូវដឹងថាពួកគេមានផ្លូវអារម្មណ៍មានកម្រិត។ ពួកគេមិនមានអារម្មណ៍ដូចអ្នកនោះទេ ដូចនេះកុំរំពឹងឲ្យពួកគេធ្វើដូចអ្វីដែលអ្នកចង់បាននោះឡើយ មានតែធ្វើឲ្យអ្នកអស់កម្លាំងប៉ុណ្ណោះ។

ចេញឲ្យឆ្ងាយពីមនុស្សបែបនេះ ផ្ដោតអារម្មណ៍ទៅលើរបស់ខ្លួនអ្នកនិងតម្លៃរបស់អ្នកមិនមែនតាមរយៈការបំពេញចិត្តអ្នកដទៃនោះទេ។ 

២) ជនរងគ្រោះ (Victim)
អ្នកដឹងហើយថាជនរងគ្រោះគឺជាមនុស្សដែលតែងតែនិយាយអំពីរឿងអាក្រក់ៗដែលកើតឡើងចំពោះពួកគេ។ ពួកគេតែងតែបន្ទោស ទម្លាក់កំហុសទៅលើបញ្ហារបស់ពួកគេ បើទោះបីជាកំហុសរបស់គេក៏ដោយ។ អ្នកគួរការពារខ្លួនអ្នកតាមរយៈការបង្កើតទំនាក់ទំនង តាមរយៈការស្ដាប់និងកាត់ផ្ដាច់ការសន្ទនារបស់អ្នក ដើម្បីជៀសរាងការជាប់គាំងទៅលើភាពអវិជ្ជមានរបស់មនុស្សទាំងនោះ។

៣) មេបញ្ជាការ (Controller)
មនុស្សដែលជាមេបញ្ជាការតែងតែប្រាប់អ្នកឲ្យធ្វើតាមអ្វីដែលពួកគេចង់បាន។ ពួកគេតែងតែគ្រប់គ្រងរឿងដែលអ្នកធ្វើ អ្វីដែលអ្នកនិយាយ និងគ្រប់គ្រងជីវិតរបស់អ្នកថែមទៀត។ នៅពេលជួយមនុស្សបែបនេះ អ្នកគ្រាន់តែអរគុណពួកគេសម្រាប់ដំបូន្មានរបស់ពួកគេ ហើយប្រាប់គេថាអ្នកតែងតែធ្វើតាមរបៀបដែលគេប្រាប់។ អ្នកត្រូវដឹងថាអ្នកមានសិទ្ធិមិនឲ្យនរណាម្នាក់មកបង្គាប់បញ្ជារអ្នកនោះទេ។

៤) មនុស្សពូកែរ៉ាយរ៉ាប់ច្រើន (Chatterbox)
មនុស្សដែលពូកែរ៉ាយរ៉ាប់តែងតែនិយាយអំពីរឿងផ្ទាល់ខ្លួន រឿងជីវិត បញ្ហា អារម្មណ៍រ៉ាយរ៉ាប់ រឿងផ្ទាល់ខ្លួន។ មនុស្សពូកែរ៉ាយរ៉ាយមិនសូវខ្វល់អំពីអារម្មណ៍របស់អ្នកឡើយ អ្នកគ្រាន់តែជាទស្សនិកជនចាំស្ដាប់គេប៉ុណ្ណោះ។ វិធីល្អបំផុតក្នុងការការពារខ្លួនអ្នកពីមនុស្សបែបនេះអ្នកត្រូវចេះបង្វែងប្រធានបទក្នុងការនិយាយ អំពីអ្វីដែលវិជ្ជមាន។

៥) មនុស្សពូកែតបតទៅលើគ្រប់រឿង (Drama Llama)
មនុស្សពូកែឆ្លើយតបគ្រប់រឿងតែងតែធ្វើឲ្យអ្វីជារឿងតូច មិនសំខាន់ក្លាយជារឿងធំ។ អ្វីគ្រប់យ៉ាងសុទ្ធតែជាបញ្ហា ឬជារឿង។ ឧទាហរណ៍ នៅពេលដើរតាមផ្លូវមិត្តភក្ដិមិនបានឃើញនិងមិនបានហៅក៏ជារឿងមួយដែរ។ ប្រសិនបើអ្នកជួយបមនុស្សបែបនេះ អ្នកមិនគួរចំណាយពេលជជែកជាមួយពួកគេទេ។ ព្យាយាមចេញពីពួកមនុស្សបែបនេះ កុំឲ្យអ្នកធ្លាក់ចូលក្នុងភាពអវិជ្ជមាន។ 

៦) មនុស្សពូកែវាយតម្លៃ (Judge)
មនុស្សដែលពូកែវាយតម្លៃអ្នកដទៃ និយាយអំពីអ្នកដទៃ។ មនុស្សបែបនេះគឺជាមនុស្សពុល (toxic people) ពីព្រោះពួកគេជាមនុស្សពូកែវាយម្លៃពីរឿងមិនល្អ មិនសូវមានរឿងល្អនិយាយនោះទេ។ មនុស្សបែបនេះអាចនឹងនិយាយអាក្រក់អំពីអ្នកប្រាប់អ្នកដទៃផងដែរ។ ពេលខ្លះអ្នកមិនត្រូវខ្វល់អំពីសម្ដីមនុស្សបែបនេះឡើយ។ 

៧) មនុស្សពូកែរិះគន់ (Critic)
មនុស្សពូកែរិះគន់តែងតែរិះគន់គ្រប់រឿង រួមទាំងអ្នកផងដែរ។ មនុស្សបែបនេះមើលរឿងគ្រប់យ៉ាងអវិជ្ចមាន ដូចនេះពួកគេតែងតែរិះគន់ ប្រើប្រាស់ពាក្យពេចន៍មិនសមរម្យជាដើម។ អ្នកអាចចំណាំថាមនុស្សបែបនេះគ្មានអ្វីល្អនោះទេ មានតែរឿងមិនល្អ។ អ្នកមិនត្រូវទទួលយកអ្វីដែលមនុស្សទាំងនេះនិយាយនោះទេ ពីព្រោះវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកប៉ុណ្ណោះ។

៨) ខ្ញុំល្អជាងអ្នក (I Am Better Than You)
មនុស្សបែបនេះតែងតែព្យាយាមទាញអ្នកទម្លាក់ មិនថាអ្នកធ្វើរឿងល្អប៉ុណ្ណានោះទេ ពួកមនុស្សនេះតែងតែយកមុខមាត់។ បំណងរបស់មនុស្សទាំងនេះគឺចង់ឲ្យអ្នកក្លាយជាមនុស្សអន់ខ្សោយ និងមានអារម្មណ៍ធ្លាក់ចុះ។ មនុស្សបែបនេះមានភាពអត្មានិយមពេញខ្លួន។ ដើម្បីដោះស្រាយជាមនុស្សមនុស្សបែបនេះ អ្នកគ្រាន់តែធ្វើឲ្យពួកគេមានអារម្មណ៍ថាល្អ មានតម្លៃ ទៅបានហើយ។ 

៩) ជនគ្មានកំហុស (Innocent)
ជនគ្មានកំហុសមិនសូវជួយយកអ្នកនោះទេ ប៉ុន្តែមនុស្សបែបនេះតែងរំពឹងការជួយពីអ្នក។ មនុស្សបែបនេះរំពឹងការជួយពីអ្នកខ្ពស់ ហើយប្រសិនបើអ្នកមិនបានជួយគេទេគេនឹងត្អូញត្អែមិនខាន។ ពេលខ្លះអ្នកជួយគេរាប់ជំពូកក៏ដោយ ក៏មនុស្សជំពូកនេះមិនគិតដែរ ប៉ុន្តែទម្លាក់កំហុសដាក់អ្នកនៅពេលអ្នកមិនជួយពួកគេម្ដង៕

ប្រែសម្រួលដោយ៖ លង់ វណ្ណៈ

X
5s